Liny Chan
  • PR

    ហ្វេនៗនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយ លោក កែវ សុខផេង ដែលមានទេពកោសល្យខ្ពស់ ក្នុងវិស័យកីឡាបាល់ទាត់ បច្ចុប្បន្នលោកជាតារាបាល់ទាត់ដ៏ល្បីមួយរូបតំណាងអោយក្រុមជម្រើជាតិកម្ពុជាផងដែរ។ ថ្មីៗនេះលោក កែវ សុខផេង និងភរិយា បានធ្វើរឿងមួយជូនដល់អ្នកមានគុណរបស់លោក ដោយបានផ្តល់ជូននូវកាដូដ៏មានតម្លៃ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនជិតមកដល់នាពេលខាងមុខនេះ។ នៅក្នុងសំណេរដែលបានបង្ហោះនោះ សុខផេងនិយាយបែបនេះថា “ប៉ាម៉ាក់គឺជាមនុស្សទីមួយដែលតែងតែនៅពីក្រោយកូនជានិច្ច រាល់ពេលកូនមានបញ្ហាបាក់ទឹកចិត្ត គឺម៉ាក់ប៉ា តែងតែលើកទឹកចិត្ត និងជំរុញរូបកូនរហូតរូបកូនទទួលបានជោគជ័យក្នុងអាជីព” ។ សុខផេង បន្ថែមថាការគិតពីសុខភាពជារឿងសំខាន់ទីមួយដែលយើងគួរធ្វើ ដូចនេះទើបលោកជ្រើសរើសភេសជ្ជៈទឹកត្រចៀកកាំ ជីន ស៊ុន សម្រាប់ជាកាដូជូនដល់អ្នកមានគុណ របស់លោក “រីកចូលឆ្នាំថ្មី ហេង ហេងទាំងអស់គ្នា”

    January 18, 2023
  • PR

    ពិតជាគួរអោយអោយរំភើប និងត្រេកអរជាពន់ពេក ចំពោះ លោក ឆាយ សុខយ៉ាណា រស់នៅភូមិកំពង់បាយត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលបានក្លាយម្ចាស់រថយន្តទី ១២១ពី GANZBERG ។ បើតាមបទសំភាសន៍ តាមការLive Facebook Page ពីលោក ងួន សុបិន្ត បានអោយដឹងថា ឆាយ សុខយ៉ាណា បានរៀបចំកម្មវិធីជួបជុំនៅចំការផ្ទាល់ខ្លួន របស់លោកនៅភ្នំកូនសត្វ ដោយជាវស្រាបៀរ GANZBERG ចំនួន៥កេស ដើម្បីពិសាជុំគ្នាជាមួយបងប្អូននិងក្រុមការងាររបស់លោក ប្រហែលជាអស់មួយកេសជាង ស្រាប់តែលោកគាស់បានគាស់ក្រវិលកំប៉ុងចំលេខរៀងទី១២១ គាស់ឃើញភ្លាមថៅកែ Resort

    January 16, 2023
  • PR

    ដើម្បីជាការដឹងគុណរៀងរាល់ឆ្នាំនៅថ្ងៃសម្រាកពីការងារ ជាពិសេសក្នុងឱកាសបុណ្យធំៗ មកដល់មនុស្សគ្រប់រូបតែងចំណាយពេលវេលា នៅជាមួយក្រុមគ្រួសារ ដើរកំសាន្ត ឫ ញ៉ាំអាហារួមគ្នា។ នេះជាសក្ខីភាពមួយបង្ហាញពីភាពកត្តញ្ញូ និងយកចិត្តទុកដាក់ដល់មនុស្សជាទីស្រលាញ់ ហើយបានបង្កើនសុភមង្គលកាន់តែខ្លាំងសំរាប់គ្រួសារនីមួយៗ។ យ៉ាងណាមិញមនុស្សគ្រប់រូប តែងតែប្រាថ្នាចង់ឃើញឪពុកម្តាយរបស់ខ្លួន មានសុខភាពល្អ អាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់កូនៗគ្រប់រូបប្រតិបត្តិផងដែរ។ វាពិតជាសំខាន់ណាស់ អ្វីដែលលោកអ្នកត្រូវធ្វើ សំរាប់ពួកគាត់នៅក្នុងឱកាសចូលឆ្នាំចិនខាងមុខ សូមកុំរំលងការជូនកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន មានអត្ថន័យបំផុត ដែលបង្ហាញពីការគោរព យកចិត្តទុកដាក់គិតគួរចំពោះសុខភាព និងក្តីស្រលាញ់មិនដែលប្រែប្រួល សូមជ្រើសរើសទឹកត្រចៀកកាំ ហុង ស៊ុន ជូនដល់អ្នកមានគុណរបស់អ្នក។ ទឹកត្រចៀកកាំ ហុង ស៊ុន គឺជាជម្រើសដ៏ល្អសំរាប់ជូនអ្នកមានគុណ ព្រោះ ហុង ស៊ុន

