Liny Chan
  • PR

    ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយនិងដើរតួប្រកបដោយភាពវិជ្ជមាននៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។ TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាចកែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដោយមាតាបិតាមានលទ្ធភាពគ្រប់គ្រងបានកាន់តែខ្លាំង។   ផ្លាស់ប្តូរដើម្បីជួយក្មេងជំទង់ឱ្យគ្រប់គ្រងរយៈពេលប្រើប្រាស់ TikTok របស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រាល់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃត្រឹម ៦០ នាទីដោយស្វ័យប្រវត្តិ។

    March 16, 2023
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឃើញថាផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះគម្រោងប្រព័ន្ធទូរស័ព្ទមួយរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេមួយ ផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ក្រោយពីបានឃើញការរិះគន់ និងត្អូញត្អែររបស់អតិថិជន មិនបង្អង់យូរ ក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺបកស្រាយជូនអតិថិជនស្តីអំពីកញ្ចប់គម្រោង “Smart ល្អ!”។ យោងតាម សេចក្ដីស្រាយបំភ្លឺ កញ្ចប់គម្រោង Smart ល្អ! ត្រូវបានដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ដោយអនុលោមទៅតាមសេចក្ដីថ្លែងការរួមរបស់សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះនៅមុនពេលដាក់ឱ្យដំណើរការគម្រោង Smart ល្អ! នៅខែកញ្ញា ក្រុមហ៊ុន បានធ្វើយុទ្ធការផ្សព្វផ្សាយជាច្រើនដើម្បីផ្ដល់ជាព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនឱ្យបានទូលំទូលាយ ហើយក៏អនុញ្ញាតឱ្យអតិថិជនជ្រើសរើសគម្រោងដែលស្របជាមួយអ្វីដែលពួកគេត្រូវការ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីស្រាយបំភ្លឺរបស់ក្រុមហ៊ុនដែលមាននៅខាងក្រោម៖

    March 16, 2023
  • បច្ចេកវិទ្យា

    សម្រាប់អ្នកចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាប្រាកដជាបានដឹងខ្លះៗរួចមកហើយអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N2 Flip កំពុងមានសន្ទុះខ្លាំងក្លាយ៉ាងក្តៅគគុកជុំវិញទីផ្សារស្មាតហ្វូនលើពិភពលោក។ Find N2 Flip ជាស្មាតហ្វូនបត់ដំបូងរបស់ OPPO ដែលបានបង្ហាញខ្លួននៅលើទីផ្សារសកល ហើយទោះបីជាវាមកក្រោយគេបន្តិចមែនប៉ុន្តែ OPPO ពិតជាផលិតស្មាតហ្វូននេះបានយ៉ាងប្រណិត ល្អឥតខ្ចោះជាមួយទំនុកចិត្ត និងការជឿជាក់ខ្លាំងទៅលើផលិតផលថ្មីមួយនេះ។ មួយរយៈចុងក្រោយនេះទាំងវេបសាយល្បីៗក្នុងស្រុក និងវេបសាយបរទេសជាច្រើនក៏បានចុះផ្សាយពីស្មាតហ្វូនអេក្រង់បត់ Find N2 Flip យ៉ាងព្រោងព្រាតរហូតក្លាយជាប្រធានបទដ៏ក្តៅគគុកជុំវិញពិភពលោកតែម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺស្មាតហ្វូនប្រភេទនេះកំពុងក្លាយជាទីពេញនិយមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទីផ្សារស្មាតហ្វូននេះកំពុងមានសន្ទុះនិងមានការប្រកួតប្រជែងខ្លាំង។ ហើយចាប់តាំងពី OPPO ប្រកាសដាក់លក់ Find N2 Flip នៅលើទីផ្សារសកលរួចមក អតិថិជនជាច្រើនគ្រប់ទិសទីក៏បានចែករំលែក និងបញ្ចេញពីអារម្មណ៌រំភើបពីការប្រើប្រាស់ស្មាតហ្វូននេះដោយផ្ទាល់ផងដែរ។

    March 16, 2023
  • បច្ចេកវិទ្យា

    realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនខ្លាំងជាងគេលើពិភពលោក ទើបតែបានបញ្ជាក់ពីគម្រោងនៃការប្រកាសចេញ realme C55 នៅថ្ងៃទី 21 ខែមីនា នៅក្នុងប្រទេសកម្ពុជា។ realme បានប្រកាសពីការធ្វើឲ្យប្រសើរឡើងនូវ យុទ្ធសាស្រ្តនៅលើស៊េរី C ហើយឥឡូវនេះ realme C55 មកជាមួយនឹងលក្ខណៈពិសេស 4 ដូចជា នៅក្នុងកាមេរ៉ា ទំហំផ្ទុកទិន្នន័យ ការសាកថ្មលឿន និងការរចនាថ្មី។ នៅក្នុងចំនោម C Series realme បានឧទិស្សនាមថា “ជើងឯកនៃស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ក្នុងគោលបំណងនាំយកបច្ចេកវិទ្យាថ្មីឈានមុខ សម្រាប់មនុស្សគ្រប់គ្នា ដែលអាចមានលទ្ធភាពទិញបាន ហើយសូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់ realme

