PR
តើអ្វីជាបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារនាឆ្នាំ២០២៣? Food Tech Startup TALK-2023
ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (Food Tech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់ ការផ្សព្ធផ្សាយ ជាដើម្បី
មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយ នោះ។
ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (Food Tech)
ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ Food Tech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមីនានេះនៅថ្ងៃសុក្រ ទី២៤ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ
សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា (YEAC – Young Entrepreneurs Association of Cambodia)
មានការគាំទ្រពី CIC, EDI និងបណ្តាលស្ថាប័នធំៗ ដែលបានចូលរួមឧបត្ថម្ភមួយចំនួនទៀត
រៀបចំការសន្ទនាអំពីប្រធានបទនេះឡើង។
ក្នុងការចាប់ផ្តើមការសន្ទនាក្នុងខែមីនានេះ យើងមានកត្តិយសទទួលការចូលរួមពីវាគ្មិនកិតិ្តយសចំនួនពីររូប គឺ លោក គង់ មេសា នាយកប្រតិបត្តិនៃក្រុមហ៊ុន Atech Group Co.,LTD ដែលក្រុមហ៊ុនផ្គត់ផ្គងប្រព័ន្ធ POS គ្រប់គ្រងការលក់ គ្រប់គ្រងឃ្លាំងទំនិញ ផែនការណ៌ការលក់ សម្រាប់ភោជនីយដ្ឋាន មានបទពិសោធន៏យ៉ាងច្រើនក្នុងវិស័យនេះ និង លោក ឃី ទីគា ដែលជាស្ថានិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bloc ដែលជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ / គ្រឿងទេសម្ហូបអាហារផេ្សងៗ និង ជា E-commerce
លោកអ្នកប្រាកដជាចង់ដឹងថាអ្វីដែលហៅថា Food Tech? តើត្រូវត្រៀមលក្ខណៈសម្បត្តីអ្វីខ្លះ ដើម្បីចាប់ផ្តើមអាជីវកម្ម Food Tech? ហើយមានតួនាទីអ្វីខ្លះក្នុងឧស្សាហ៌កម្មម្ហូបអាហារ?
ស្វែងយល់កាន់តែស៊ីជំរៅនូវចំនុចសំខាន់ខាងលើដើម្បីអាជីវកម្មរបស់លោកអ្នក សូមកុំភ្លេចជួបជាមួយពួកគាត់ទាំងអស់គ្នា នៅថ្ងៃសុក្រ ទី២៧ មីនានេះ នៅ Park Cafe The Point ចាប់ពីម៉ោង ០៥ ៣០នាទីល្ងាចតទៅ។ បើចង់សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 545867 ឬក៏ 017 871 177 ក្នុងការកក់សំបុត្រចូលរួម។

សកម្មភាពអ្នកចូលរួមកម្មវិធីមុនៗ ដែលរៀបចំអោយផាកកាហ្វេ
ដូចនេះកុំភ្លេចចូលរួមទាំងអស់គ្នា បើលោកអ្នកចង់ស្វែងយល់អំពី៖
តម្លៃសំបុត្រ $15
ថ្ងៃសុក្រទី 24 មីនា 2023
ទីតាំង ផាកកាហ្វេ The Point: https://bit.ly/ParkCafeThePoint
ព័ត៌មានបន្ថែម និង ក្នុងការកក់សំបុត្រចូលរួម: 012 54 58 67 / 017 871 177
បំពេញបែបបទចុះឈ្មោះ https://forms.gle/RWoTNb9JRdMpeTew7
***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រេច។
PR
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការ ដោយថាមពលពន្លឺ ព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង។ ពិធី ប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

ការផ្តល់ជូនអំពូលភ្លើង បំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមកក្រុមហ៊ុន បានដាំដើមឈើជាង ៨០០០ដើម និងបរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ដើម ជូន ដល់ សហគមន៍ចំនួន ៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០គ្រួសារ នៅក្នុងខណ្ឌច្បារអំពៅបើគិតរហូតមកដល់ បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះ នឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុងសង្កាត់ព្រែកឯង ដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះអំណោយ សប្បុរសជាអំពូលភ្លើងបំភ្លឺផ្លូវសូឡា ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ជូនដល់សហគមន៍ព្រែកឯង។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលវិស័យឯកជនអាចធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុង មូលដ្ឋានផ្ទាល់។ អំពូលភ្លើងបំភ្លឺផ្លូវសូឡាទាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ផងដែរ។ សូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត បង្កើតឱ្យមានលទ្ធផលជាវិជ្ជមានហើយយើងនឹងបន្តសហការគ្នាថែមទៀត ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍យើង ទាំងអស់គ្នា»។

ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកា ផ្នែកកិច្ចការ សាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឱ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នា អំពីរបៀបធ្វើឱ្យបរិស្ថានរបស់យើង មានភាពប្រសើរឡើងហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះពិតជានឹងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ នៅក្នុង សហគមន៍ព្រែកឯង។
លោកស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា យើងអាចរីកចម្រើនបានលុះត្រាតែសហគមន៍នៅជុំវិញយើងរីកចម្រើនដែរ។ នេះហើយគឺជាមូលហេតុដែលយើងផ្តល់ជូនអំពូលភ្លើងនៅថ្ងៃនេះ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ព្រែកឯង។ ដោយសារយើងបានធ្វើសកម្មភាពជាមួយសហគមន៍ និងសេដ្ឋកិច្ចចំណុចនេះហើយដែលយើងជាផ្នែកមួយនៃសហគមន៍ និងសេដ្ឋកិច្ចនេះវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ដូច្នេះយើងអាចធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរសម្រាប់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយ»។

មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារក្នុងការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ចំនួន បី របស់ក្រុមហ៊ុនរួមមាន និរន្តរភាពបរិស្ថាន និរន្តរភាព សង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួមចំណែកធ្វើឱ្យ ពិភពលោក មានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
រោងចក្រផលិត ស្រាបៀរ របស់ក្រុមហ៊ុនដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះបានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរ ឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែល ជារោងចក្រ ជីវថាមពល ធំដំបូងគេនៅកម្ពុជា។ ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការ ដោយប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិន ស្រូវ និងកសិករ ក្នុងស្រុក។ ការប្រើប្រាស់ អង្កាម ជាប្រភពឥន្ធនៈជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គ ដែលត្រូវបាន បោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០ % ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពវិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់តម្លៃស្រូវក្រុមហ៊ុនក៏បាន ធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាង សមត្ថភាព៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាក យីហោ អន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅ កាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិត ស្រាបៀរ លំដាប់ថ្នាក់ពិភពលោក៕
PR
ម៉ូតូ Peugeot ចាប់ផ្តើមដំនើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងលទ្ធផលនឹកស្មានមិនដល់
ក្រុមហ៊ុនម៉ូតូ Peugeot បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Peugeot Django 150cc នៅកម្ពុជាក្រោយពេលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ី។ ម៉ូតូ scooter ដែលរចនាបែប Retro ទទួលបានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលចូលចិត្តការរចនាបែប classic និងប្រភេទម៉ូតូអូតូ។

ក្នុងរយៈពេលពីរបីសប្តាហ៍នៃការចេញលក់ ស្តកដំបូងរបស់ម៉ូតូ Peugeot Django ត្រូវបានលក់អស់ទាំងស្រុងស្ទើរតែមិនគួរអោយជឿ។ តំណាងចែកចាយនៅកម្ពុជាភ្ញាក់ផ្អើលចំពោះការឆ្លើយតបពីអតិថិជន ហើយបានបើកអោយកក់ស្តុកចាំជាបន្តបន្ទាប់ទៀតសម្រាប់អតិថិជនដែលមិនទាន់ទទួលបានម៉ូតូ។ យើងសង្កេតឃើញថាតម្រូវការម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងឥតស្រាកស្រាន្តដោយសារតែមមធ្យោបាយធ្វើដំនើរបែបម៉ូតូមានភាពឆាប់រហ័សនិងងាយស្រួលហើយមិនស្ទះកកកុញផ្លូវទៀតផង។

ម៉ូតូ Peugeot Django បានក្លាយជាម៉ូតូមួយដែលត្រូវបានគេលើកយកមកនិយាយច្រើនអំពីភាពប្រកួតប្រជែងរបស់វានៅក្នុងទីផ្សារដោយសារតែ គុណភាព តំលៃ និងការរចនា។ ទាំងនេះហើយជាអ្វីដែលគ្រប់គ្នាចង់បានព្រោះម៉ូតូដ៏ទាន់សម័យនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្ថែមសម្រស់អោយអ្នកបើកបរថែមមួយកម្រិតទៀតដោយមើលឃើញពីប្រជាប្រិយភាពរបស់ម៉ូតូ Peugeot Django កាន់តែកើនឡើងក្រុមហ៊ុនបានចាប់ផ្តើមបើកបង្ហាញពណ៌ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។

ម៉ូតូប្រភេទ Scooter ដ៏ស៊ីវិល័យមួយនេះមានច្រើនពណ៌ដូចជា ខ្មៅ ស ក្រហម និងខៀវ។ ម៉ូតូ Peugeot Django ក៏បានភ្ជាប់មកជាមួយនូវមុខងារទំនើបៗ ដូចជា digital instrument cluster អំពូលភ្លើង LED អមជាមួយការរចនាបទយ៉ាងស្រស់ស្អាត និងម៉ាស៊ីនខ្លាំង ដែលផ្តល់នូវការបើកបរប្រកបដោយរលូន និងផាសុកភាព។

ភាពជោគជ័យរបស់ម៉ូតូ Peugeot Django នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងសិល្បៈហត្ថកម្មរបស់ម៉ាកយីហោមួយនេះ។ ជាពិសេសគឺតំនាងចែកចាយនៅក្នុងប្រទេសកម្ពុជាមានភាពរីករាយនឹងតួលេខនៃការលក់ចេញជាទីគាប់ចិត្តហើយវាបានក្លាយជាម៉ូតូប្រភេទ scooter លក់ដាច់បំផុតរបស់ពួកគេ។

ក្រុមហ៊ុនម៉ូតូ Peugeot រំភើបជាមួយនឹងការឆ្លើយតបយ៉ាងរហ័សពីទីផ្សារប្រទេសកម្ពុជា ហើយបានចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីដើម្បីធ្វើអោយម៉ាកយីហ៊ោរម៉ូតូ Peugeot កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូតូ Peugeot Django នឹងបន្តទទួលបានជោគជ័យក៏ដូចជានាំមកនូវម៉ូដែលជាច្រើនទៀតនាពេលអនាគត។




