- Liny Chan
- ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង វេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃសោរិ៍ ទី០៧ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) ក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យរងខូចខាតរបួសស្រាលមនុស្សចំនួន០៣នាក់ ។ ១. ឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាម្ចាស់ទីតាំង
January 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំេពញ៖ យោងតាមការបង្ហោះរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ មានរណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំងនៅផ្លូវ១០៥ កែងផ្លូវ៤៨៨ ក្រុមទី២៤ ភូមិទី៣ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងអគ្គិភ័យកំពុងជួយអន្តរាគមន៍ពន្លត់នៅកន្លែងកេីតហេតុផ្ទាល់ផងដែរ៕
January 7, 2023 - ព័ត៌មានជាតិ
ប្រទេសកម្ពុជាតាំងពីបុរាណមកមានវីរបុរស និងមេទ័ពខ្លាំងៗជាច្រើនបានពាលីជីវិតដើម្បីការពារប្រទេសជាតិ។ ប៉ុន្តែយុវជនសម័យក្រោយនេះ ភាគច្រើនមិនទាន់បានស្គាល់ពួកឈ្មោះ និងប្រវិត្តពួកគាត់ឱ្យបានច្បាស់លាស់នៅឡើយទេ។ ឥឡូវនេះ ក្រសួងព្រះបរមរាជវាំង បានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យមហាជនទូទៅ នរៈវិទូឬ អ្នកស្រាវជ្រាវ អាចស្រាវជ្រាវ សិក្សាឈ្វេងយល់ បានគ្រប់ៗគ្នា។ លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងបានឱ្យដឹងថា មុននឹងបង្កើតរូបមេទ័ពទាំងនេះក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាអក្សសាស្ត្រ និងសិលាចារិកជាមួយសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ដោយបានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រសាទបន្ទាយឆ្មា បាពួន បាយ័ន អង្គរវត្ត។ល។ ដើម្បីឈ្វេងយល់ និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិនៃមេទ័ពដែលមានស្នាដៃ ជាពិសេសឥទ្ឋិពលធំធេងសម្រាប់ជាតិក្នុងរជ្ជកាលរបស់ខ្លួន។
January 7, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានយល់ព្រមផ្ដល់ជាគោលការណ៍ ជ្រើសរើសគ្រូបង្រៀនក្របខ័ណ្ឌជាច្រើនពាន់នាក់សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ ១.គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់ ២.គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់ ៣. គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ ៤. គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន)ចំនួន ១១,៦៧១នាក់ ៥. គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ ៦. គ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់។ សូមជម្រាបផងដែរថា ចំពោះគោលការណ៍នៃការជ្រើសរើស គឺផ្ដល់ជូនរដ្ឋមន្ត្រីក្រសួង ស្ថាប័នចំនួន ៣២
January 7, 2023 - ព័ត៌មានជាតិ
