Liny Chan
  • PR

    Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគ្រិនទាំងឡាយ។ លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មាន ម៉ាកម៉ាស៊ីនព្រីនណា  ដែលបានធ្វើសកម្មភាពទីផ្សារយ៉ាងសកម្មនៅទីនេះទេ។ ជាងនេះទៅទៀត សហគ្រិនជាច្រើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម។ ប៉ុន្តែតាមពិតទៅ ជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹងបញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ។ គុណភាពនៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។ ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិនកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀតចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson ។ ផលិតផលរបស់យើងសន្យាថានឹងជួយពួកគាត់ឱ្យចំណាយតិច

    March 2, 2023
  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលសកម្ពុជាម្រេចមិនយកពន្ធលើប្រាក់​ចំណូលរបស់គ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី។ នៅក្នុងលិខិត បានគូសបញ្ជាក់ថា រដ្ឋាភិបាលផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។ លិខិតបានបញ្ជាក់ទៀតថា បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ ប៉ុន្ដែគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង។ ក្នុងករណីខកខាន ឬ យឺតយ៉ាវ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សាត្រូវទទួលរងនូវទោសទណ្ឌនានា រួមមានប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញត្តិស្ដីពីពន្ធដារជាធរមាន៕ អត្ថបទ៖

    March 1, 2023
  • PR

    ឆ្ពោះទៅដែនសមុទ្រ តារារះនាទិសនិរតីវិញម្តង ការគាំទ្រមកទស្សនា បេសកកម្មតន្ត្រី GANZBERG Premium Concert ហាក់មិនថមថយសន្ទុះទាល់តែសោះ សម្រាប់ក្រុង ខេមរះភូមិន្ទ ខេត្តកោះកុង ក៏មិនចាញ់បណ្តាខេត្តកន្លង ដូចជា ក្រុងតាខ្មៅ ខេត្តកំពតដែរមនុស្សម្នាណែនណាន់តាន់តាប់ សម្រុកមកទស្សនាការប្រគំតន្ត្រីនៅទីនេះតាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១២អាធ្រាត។ ដូចដែលទស្សនិកជនបានជ្រាបស្រាប់ហើយថា កាលពីរាត្រីថ្ងៃទី ២៥ ២៦ ខែកុម្ភះ នាក្រុងខេមរះភូមិន្ទ ខេត្តកោះកុង តារារះនាទិសនិរតី GANZBERG Premium Concert រៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra រួមមាន ឧកញ៉ា ព្រាប សុវត្ថិ

    March 1, 2023
  • PR

    រាជធានីភ្នំពេញ – សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារដែលមានកុមារតូចៗ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។ គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby

    March 1, 2023
  • PR

    ភ្នំពេញ ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ foodpanda នៅអគារ GIA កោះពេជ្រ,ក្រុមហ៊ុន foodpanda និង TADA បានប្រារព្ឋពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ដើម្បីផ្តល់អោយ អតិថិជនទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងការដឹកជញ្ជូនដែលមានភាពងាយស្រួល និង រហ័សទាន់ចិត្ត។ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មដឹកជញ្ជូនភ្លាមៗទៅដល់ផ្ទះរបស់អតិថិជន និងមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយអតិថិជនគ្រាន់តែធ្វើការកម្ម៉ង់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ខ្លួនតែប៉ុណ្ណោះ។ លើសពីនេះ ទៅទៀត ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទិសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន

    February 28, 2023
  • PR

    ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភះ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រគល់រង្វាន់ជូនភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២ ក្នុងពិធីជប់លៀងជួបជុំជាមួយភ្នាក់ងារលក់រាយទូទាំងប្រទេស កាលពីថ្ងៃទី ១៧ កុម្ភះ ២០២៣។ ក្នុងពិធីជួបជុំជាមួយភ្នាក់ងារលក់រាយជាង ៥០០ នាក់ ក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយ ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងការ ពាំនាំនូវផលិតផល និងសេវាកម្មនានារបស់ Smart ទៅកាន់ទីផ្សារសម្រាប់អតិថិជនផងដែរ។ លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន

    February 28, 2023
  • PR

    កម្មវិធី Duet Song Festival Cambodia បានចាក់ផ្សាយចំនួន 2សប្តាហ៍មកហើយដែលកំពុងទទួលបានការចាប់ងារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ តាមរយៈការបង្ហាញរបស់តារាចម្រៀងទាំង 6រូប នៅក្នុងវគ្គបន្ទាប់ពួកគេនឹងត្រូវច្រៀងជាមួយបេក្ខជនដែលពួកគេបានជ្រើសរើស ក្នុងវគ្គជម្រុះដំបូង។ សម្រាប់វគ្គដែលត្រូវច្រៀងជាគូនេះក៏នឹងមានបើកឲ្យចូលទស្សនាដោយសេរីផងដែរ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើប អ៊ីអនភ្នំពេញ ជាន់ទី4 ចាប់ពីម៉ោង 1រសៀលតទៅ។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងធ្វើការថតវគ្គបន្ទាប់ដែលអនុញ្ញាតឲ្យទស្សនិកជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី នៅថ្ងៃទី28 ខែកុម្ភៈ និងថ្ងៃទី1 ខែមិនា ឆ្នាំ2023 នៅស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង

    February 28, 2023
  • PR

    ដើម្បីបម្រើសេវាកម្មជូនអតិថិជនអោយកាន់តែប្រសើរឡើង នៅថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមហ៊ុន E-GetS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS និងលោក Zhang Wei អគ្គនាយក ក្រុមហ៊ុន ហ្សេតធីអូ អិចប្រេស (ZTO Express) រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀតបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ។ នៅក្នុងពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនងពិភាក្សាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការនាពេលអនាគត ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ បទពិសោធន៍ប្រើប្រាស់របស់អតិថិជននឹងកាន់ប្រសើរឡើងៗ ចំណែកឯទីផ្សាររបស់អតិថិជននឹងកាន់តែទូលំទូលាយ

    February 28, 2023
  • PR

    ក្នុងកម្មវិធី Duet Song Festival Cambodia សប្តាហ៍ទី2 តារាចម្រៀង វង្ស តារារតនា បានរកដៃគូមកច្រៀងជាមួយបានហើយ ដែលកាលពីសប្តាហ៍ទី1 គឺសូន្យតែម្តង។ ក្នុងតារាចម្រៀងទាំង 6 ក្នុងកម្មវិធី Duet Song Festival Cambodia សុទ្ធតែរកបានដៃគូមកច្រៀងជាមួយសម្រាប់វគ្គបន្ទាប់ លើកលែងតែលោក វង្ស តារារតនា មួយគត់ដែលសប្តាហ៍មុនរកមិនទាន់បាន។ តែសម្រាប់សប្តាហ៍ទីនេះ គឺថាស្តារមុខមាត់សាហាវតែម្តង គឺបានដល់ទៅពីរនាក់។ គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងធ្វើការថតវគ្គបន្ទាប់ដែលអនុញ្ញាតឲ្យទស្សនិកជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី

    February 27, 2023
  • PR

    ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស

    February 24, 2023