Liny Chan
  • បច្ចេកវិទ្យា

    ពិតភ្ញាក់ផ្អើលក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno8 Series» កាលពីយប់មិញ ដោយក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួននូវសមាជិកថ្មីរហូតដល់ទៅ 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ក្នុងពេលតែមួយរួមទាំងបើកប្រកាសឲ្យកក់ទុកមុនក្នុងពេលតែមួយដូចគ្នា។ បន្ថែមពីនេះ OPPO បើកប្រកាសលក់នូវផលិតផល IoT ថ្មីចំនួន 2 រួមមាន OPPO Pad Air និង OPPO Enco Bud2

    August 19, 2022
  • PR

    ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជា ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖ “យើងខ្ញុំជឿជាក់ថា វត្តមាន សាខា ធនាគារ វីង នៅទីក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម

    August 18, 2022
  • សង្គម

    (ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។ ថ្ងៃទី១៦ ខែសីហា

    August 18, 2022
  • បច្ចេកវិទ្យា

    តើអ្នកធ្លាប់ជួបបញ្ហាថតស៊ែលហ្វីមិនច្បាស់នៅពេលយប់? ពេលខ្លះទេសភាពនាពេលរាត្រីស្អាតកប់ ទេសភាពបែបរ៉ូមែនទិច ប៉ុន្តែរាល់ពេលផ្តិតយករូបភាពបែរជាមិនទទួលបានលទ្ធផលដូចចិត្ត? កុងពន្លឺខ្លាំងពេក? រូបមិនច្បាស់? មានពន្លឺខ្លាំងពេក? ទាំងអស់នេះលែងជាបញ្ហាទៀតហើយនៅលើកាមេរ៉ាទូរស័ព្ទ ព្រោះបច្ចុប្បន្នឃើញមានស្មាតហ្វូនស៊េរីថ្មីមួយបានផ្តល់បទពិសោធន៍យ៉ាងល្អប្រសើរ ព្រមទាំងអាចដោះស្រាយរាល់បញ្ហាក៏ដូចជាបំពេញរាល់កង្វះខាតនៃស្មាតហ្វូនដទៃដែលមិនទាន់អាចឈានជើងទៅដល់បច្ចេកវិទ្យាថតរូបបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កាមេរ៉ាស្មាតហ្វូនមួយនេះគឺប្រៀបដូចទៅនឹងភ្នែកសត្វឆ្មា។ ហើយហេតុអ្វីបានជាគេប្រៀបកាមេរ៉ាស្មាតហ្វូននេះទៅនឹងភ្នែកសត្វឆ្មា? ភ្នែកឆ្មាគឹអាចមើលឃើញពេលយប់ច្បាស់ជាងមនុស្សរហូតដល់ទៅ 6 ដងឯណ្ណោះមិនថាកន្លែងងងឹតបែបណាក៏ដោយ។ សរុបមកវិញ ថ្មីៗនេះឃើញថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូន OPPO Reno8 Series ម៉ូដែលថ្មីចុងក្រោយបង្អស់នាពាក់កណ្តាលឆ្នាំ 2022 ដែលត្រូវបានគេឲ្យឈ្មោះថា «អ្នកជំនាញ Portrait» ហើយស្មាតហ្វូននេះផងដែរ គឺបានឌីហ្សាញនិងយកគំរូតាមភ្នែកឆ្មាព្រោះថាវាអាចសម្របខ្លួនគ្រប់ស្ថានភាពពន្លឺគ្រប់កាលទេសៈមិនថាពេលថ្ងៃឬពេលយប់។ ហើយនេះក៏ព្រោះតែ OPPO Reno8 Series បានបំពាក់កាមេរ៉ាសេនស័រ

    August 17, 2022
  • បច្ចេកវិទ្យា

    រយៈពេលចុងក្រោយនេះក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូនកាន់តែមានភាពរីកចម្រើនខ្លាំងឡើងធ្វើឲ្យ OPPO Reno Series មានអ្នកគាំទ្រខ្លាំងច្រើនលើសលប់គ្រប់មជ្ឈដ្ឋានក្នុងប្រទេកម្ពុជា ហេតុនេះហើយ OPPO ក៏មិនបង្អង់យូរនឹងបង្ហាញ OPPO Reno8 Series ដែលជាផលិតផលសំខាន់របស់ OPPO ក្នុងឆមាសទី2 នៃឆ្នាំ2022។ អ្វីដែលភ្ញាក់ផ្អើលសម្រាប់ស៊េរីថ្មីនេះឃើញលេចវត្តមានចំនួន 3 ម៉ូដែលរួមមាន Reno8 | Reno8 Z 5G | Reno8 5G ដែលទាំង 3 ម៉ូដែលនេះគឺសុទ្ធតែបង្កប់នូវចំណុចពិសេសរៀងៗខ្លួន។ តោះ! ឥឡូវយើងមកប្រៀបធៀបពីចំណុចដូចគ្នា និងចំណុចខុសគ្នានៅលើ OPPO Reno8