នារសៀលថ្ងទី០៦ ខែមករា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អញ្ជើញផ្តល់ម៉ូតូចំនួន ១១១គ្រឿង ជារង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់និន្ទេស A ចំនួន១១១នាក់ សម្រាប់ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា នៅក្នុងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ២០២២កន្លងទៅ សិស្សានុសិស្សខេត្តសៀមរាបចំនួន១១១នាក់ ទទួលបាននិទ្ទេស A ក្នុងចំណោមសិស្សានុសិស្សនិទ្ទេស A ចំនួន១,០៤៩នាក់ នៅទូទាំងប្រទេស៕ ប្រភព៖ ក្រសួងព័ត៌មាន
January 7, 2023 - PR
Lactasoy ជាទឹកសណ្ដែកប្រេនដ៏ល្បីបំផុតទាំងរសជាតិ និងគុណភាពផ្ដាច់គេដិតជាប់ក្នុងបេះដូងប្រជាជនថៃ និងប្រជាជនកម្ពុជា នឹកដល់ទឹកសណ្ដែកនឹកដល់ Lactasoy។ អាថ៌កំបាំងសុខភាពរបស់ Lactasoy ទឹកសណ្ដែក Lactasoy មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់លើសគេប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏ល្អអស្ចារ្យសម្រាប់សុខភាពរបស់លោកអ្នកទៀតផង។ លក្ខណៈពិសេសៗជាច្រើនដែលយើងមិនធ្លាប់បានដឹងមានដូចជា៖ – ផ្ទុកទៅដោយអាស៊ីតអាមីណូ ៨ ដែលមិនអាចបង្កើតបានដោយរាងកាយ – អាស៊ីតខ្លាញ់មិនឆ្អែតនៅក្នុងសណ្ដែកសៀងជួយកាត់បន្ថយកូឡេស្តេរ៉ុល – សណ្ដែកសៀងមានជាតិសរសៃដែលអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែម -ការពារកង្វះជាតិកាល់ស្យូម ជំរុញការលូតលាស់ឆ្អឹងរបស់មនុស្ស និងការពារជំងឺពុកឆ្អឹង – ទទួលទានទឹកសណ្ដែកច្រើនអាចការពារ និងព្យាបាលភាពស្លេកស្លាំងមកពីកង្វះជាតិដែក – ជំនួយដល់តុល្យភាពអរម៉ូនស្ត្រី ផឹក Lactasoy ជារៀងរាល់ថ្ងៃ ទឹកដោះគោសណ្ដែកសៀងសម្រាប់អាហារពេល ព្រឹកដើម្បីបំពេញតម្រូវការប្រូតេអ៉ីន
January 6, 2023 - PR
ក្បួនរទេះការ៉េមវ៉លស៍បានធ្វើការទាក់ទាញចំណាប់អារម្មណ៍អតិថិជនកម្ពុជាគ្រប់វ័យតាមរយៈការតុបតែងរទេះពណ៌ក្រហមនិងកងបង្វិលជាប់រទេះដែលជាការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាពជាមួយនឹងការភ្លក្សរសជាតិការ៉េមវ៉លស៍ជាច្រើនមុខ និងបង្កើតអនុស្សាវរីយ៍ថ្មីសម្រាប់កុមារដែលមិនធ្លាប់បានឃើញរទេះការ៉េមពីមុនមក។ ក្នុងរយៈពេល៤ខែមកនេះ ក្បួនរទេះការ៉េមវ៉លស៍ចំនួន២០បានធ្វើដំណើរទៅកាន់ ១៧ទីតាំងក្នុង រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំយកអនុស្សាវរីយ៍ល្អៗ លេងហ្គេមងាយៗ ដើម្បីឈ្នះរង្វាន់ ការថតរូបលេងកំសាន្ត ញ៉ាំការរ៉េមវ៉លស៍ជាច្រើនរសជាតិ និងជួបថតរូបលេងជាមួយ influencers ដូចជា LIN VEE, DAVID, SOY SENGHOUR ផងដែរ។ អតិថិជនដែលចូលរួមបានបង្ហាញអារម្មណ៍ថា៖ គាត់ពិតជានឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមរទេះការ៉េម ពេលបានឃើញក្បួនរទេះការ៉េមរបស់យើង។ រីឯប្អូនៗកុមារបានបង្ហាញអារម្មណ៍រំភើបរីករាយជាមួយនឹងក្បួនរទេះការ៉េមដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក។ អតិថិជនភាគច្រើនក៏បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ ការ៉េម វ៉លស៍មានរសជាតិឆ្ងាញ់មានច្រើនជម្រើស តម្លៃក៏សមរម្យ ហើយអ្វីកាន់តែពិសេសទៀតនោះគឺក្បួនរទេះការ៉េមវ៉លស៍ជួយបង្កើនភាពងាយស្រួលក្នុងការទិញការ៉េមគ្រប់ទីកន្លែង និងឆាប់រហ័ស។ ក្នុងនោះអតិថិជនរបស់ វ៉លស៍ ជាច្រើនរូបបានធ្វើការស្នើសុំឱ្យក្រុមហ៊ុនយូនីលីវើ
