- Liny Chan
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្តការខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ រួមជាមួយនិងការបង្កើនសមត្ថភាព លើផ្នែកបច្ចេកទេសសម្រាប់ការព្យាបាលប្រជាពលរដ្ឋផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព ក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលថ្មីនេះ បានផ្ដល់ឱកាសជាច្រើន ក្នុងការព្យាបាលជំងឺ ឯកទេសផ្នែកកុមារ ហើយសង្ឃឹមថា ការពង្រឹងសមត្ថភាពផ្នែកវិស័យសុខាភិបាលលើគ្រប់ផ្នែក គឺជាបញ្ហាចាំបាច់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាព។ សម្ដេចតេជោបន្តថា
April 21, 2023 - SEA GAMES
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC គូសបញ្ជាក់ថា ការងារសន្តិសុខសណ្តាប់ធ្នាប់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានពង្រឹងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ប្រតិភូ អត្តពលិកអន្តរជាតិ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា។ ក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន និងក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសម្តេចពិជ័យសេនា
April 21, 2023 - SEA GAMES
CAMSOC-ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Cambodia 2023 នាថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការជូនដំណឹងពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ស្តីពីការស្នាក់នៅ-ហូបចុក ដោយឥតគិតថ្លៃ អំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម្ចាស់ផ្ទះកម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងថា មានសណ្តានចិត្តល្អ ពីបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងមូល។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «ក្រោយទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ក្នុងការមិនយកកម្រៃ
April 21, 2023 - PR
• រៀបចំដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) និងធ្វើឡើងនៅ Bay of Lights ដែលមានទំហំ ៩៣៤ ហិចតា ដោយរំពឹងទុកមានអ្នកចូលរួមជាង ១ម៉ឺននាក់ • មានក្រុមអន្តរជាតិមកពី ៩ប្រទេសចូលរួម រួមទាំងកម្ពុជា នឹងធ្វើការបង្ហោះខ្លែងចម្រុះជាតិសាសន៍ មានគ្រប់ទំហំ និងរូបរាង ក្រោមប្រធានបទនៃព្រឹត្តិការណ៍ «ខ្មែរអាចហោះបាន» • ការសម្តែងផ្ទាល់ពីសិល្បករល្បីៗដូចជា កញ្ញា ទេព បូព្រឹក្ស លោក ស៊ូ លីផេង
April 20, 2023 - សិល្បៈ
កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃដ៏ល្បីមួយឈ្មោះថា Thairath ដែលមាន មានអ្នក Followers 16Mលាននាក់ បានយកវីដេអូបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ឬ «Cambodia Pride» របស់ផលិតកម្ម Galaxy Navatra ទៅចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ដោយមានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង។ បទចម្រៀងដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះពិតជាមិនធម្មតាមែន ដោយចាប់តាំងពីចេញជាវីដេអូខ្លីៗ រហូតដល់ចេញ Full MV គឺទទួលបានគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះបទចម្រៀងនេះ ល្បីរន្ទឺរហូតដល់សារព័ត៌មានបរទេស Youtuber ល្បីៗក្រៅស្រុក យកទៅចុះផ្សាយហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់។ ភាពអស្ចារ្យនៃបទចម្រៀងមួយបទនេះ បានធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជា
April 19, 2023 - PR
ឆាប់ៗខាងមុខនេះព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៃដាក់សម្ពោធ vivo V27 Series នឹងធ្វើឡើងនៅថ្ងៃ 19 មេសា 2023 លោកអ្នកអាចចូលទៅទស្សនាបានចាប់ពីម៉ោង ៧ល្ងាចទៅបាន លើផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia ។ ស្មាតហ្វូនត្រកូល V Series តែងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនារូបរាងស្តើងជាមួយគែមរាបស្មើរ ហើយពេលនេះលេចចេញម៉ូឌែលថ្មី vivo V27e | V27 5G ធ្វើអោយអ្នកកាន់តែជាប់ចិត្តម្តងទៀតហើយ៖ – V27e មានការរចនាគែមរាបស្មើ 2.5D មានអេក្រង់ជាប្រភេទ AMOLED មានកាមេរ៉ាសែលហ្វីទម្លុះអេក្រង់មួយគ្រប់ចំកណ្តាល
April 17, 2023 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ករណីអ្នកដំណើរបើកបររថយន្តលុចស៊ីស ៣៣០ និងអ្នកដំណើរបើកបររថយន្ត KIA Morning បានមកជួបដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀងបញ្ចប់បញ្ហាគ្នា ក្រោយទទួលបានការអប់រំស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ ភាគីអ្នកបើកបររថយន្ត លុចស៊ីស៣៣០ បានទទួលស្គាល់កំហុសដែលខ្លួនបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជែងមិនផុត ព្រោះតែការប្រញ៉ាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តលុចស៊ីស៣៣០ ទទួលយកការផាកពិន័យ និងបានបង់ប្រាក់ពិន័យរួចរាល់ផងដែរ។ អ្នកបើកបររថយន្ត Kia Morning ក្រោយទទួលបានការណែនាំអំពីច្បាប់ចរាចរណ៍ ក៏បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនផងដែរ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា
April 14, 2023 - ព័ត៌មានជាតិ
ព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងក្លាយជាជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាចនឹងក្លាយជាគូអនាគតស្វាមី និងភរិយា ទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
April 14, 2023 - ព័ត៌មានជាតិ
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសផ្តល់រថយន្តក្រុង ១០០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីភ្នំពេញមកខេត្តសៀមរាប ពីខេត្តសៀមរាបទៅភ្នំពេញវិញ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល និងរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ រថយន្តក្រុង ទាំង១០០គ្រឿង ត្រូវបានដឹកអ្នកដំណើរចំនួន ៣ ៥០០នាក់ ពីរាជធានីភ្នំពេញឆ្ពោះមកគោលដៅខេត្តសៀមរាប(អ្នកដំណើរមួយចំនួនអាចចុះតាមផ្លូវ)។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។ សូមបញ្ជាក់ផងដែរថា ការចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណត «រង្វង់មូលទេពមច្ឆា» (ជ្រោយ- ចង្វារ OCIC) រៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦
April 14, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាទំនប់សណ្ដស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់នៅរដូវវស្សា ឆ្នាំនេះ។ ការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត ៥០ភាគរយ គ្រោងឱ្យរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។ ដើម្បីឱ្យការងារនេះ សម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខេមេសា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញ ចុះពិនិត្យពន្លឿនការងារស្ថាបនា ទំនប់សណ្តស្ទឹង ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ
April 14, 2023