    January 16, 2023
  • PR

    កាលពីថ្ងៃទី 14 ខែ មករា ឆ្នាំ 2023 កន្លងទៅនេះ បុរី ឡាក់ឃី វ័ន គម្រោង 217 បានបើកសម្ពោធផ្ទះគំរូពិត ជាមួយការផ្តល់លាភសំណាងមាស 10តម្លឹង និងរង្វាន់ដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលបានទិញផ្ទះ។ នេះជាការផ្តល់ជូនលាភសំណាងឆ្នាំថ្មីពី បុរី ឡាក់ ឃី វ័ន គម្រោង 217 ដល់អតិថិជនទូទៅលើសពីការរស់នៅធម្មតា ។ នេះជាការផ្តល់ សេរី ហេង ហេង សម្រាប់ឆ្នាំថ្មីជូនដល់អតិថិជនគ្រប់រូប។ បុរី ឡាក់ឃី វ័ន គម្រោង

    January 14, 2023
  • PR

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯ.ក. និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឯក និងផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា បានរៀបចំពិធីស្វាគមន៍វត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត មកគ្រួសារហ្គាឡាក់ស៊ី ណាវាត្រា អមដោយពិធីជួបជុំសំណេះសំណាលបុគ្គលិកពិសារអាហារសាមគ្គីប្រចាំឆ្នាំ ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្នុងឱកាសដ៏វិសេសវិសាលនោះ អ្នកឧកញ៉ា ឡេង ណាវាត្រា បានបង្ហាញនូវមោទកភាព និងអារម្មណ៍រំភើបសប្បាយរីករាយ

    January 14, 2023
  • ព័ត៌មានជាតិ

    ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ឯកឧត្តមបានលើកឡើងដូច្នេះ នៅក្នុងជំនួប សម្ដែងការគួរសម និងជម្រាបលា រវាងឯកឧត្តម និង ឯឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ថ្មីៗនេះ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់

    January 13, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលអង្ករចំនួន ៥តោន ដែលជាអំណោយរបស់លោក លី ដូនី នាយកក្រុមហ៊ុនឆ្នោតឡូតូ ភីអេចវីស៊ីធី អេ ២៨៨៨ ឯក (PHVCT A2888 Co., Ltd) និងលោកស្រី លី ហួរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា ការផ្តល់អង្កររបស់ក្រុមហ៊ុននៅពេលនេះ ពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា

    January 12, 2023
  • PR

    (ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ហើយឥឡូវនេះរាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖ – ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ

    January 11, 2023
  • PR

    ភ្នំពេញ​ ថ្ងៃទី​ ១០​​ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន​ Sting Cambodia ដែលជាសមាជិកនៃ PepsiCo តែងទទួលបានការកោតសរសើរចំពោះការគាំទ្រដល់សិល្បករកម្ពុជា និង ការ​ជួយឱ្យវិស័យតន្រ្តីកម្ពុជា កាន់តែវិវឌ្ឍទៅមុខមួយកម្រិតទៀត។ តាមរយៈការបង្ហាញការគាំទ្រនាពេលថ្មីៗនេះ ក្រុមហ៊ុន Sting Cambodia បាន រៀបចំកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំ​សម្រាប់សិល្បករចម្រៀង ជី​ ដេវីដ នៅសណ្ឋាគារ​ Hyatt Regency Phnom Penh និងបានធ្វើឱ្យតារាចម្រៀង​រ៉ែប ដ៏ល្បីល្បាញរូបនេះភ្ញាក់ផ្អើលនឹងកាដូនាឡិកាដៃម៉ាក Rolex ដែលមានតម្លៃ ២៣០០០ ដុល្លារ

    January 11, 2023
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធទៅនឹងករណីមួយរបស់គណនីជនជាតិចិនម្នាក់ ដែលបានផុសរិះគន់ពាក់ព័ន្ធការផាកពិន័យលើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សា។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មាន ដែលមានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថាៈ ជម្រាបសួរនាយករដ្ឋមន្ត្រីៈ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន ខ្ញុំចង់ផ្តល់យោបល់ជូនអ្នកនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ ៦៨ ខ្ញុំហួសល្បឿនកំណត់៣០% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិនក៏ចង់ផាកពិន័យ១០០ដុល្លារ

    January 7, 2023