PR
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងផ្តល់ជូនប្រូម៉ូសិនសម្រាប់ជើងហោះហើរថ្មីរវាងភ្នំពេញ និងប៉េកាំង
ភ្នំពេញ- នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសនៃប្រទេសចិនបានប្រកាសពីការចាប់ផ្តើមឡើងវិញនូវការពិនិត្យ និងចេញទិដ្ឋាការសម្រាប់ជនបរទេសជាលើកដំបូងតាំងពីផ្ទុះការរីករាលដាលនៃជម្ងឺកូវីដ១៩។ ដំណឹងដ៏ល្អនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក រួមទាំងអ្នកចូលចិត្តធ្វើដំណើរកំសាន្តនៅកម្ពុជាយើងផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េនឹងបើកដំណើរការជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃទី27 ខែមីនា ឆ្នាំ2023ខាងមុខនេះ ជាមួយនឹងតម្លៃយ៉ាងពិសេសចាប់ពី USD 199(រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រទៅឬមក និងចាប់ពី USD 398(រួមបញ្ចូលពន្ធ និងថ្លៃសេវាកម្មផ្សេងៗ) ប៉ុណ្ណោះសម្រាប់សំបុត្រ ទៅនិងមក ហើយការផ្តល់ជូនសំបុត្រយន្តហោះក្នុងតម្លៃដ៏ពិសេសនេះមានចំនួនកំណត់។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ ត្រូវបានប្រតិបត្តិការហោះហើរដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និង ថ្នា ក់សេដ្ឋកិច្ច។ កាលវិភាគនៃការហោះហើរជាទៀងទាត់គឺ៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ ហើយចាប់ពីថ្ងៃទី17 ខែមេសា ឆ្នាំ2023 តទៅ កាលវិភាគនៃការហោះហើរនេះនឹងបន្តបន្ថែមរហូតដល់៥ដងក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និង អាទិត្យ។ ជើងហោះហើរ KR991 នឹងចាកចេញ ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញនៅម៉ោង 7:50 នាទីព្រឹក ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 1:30 នាទីរសៀល ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង 2:30 នាទីរសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង 6:15 នាទីល្ងាច (ម៉ោងនៅក្នុង ស្រុក)។

លោកអ្នកដែលកំពុងមានបំណងធ្វើដំណើរកំសាន្តនៅទីក្រុងប៉េកាំងក្នុងរដូវផ្ការីកខាងមុខនេះ សូមកុំភ្លេចស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែប និងទស្សនាសម្រស់ដ៏ស្រស់ស្អាតនៅទីក្រុងចំណាស់នេះ។ សារមន្ទីរជាតិព្រះបរមរាជវាំងនៃប្រទេសចិន ដែលមានឈ្មោះដើមថាទីក្រុងហាមឃាត់ មានទីតាំងស្ថិតនៅកណ្តាលទីក្រុងប៉េកាំង។ ព្រះរាជវាំងនេះគឺជាអតីតរាជវាំងរបស់អធិរាជក្នុងរាជវង្សមីង និងរាជវង្សឈីង។ ក្នុងនាមជាវិមានដ៏ធំបំផុតនៅលើពិភពលោក វាគ្របដណ្តប់លើផ្ទៃដី 74 ហិកតា មានអគារចំនួន 9999 និងត្រូវបានហ៊ុព័ទ្ធដោយប្រឡាយជម្រៅប្រាំមួយម៉ែត្រ និងជញ្ជាំងកម្ពស់ដប់ម៉ែត្រ។ ព្រះបរមរាជវាំងត្រូវបានបែងចែកជាពីរផ្នែក – ខាងត្បូងនិងខាងជើង។ ផ្នែកខាងត្បូង ឬ ដំណាក់ខាងក្រៅគឺជាកន្លែង ដែលអធិរាជអនុវត្តអំណាចរបស់ខ្លួនទៅលើរាជកិច្ចប្រទេសជាតិ។ នៅផ្នែកខាងជើង ឬដំណាក់ខាងក្នុង គឺជារាជវាំងសម្រាប់ស្តេច និងរាជវង្សប្រថាប់។ ព្រះបរមរាជវាំងនេះត្រូវបានប្រកាសចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ1987 ហើយវាក៏បានក្លាយជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។ ក្រៅពីនេះលោកអ្នកក៏អាចទៅដើរកំសាន្តនៅកន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង រួមមានមហាកំផែងនៃប្រទេសចិន រាជវាំងសម្រាប់រដូវក្តៅ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េមានទិសដៅហោះហើរដូចជា៖
− ជើងហោះហើរទៅប្រទេសថៃ៖ ភ្នំពេញ-បាងកក, ភ្នំពេញ-សាមុយ
− ជើងហោះហើរទៅប្រទេសសឹង្ហបុរី៖ ភ្នំពេញ-សឹង្ហបុរី
− ជើងហោះហើរទៅប្រទេសចិន៖ ភ្នំពេញ-ឆឹងទូ, ភ្នំពេញ-សិនជិន, ភ្នំពេញ-ប៉េកាំង
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការកក់សំបុត្រសូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ 096 852 5555
គេហទំព័រ៖ www.cambodia-airways.com



PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។