January 6, 2023 - PR
អបអរសាទរដល់ស្វាមីភរិយាថ្មី ដែលបានក្លាយជាម្ចាស់រង្វាន់ប្រាក់សុទ្ធ 10,000 ដុល្លារ ចំនួន 1គូ និង 1,000 ដុល្លារចំនួន 50គូ ពីការចាប់រង្វាន់លើកទី 5 នៃកម្មវិធី “GANZBERG អាពាហ៍ពិពាហ៍លំដាប់ពិភពលោក” របស់ ស្រាបៀរហ្គេន៍សបឺគ។ ហ្គេនស៍បឺគអាពាហ៍ពិពាហ៍លំដាប់ពិភពលោក ឈ្នះទឹកប្រាក់សុទ្ធ 10,000 ដុល្លារ និង1,000 ដុល្លារ រឹតតែអស្ចារ្យ រឹតតែរំភើប រាល់ការទិញហ្គេនស៍បឺគសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឡើងគេហដ្ឋាន ជប់លៀង ខួបកំណើត និងកម្មវិធីសប្បាយផ្សេងៗចាប់ពី ឈុត 100 កេស ឡើងទៅនឹងថែមជូនទូរទស្សន៍LED
January 6, 2023 - PR
គ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត មានសង្ឃឹមដល់ទៅ៧០%ទៅ៨០%ឯណោះក្នុងការយកឈ្នះលើក្រុមដំរីសៀមរាបបានក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះ Slamball ។ បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្ដាហ៍មក នៅពេលនេះការប្រកួតបាល់ទះ Slamball បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ក្រុមពង្រួលកំពង់ស្ពឺ ដែលមានស្មាត់ល្បីឈ្មោះដូចជា យន់ រាជ ចិត្ត និងទូចអង្គរក្សនោះ នឹងត្រូវតតាំងជាមួយក្រុមដំរីសៀមរាបដែលមាន បន្ទាយឈើ ស្ដេចបាំងស្រុកខ្មែរ វ៉ា និងឡាំយ៉ៃបីកាំបិត ជាដើមនៅថ្ងៃទី ៨ខែមករាឆ្នាំ២០២៣នេះ នៅតារាងឆាស្មីតកំពង់ស្ពឺ វេលាម៉ោង៤ល្ងាច។ មុនការប្រកួតរវាងក្រុមទាំងពីរចាប់ផ្ដើមលោក សៅ សាមីត គ្រូបង្វឹករបស់កំពង់ស្ពឺបានអះអាងថាក្រុមរបស់លោកមានសង្ឃឹមច្រើនក្នុងការយកឈ្នះប្រកួតនេះ ដោយមានដល់ទៅ៧០%ឯណោះ។ ការសង្ឃឹមច្រើន ក៏ព្រោះតែក្រុមរបស់លោកយល់ច្បាស់ពីក្រុមសៀមរាប ហើយក៏មានស្មាត់ផ្ដាច់បានល្អផងដែរ។ ខណៈដែលកីឡាករគ្រោះថ្នាក់ដែលលោក
January 4, 2023 - PR
• ក្រុមប្រឹក្សាភិបាល Eicher Motors Ltd. (EML) បានយល់ព្រមលើការវិនិយោគជាយុទ្ធសាស្រ្ត និងផែនការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដែលមានសមត្ថភាពខ្ពស់នៅអឺរ៉ុប គឺ Stark Future SL ● EML នឹងធ្វើការវិនិយោគដើមទុនដំបូងចំនួន ៥០លានអឺរ៉ូ សម្រាប់ភាគហ៊ុនជិត ១០.៣៥ភាគរយនៅក្នុងក្រុមហ៊ុន Stark Future ។ EML ក៏នឹងតែងតាំងនាយកមួយទៅក្រុមប្រឹក្សាភិបាលនៃ Stark Future ផងដែរ។ ● ការវិនិយោគនេះនឹងត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូរយៈពេលវែងក្នុងការស្រាវជ្រាវរួមគ្នា និងការអភិវឌ្ឍន៍លើម៉ូតូអគ្គិសនី ការចែករំលែកបច្ចេកវិទ្យា អាជ្ញាប័ណ្ណបច្ចេកទេស និងការផលិត
January 4, 2023









