- Liny Chan
- SEA GAMES
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបង្ហោះសុំយោងបល់បងប្អូនអ្នកលេងបណ្ដាញសង្គម ពីការបង្កើតខ្សែក្រវ៉ាត់កម្រិតពិភពលោកដែលរួមបញ្ចូលនៅរចនាបថខ្មែរដ៏ល្អឯករួមមាន៖ យ័ន្តប្រាំបីទិស នាគក្បាលប្រាំពីរ ផ្ការំដួល និងចម្លាក់រូបប្រដាល់ក្បាច់គុនល្បុក្កតោខ្មែរ និងចំបាប់។ យ៉ាងណាមិញ ក្រោយការបង្ហោះនោះ នៅរសៀលថ្ងៃទី១៩ ខែមីនា នេះ លោកឧកញ៉ា បានប្រកាសថា នឹងផ្លាស់ប្ដូរទៅលើរចនាបថយ័ន្តប្រាំបីទិស ដែលជារចនាបថខ្មែរមួយដែលបានត្រៀមក្នុងការដាក់បញ្ចូលនៅលើខ្សែក្រវ៉ាត់កម្រិតពិភពលោកដែលបង្កើតដោយលោកឧកញ៉ា។ លោកឧកញ៉ា បានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរបន្ទាប់ពីទទួលបានមតិយោបល់ពីបងប្អូនអ្នកលេងបណ្ដាញសង្គម និងបន្ទាប់ពីការឆ្លងយោបល់ជាមួយព្រឹទ្ធាចារ្យដែលលោកមានចំណេះដឹងផ្នែកវប្បធម៌ និងគុនខ្មែរ។ ពាក់ព័ន្ធជាមួយនឹងមូលហេតុដែលនាំឱ្យមានការផ្លាស់ប្ដូរនេះ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ដូច្នេះថា៖
March 19, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនូវការព្រួយបារម្ភ ពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តជាតិ ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នោះ។ នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ពិភពលោកត្រូវប្រុងប្រយ័ត្នអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួន លោក វ្ល៉ាឌីមៀ ពូទីន ដែលទីក្រុងម៉ូស្គូបានបដិសេធថា ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបានជាដាច់ខាត។ ការចោទប្រកាន់របស់
March 19, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឱ្យដឹងថា ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន និងការផ្សព្វផ្សាយ នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការលក់សិទ្ធិក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺលក់កម្ពុជាទៅពិភពលោក ឱ្យពិភពលោកសម្លឹងមកកម្ពុជាទាំងអស់គ្នា ឱ្យឃើញថា
March 19, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូ ពេទ្យជាតិ បានលើកឡើងថា ការបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ពិតជាកត្តាដែលមិនអាចខ្វះបានដែលគ្រូពេទ្យត្រូវតែបំពេញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ឯកឧត្តម ធា គ្រុយ នេះនៅក្នុងឱកាសនៃការធ្វើមហាសន្និបាត បូកសរុបសមិទ្ធផលរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ឆ្នាំង អាណត្តិ៦ឆ្នាំ លើកទី៣ និង លើកទិសដៅអាណត្តិ៦ឆ្នាំលើកទី៤ ។ ឯកឧត្តម ធា គ្រុយ បានបញ្ជាក់ទៀតថា «លោកពេទ្យ គឺជាគ្រួសារធំទូទាំងប្រទេស ប្រសិនបើមិនខិត ខំបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រនោះទេ វាអាចធ្វើឱ្យប៉ះ ពាល់ដល់សេចក្តីថ្លៃថ្នូរ
March 19, 2023 - SEA GAMES
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC)គូសបញ្ជាក់ក្នុងសប្តាហ៍នេះថា សម្រាប់ប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខណៈប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាមួយកម្ពុជា មានរហូតដល់១០ប្រទេសផ្សេងទៀត ពោលគឺប្រទេស១១ក្នុងអាស៊ីអាគ្នេយ៍នឹងត្រូវប្រជែងមេដាយ ដោយចំនួននេះបានកើនឡើងជាងស៊ីហ្គេម មុនៗ។ ឯកឧត្តមប្រធានសហព័ន្ធបន្ថែមថា៖ «យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ យើងទាំងអស់គ្នានឹងខិតខំបន្តទៅទៀត ខណៈពេលវេលានៅសល់ត្រឹមតែខើចទៅៗ (សល់៤៩ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣) ដោយប្រភេទកីឡា
March 18, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និង ក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់ អគ្គិភ័យដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ ដល់ជនបង្គោល ជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទីត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួមជួយពន្លត់អគ្គិភ័យករណីកើតឡើង ជាយថាហេតុ។ លោក កុសល មករាពិសិទ្ធ នាយកទីចាក់ការទំនាក់ទំនងសាធារណៈ និងសហ ប្រតិបត្តិការអន្តរជាតិ
March 18, 2023 - បច្ចេកវិទ្យា
ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យ ស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។ យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip ដែលនេះពិតជារំភើបខ្លាំងណាស់
March 18, 2023 - PR
ភ្នំពេញ- នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសនៃប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូងតាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។ ដំណឹងដ៏ល្អនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក រួមទាំងអ្នកចូលចិត្តធ្វើដំណើរកំសាន្តនៅកម្ពុជាយើងផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃទី27 ខែមីនា ឆ្នាំ2023ខាងមុខនេះ ជាមួយនឹងតម្លៃយ៉ាងពិសេសចាប់ពី USD 199(រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រទៅឬមក និងចាប់ពី USD 398(រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រ ទៅនិងមក ហើយការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃដ៏ពិសេសនេះមានចំនួនកំណត់។ ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង ថ្នា ក់សេដ្ឋកិច្ច។ កាលវិភាគនៃការហោះហើរជាទៀងទាត់គឺ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ
March 17, 2023 - PR
(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣៖ សម័យឥឡូវនេះកាន់ទូរស័ព្ទស្មាតហ្វូនដែលមានរាងស្អាតទាក់ទាញមិនទាន់គ្រប់គ្រាន់នៅឡើយទេ…! សំខាន់គឺត្រង់ថាទូរស័ព្ទនោះថតរូប និងវីដេអូបានច្បាស់លម្អិតឥតខ្ចោះ, មានប្រព័ន្ធដំណើរការដើរលឿនរលូន, មានថាមពលថ្មខ្លាំង, អេក្រង់ធំច្បាស់, មានប្រព័ន្ធការពារជ្រាបទឹក, និងមានគ្រឿងបន្លាស់ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន…! កំពូលស្មាតហ្វូន Galaxy S23 Series ក្រៅពីមានសមត្ថភាពខ្ពស់លើកាមេរ៉ា 200MP ដែលច្បាស់លម្អិតឥតខ្ចោះហើយ ក៏មានសមត្ថភាពខ្ពស់ក្នុងការផ្ដល់នូវអារម្មណ៍កាន់តែជក់ចិត្តក្នុងការលេងហ្គេមកម្សាន្តឥតដែនកំណត់…លេងកាន់តែជក់ដៃជាមួយនឹងអេក្រង់ធំ 6.8 អ៊ីញ 120Hz refresh rate ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 សម្រាប់តែ Galaxy ជាបន្ទះឈីបកំពូលចុងក្រោយដែលខ្លាំងកប់
March 17, 2023 - PR
ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (Food Tech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់ ការផ្សព្ធផ្សាយ ជាដើម្បី មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយ នោះ។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (Food Tech) ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ Food Tech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមីនានេះនៅថ្ងៃសុក្រ ទី២៤ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា
March 16, 2023









