PR
ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤
ធនាគារ វីង ប្រារព្ធខួប១ឆ្នាំនៃការដាក់ឲ្យដំណើរការជាផ្លូវការនៃអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មី។
មានរយៈពេល ១ឆ្នាំ គត់ បន្ទាប់ពីធនាគារ វីងបាន ដាក់ឲ្យដំណើរការអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ ហើយថ្ងៃនេះ ធនាគារ វីង ក៏ បានបើកសម្ពោធសាខាថ្មីបន្ថែមទៀតនៅមុខអ័រគីដេដឹរ៉ូយ៉ាល់ ផ្លូវ២០០៤។ កម្មវិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម រ័ត្ន សុវណ្ណរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

បន្ទាប់ពីសម្ពោធអាជ្ញាបណ្ណធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការអស់រយៈពេលមួយឆ្នាំមកនេះ ធនាគារ វីង បានឆ្លុះបញ្ជាក់យ៉ាងច្បាស់ថាខ្លួនជាដៃគូគួរដ៏ឲ្យជឿជាក់ ដែលប្រជាជនកម្ពុជាអាចពឹងពាក់បានក្នុងការការពារប្រាក់សន្សំរបស់ពួកគេប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះធនាគារ វីង ទទួលបានប្រាក់បញ្ញើពីអតិថិជនជាង៥០០លានដុល្លារអាមេរិក និងមានអតិថិជនប្រើប្រាស់អេប Wing Bank ជាង១លាននាក់។ លើសពីនេះ ធនាគារ វីង ក៏ផ្តល់ជូនអត្រាការដ៏ល្អមួយ នៅក្នុងប្រទេស ព្រមទាំងផ្តល់ជូនកម្ចីតាមប្រព័ន្ធឌីជីថល និងមានដៃគូទូទាត់ ជាង១០.០០០ ទីតាំងផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិ នៃធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងមិនអាចសម្រេចកិច្ចការទាំងអស់នេះបានឡើយ ប្រសិនបើគ្មានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ។ យើងនឹងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយធនាគារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលដូចទៅនឹងពាក្យបាវចនារបស់យើង គឺ ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា។”

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានបើកដំណើរការជាង១០សាខាទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុដែលកំពុងតែកើនឡើង។ នៅឆ្នាំ២០២២ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិត នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ សម្រាប់ប៉ុន្មានខែ ដំបូងនៃឆ្នាំ២០២៣នេះ ធនាគារ វីង បានបើកសាខាបន្ថែមចំនួន៤បន្ថែម នៅខេត្តបាត់ដំបង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ខេត្តសៀមរាប និងខេត្តស្វាយរៀង។

ធនាគារ វីង សាខាអ័រគីដេ២០០៤ នឹងផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មធនាគារយ៉ាងពេញលេញដូចជា៖ ប្រាក់បញ្ញើ កម្ចីសម្រាប់អាជីវកម្ម ផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ធនាគារ វីង សុទ្ធសឹងតែមានបុគ្គលិកប្រកបដោយវិជ្ជាជីវៈនិងរួសរាយរាក់ទាក់ ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនក្នុងទីតាំងថ្មីនេះ ទាំងប្រជាជនមូលដា្ឋន និង ជនបរទេស។
ធនាគារ វីង សាខាអ័រគីដេ២០០៤ មានទីតាំងស្ថិតនៅអាគារអេសហាសអ៊ែរ១ លេខ៣៥ ផ្លូវ២០០៤ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាប់នឹងច្រកចូល អ័រគីដេដឹរ៉ូយ៉ាល់ នៅផ្លូវ២០០៤ផ្ទាល់តែម្តង។ សាខានេះបើកបម្រើសេវាអតិថិជន ថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង៨ ព្រឹក ដល់ ៥ ល្ងាច ហើយ មាន បំពាក់ដោយទូATMដ៏ទំនើបសម្រាប់ការដកប្រាក់ដោយឥតគិតថ្លៃ។

ថ្មីៗនេះ ធនាគារ វីង ក៏បានដាក់ដំណើរការសេវាកម្មពិសេសសម្រាប់និយោជក សម្រាប់បើក ប្រាក់បៀវត្សរ៍តាមរយៈប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយមិនគិតថ្លៃសេវា។ ហើយអាចដកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃតាមរយៈបណ្តាញនៃភ្នាក់ងារ វីង ដ៏ធំទូលាយ សាខារបស់ធនាគារ វីង ការិយាល័យកណ្តាលធនាគារវីង និងម៉ាស៊ីន ATM របស់វីង ។ ទាំងនិយោជក និងនិយោជិតក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយគ្មានវត្ថុបញ្ចាំផងដែរ៕










PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។









