- Liny Chan
- PR
ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។ ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។ លើកទី១៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង
March 28, 2023 - PR
ភ្នំពេញ- នៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ជើងហោះហើរ KR991 របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាស៊ីងដោយរលូន ដែលបញ្ជាក់ថាខ្សែហោះហើរត្រង់ភ្នំពេញ-ប៉េកាំងតភ្ជាប់ រាជធានី នៃ ប្រទេស កម្ពុជា នឹង រដ្ឋធានីនៃប្រទេសចិន ត្រូវបានបើកដំណើរការដោយជោគជ័យជាស្ថាពរ។ ដើម្បីអបអរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានរៀបចំកម្មវិធីពិសេសមួយនៅឯអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីងដោយមានការអញ្ជើញចូលរួមពីលោក ទាន់ លៀន នាយករបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំរបស់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីង។ ជើងហោះហើរដំបូង KR991 ប្រតិបត្តិការដោយយន្តហោះ Airbus-A320 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 7:50ព្រឹក និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 13:30រសៀល(ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញKR992 បានចាកចេញពីទីក្រុងប៉េកាំងតាកស៊ីង នៅម៉ោង 14:30
March 28, 2023 - PR
បាត់ដំបង៖ ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ «កម្មវិធីចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែក» ដែលរៀបចំឡើងដោយផលិតផលខ្នរ បានប្រារព្ធធ្វើជាផ្លូវការលើកដំបូងនៅក្នុងសាលាបឋមសិក្សាជាស៊ីម ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង។ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ដ្រីសាលាខេត្ត នាយកសាលា បុគ្គលិកសិក្សា អាណាព្យាបាល ក្រុមអាជីវករ និងបណ្ដាសិស្សានុសិស្ស កម្មវិធីដ៏ពិសេសនេះគឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភ និងសារជាតិចិញ្ចឹមនៅក្នុងចំណីអាហារ ពិសេសជាតិដែក ដែលយើងអាចរកបាននៅក្នុងបន្លែផ្លែឈើ ត្រីសាច់ និងសម្បូរបំផុតនៅក្នុងផលិតផលខ្នរ។ អង្គពិធីទាំងមូល បានផ្ដល់ជូនអ្នកចូលរួមនូវវគ្គអប់រំចំណេះដឹងអំពីចំណីអាហារជាមួយផលិតផលខ្នរ ដោយគួបផ្សំជាមួយនឹងសកម្មភាពកម្សាន្ដសប្បាយឥតរីងស្ងួត ការបង្ហាញនូវវិធីចម្អិនអាហារជាច្រើនមុខដោយប្រើផលិតផលខ្នរ និងចុងភៅជំនាញ ការភ្លក្សអាហារ និងការផ្ដល់ជូនផលិតផលសាកល្បងជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា ផលិតផលខ្នរ គឺផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឆ្ងាញ់ពិសា។
March 28, 2023 - សិល្បៈ
បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗពីដំណើរការផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” របស់ផលិតកម្ម Galaxy Navatra គេឃើញមហាជនជាច្រើនបានសម្ដែងការសាទរគាំទ្រយ៉ាងផុលផុស និងកោតសរសើរផលិតកម្មយក្សមួយនេះទៀងផង។ ជាការពិតណាស់ ថ្មីៗនេះ Galaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកកំបូង ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។ តាមរយៈ
March 27, 2023 - PR
កាលពីល្ងាចថ្ងៃសុក្រទី២៤ មីនា ២០២៣, ក្រុមហ៊ុន United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ Park Cafe និង Pizza Hut Cambodia បានសហការជាមួយ(YEAC) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមាន ការចូលរួមបត្ថម្ភធំដោយ ក្រុមហ៊ុន Atech Group Co.,LTD, ក្រុមហ៊ុន Bloc Delivery, ក្រុមហ៊ុន KOFI, ក្រុមហ៊ុន LEE FOOD, ធនាគារ CHIEF, បានរៀបចំកម្មវិធី
March 27, 2023 - PR
កម្មវិធីប្រឡងចម្រៀងកំពុងទទួលបានការគាំទ្រខ្លាំង Duet Song Festival Cambodia បានធ្វើដំណើរមកដល់សប្តាហ៍ទី6ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងសប្តាហ៍ទី 6 នេះគឺក្រុមរបស់តារាចម្រៀង ឈិន ម៉ានិច្ច តែម្តងដែលបានឡើងបកស្រាយបទចម្រៀងរួមគ្នាគឺបទ នារីក្នុងសុបិនបងគឺជាអ្នកណា ។ បេក្ខជន ធឿម ណាវីន បានសាងភាពភ្ញាក់ផ្អើលខ្លាំងពេលបញ្ចេញសំឡេងយ៉ាងពីរោះរហូតធ្វើឲ្យគណៈកម្មការលោក នី រតនា សរសើរមិនដាច់ពីមាត់តែម្តង។ មិនត្រឹមតែមានសំឡេងពីរោះក្រអួនក្រអៅប៉ុណ្ណោះទេ បេក្ខជនម្នាក់នេះថែមទាំងមានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8 យប់តទៅ
March 27, 2023 - បច្ចេកវិទ្យា
រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand
March 26, 2023 - PR
ក្រោយខកខានចេញផលិតដោយសារវិបត្តិកូវីដ១៩ រយ:ពេល៣ឆ្នាំ ផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនម៉ិនបានសង្ងំផលិតរឿងខ្នាតធំថ្មីដែលគ្រោងចាក់បញ្ចាំងនៅគ្រប់រោងកុនទូទាំងប្រទេសនៅដើមខែមេសាខាងមុខនេះ។ ខ្សែភាពយន្តខា្នតធំរឿង «កំណើតអរូប» ដែលផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនម៉ិនគ្រោងប្រកាសចាក់បញ្ចាំងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ខាងមុននេះជារឿងដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿ បែបខ្មោចព្រាយបិសាច ព្រឺព្រួច មន្តអាគម ភ័យរន្ធត់ ពិធីសាសនាធំទាំង៣រួមគ្នា និងប្រពៃណី វប្បធម៌ខ្មែរ។ រឿងខ្នាតធំកម្រិតខ្ពស់នេះគឺជាមានការចូលរួមសម្តែងដោយតារាល្បីៗជនជាតិខ្មែរ និងតារាបរទេស ដែលថតនៅទីតាំងសំខាន់ និងទាក់ទាញដូចជា ប្រាសាទអង្គរវត្ត វត្តបាកានខេត្តពោធិសាត់ដែលមានបដិមាបែរព្រះភក្ត្រទៅទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន។ អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងវ័យ៤៤ឆ្នាំ លោក សែម វិសាល បានបញ្ជាក់ថា
March 26, 2023 - បច្ចេកវិទ្យា
realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចេញលក់ realme C55 ជាមួយតម្លៃដែលប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន ជាមួយតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។ realme ធ្ចើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ realme C55 ជាពិសេសគឺអ្នកផលិតមាតិកាអំពីស្មាត ហើយ realme បានឧទិស្សនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន
March 25, 2023 - សិល្បៈ
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម
March 25, 2023