    August 16, 2022
  • PR

    ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារស្ថាបនាដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រ កម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ ល្បីឈ្មោះមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារស្ថាបនាអាចដកសាច់ប្រាក់ពីភ្នាក់ងារទ្រូម៉ាន់នី ណាមួយក្នុង ចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំង នៅទូទាំងប្រទេសដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ ពី ម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។ លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «នៅ ធនាគារ ស្ថាបនា យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតដើម្បីបន្តបម្រើអតិថិជនរបស់យើង

    August 16, 2022
  • បច្ចេកវិទ្យា

    អ្នកណាខ្លះកំពុងមានបំណងចង់ប្តូរទូរស័ព្ទឡើងស៊េរី? ឥឡូវនេះជាឱកាសល្អដោយឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាយើងបានប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ចំនួន 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ចាប់ពីថ្ងៃនេះដល់ថ្ងៃទី17 សីហា 2022 ដែលអត្ថប្រយោជន៍ទទួលបានច្រើនលើសពី Pre order ។ យ៉ាងណាមិញ បន្ទាប់ពីផេគ OPPO ប្រកាសបើកឲ្យកក់ទុកមុន ឬ

    August 15, 2022
  • PR

    កាលពីថ្ងៃល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន BEAR Cambodia ដែលជាក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនទៅលើផ្នែកគ្រឿងអេឡិចត្រូនិចខ្នាតតូច និងឧបករណ៍ឆ្លាតវៃជាច្រើនមុខបានបើកសម្ពោធជាផ្លូវការនូវសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមអធិបតីភាពរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី ថៃហួរ អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏ដូចជាវត្តមានរបស់អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុន BEAR Cambodia យ៉ាងច្រើនកុះករ។ នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាដំបូងនេះ ក៏មានពិធីកាត់ខ្សែបូ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ

    August 15, 2022
  • PR

    ASUS Republic of Gamers ដែលជាម៉ាកកំព្យូទ័រយួរដៃសម្រាប់លេងហ្គេមលំដាប់ទី១ របស់ពិភពលោក នៅថ្ងៃនេះបានប្រកាសចាប់​ផ្តើមបើក​ព្រឹត្តិការណ៍ ROG Masters Asia Pacific 2022 esports tournament។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែសីហា ដោយមានការចូលរួមពីក្រុមកំពូលៗរបស់ Tom Clancy’s RAINBOW 6៖ Siege teams នៅទូទាំងតំបន់តទល់គ្នា ដើម្បីដណ្តើមយកកន្លែងនៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៅទីក្រុងបាងកកប្រទេសថៃ និងដើម្បីដណ្ដើមពានរង្វាន់ទឹកប្រាក់ចំនួន 40,000 ដុល្លារ។ អ្នកចូលរួមមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ជប៉ុន និងកូរ៉េខាងត្បូង នឹងអាចចុះឈ្មោះចូលរួមប្រកួតវគ្គជម្រុះចាប់ពីថ្ងៃទី

    August 15, 2022
  • PR

    ពិតជាកក្រើកឆាក! វិញ្ញាសារ Rock កម្មវិធី Cambodian idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៤ ពិតជាបានធ្វើអោយទស្សនិកជនស្រឡាំងកាំង មើលសឹងតែមិនព្រិចភ្នែក រន្ថើនអារម្មណ៍ ញាប់ញ័រទៅតាមការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង ១០រូប ។ ពិតជាមិនគួរអោយជឿថា បេក្ខជនទាំងអស់អាចបត់បែនបានដល់ម្លឹង ច្រើនវិញ្ញាសារកន្លងទៅ ពួកគេនៅតែធ្វើបានល្អ គ្រប់ទម្រង់ ភាពលេចធ្លោរ ភាពទាក់ទាញ ទាំងការច្រៀង និងការរៀបចំខ្លួន បានស្ដែងចេញពីការខំប្រឹងរបស់បេក្ខជនម្នាក់ៗ ធ្វើអោយទស្សនិកជនកាន់តែពិបាកក្នុងការសម្រេចចិត្តក្នុងការថ្លឹងថ្លែងផ្ញើរសារគាំទ្រ និងកាន់តែពិបាកស្មានថា តើបេក្ខជនរូបណានឹងអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី៤នេះ ។ តន្ត្រីរ៉ក ស្នូរស្គរ សម្លេងហ្គីតា បន្លឺឡើងលើឆាកតន្រ្តីដ៏អស្ចារ្យ បេក្ខជនបង្ហាញសមត្ថភាពម្ដងម្នាក់ៗ

    August 14, 2022