    March 16, 2023
  • PR

    ផ្អើលអស់ប្រជាពលរដ្ឋក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីរាត្រីទីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារវGanzberg រង្វាន់ យក្ស បង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រី ជួបជុំអតិថិជនកំពូលសំណាងដែលបានគាស់ក្រវិលកំប៉ុងស្រាបៀរ GANZBERG ឈ្នះម៉ូតូធំ Yamaha FZ ម្នាក់១ គ្រឿងៗ ចំនួន 4 រង្វាន់ ។ សូមបញ្ជាក់ថាអតិថិជនកំពូលសំណាងទាំងអស់រាល់ឈ្នះរង្វាន់ ធំពីស្រាបៀរ Ganzberg ដូចជា រថយន្ត ម៉ូតូធំ ទឹកប្រាក់សុទ្ធចាប់ពី ១០០០ ដុល្លារឡើងក្រុមហ៊ុននឹងធ្វើការប្រគល់ជូនដល់ទីតាំងក្បែរផ្ទះរបស់អតិថិជនដែលបានឈ្នះផ្ទាល់។ សំណាងលើកក្រោយអាចជាលោកអ្នកដោយគ្រាន់តែរាល់ការជួបជុំ ជាវជាមួយស្រាបៀរ Ganzberg

    March 16, 2023
  • PR

    សូមអបអរប្អូនប្រុស ពង់ លិញ អាយុ ២៥ ឆ្នាំ រស់នៅភូមិ ព្រហូត ឃុំ អូរអំបិល ក្រុង សេរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលគាស់ស្រាបៀរ Ganzberg ត្រូវរង្វាន់រថយន្ត ១គ្រឿង លេខរៀង 135 ក្នុងកម្មវិធីជួបជុំបងប្អូន។ ស្រាបៀរ GANZBERG ពិសាស្រាបៀរ ហ្គេនស៍បឺគរសជាតិពិត រសជាតិដើម ឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា ថែមទាំង ឈ្នះរង្វាន់យក្សរថយន្តថ្មី Ford Ranger ២០០គ្រឿង និងម៉ូតូធំ Yamaha FZ ២,០០០គ្រឿង

    March 15, 2023
  • PR

    អ្នកជំនាញផលិតភាពយន្តល្បីៗ កំពុងអំពាវឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ចូលរួមឧបត្ថម្ភដល់គំនិតផ្តួចផ្តើមផ្នែកអប់រំការផលិត ភាពយន្ត ដើម្បីគាំទ្រអ្នកនិពន្ធជំនាន់ក្រោយក្នុងតំបន់ទន្លេមេគង្គ ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្ស វប្បធម៌ ដ៏ពិសេសរបស់តំបន់នេះតាមរយៈ ការជួយធ្វើឱ្យភាពយន្តក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។ កម្មវិធីនេះដំណើរការដោយមានការគាំទ្រពីនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃ ព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើម Write and Eat គឺជាកិច្ចប្រឹងប្រែងរួមគ្នារវាងសមាជិក ស្ថាបនិកមួយចំនួនដូចជា លោក សុខ វិសាល ស្ថាបនិក ផលិតកម្ម 802 Films របស់ប្រទេសកម្ពុជា លោក Xaisongkham INDUANGCHANTHY មកពីប្រទេសឡាវកញ្ញា Epsin HOAN មកពី

    March 14, 2023
  • PR

    ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។ មានរយៈពេល ១ឆ្នាំ គត់ បន្ទាប់ពីធនាគារ វីងបាន ដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ហើយថ្ងៃនេះ ធនាគារ វីង ក៏ បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

    March 14, 2023
  • PR

    ភ្នំពេញ – ថ្ងៃទី ១៣ មិនា ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធខួបគម្រប់ ១៤ ឆ្នាំរបស់ក្រុមហ៊ុនកាលពីខែកុម្ភៈកន្លងមក។ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ បានរំលឹកឡើងវិញពីសមិទ្ធិផលរបស់ក្រុមហ៊ុននៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា រួមមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះកិច្ចប្រតិបត្តិការប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុន។ ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយខ្លួន ជាទូរគមនាគមន៍លេខមួយនៅកម្ពុជា ភាពជោគជ័យរបស់ក្រុមហ៊ុន Smart តែងតែផ្តោតសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីបង្កើតជាប្រយោជន៍រួម យូរអង្វែង ដល់ប្រជាជន និងសហគមន៍ទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សរភ្ជាប់ទំនាក់ទំនង និងដំណោះស្រាយឌីជីថលពោរពេញដោយភាពច្នៃប្រឌិត។   ការវិវត្តពីចំណុចចាប់ផ្តើមយ៉ាងសាមញ្ញទៅកាន់កេរ្តិ៍ឈ្មោះល្បីល្បាញ ក្រុមហ៊ុន Smart Axiata

    March 14, 2023
  • PR

    ពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលមុននេះបន្តិច មានការប្រកាសជាផ្លូវការថា ម្ចាស់ពានទាំង 4 រដួវកាលរបស់ Cambodian Idol និងមកធ្វើជាគណៈកម្មការក្នុងវគ្គជម្រុះដំបូង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 ។ ការបង្ហោះតាមរយៈផេកផ្លូវការបានបញ្ជាក់ថា នៅថ្ងៃទី 18-19 មីនា 2023 នេះ នឹងមានវគ្គជម្រុះពិសេស ដែលប្អូនៗកុមារទាំងអស់អាចមកចូលរួមដាក់ពាក្យប្រឡង ក្នុងវគ្គជម្រុះដំបូងផ្ទាល់ជាមួយម្ចាស់ពានទាំង 4 រដូវកាល ដែលមានលោក នី រតនា – កញ្ញា ឈីន ម៉ានិច្ច

    March 13, 2023