- Liny Chan
- PR
ក្រុមហ៊ុន PhillipCapital Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការតែងតាំងលោក Raymond Chee ជាអគ្គនាយករង របស់ធនាគារ ហ្វីលីព និងលោក Jeffrey Chew ជាអគ្គនាយករបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព។ លោក Raymond Chee បានចូលរួមជាមួយធនាគារ ហ្វីលីព ជាមួយនឹងបទពិសោធន៍ការងារ អស់រយៈពេល 29 ឆ្នាំ ក្នុងស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី ដែលលោកមានតួនាទីជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបណ្តាក្រុមហ៊ុនអន្តរជាតិ នៅក្នុងទ្វីបអាស៊ី និងអាមេរិកខាងជើង។ អាជីវកម្មសំខាន់ៗដែលលោកបានដឹកនាំរួមមាន ការគ្រប់គ្រងសាច់ប្រាក់ បរធនបាលកិច្ច និងហិរញ្ញវត្ថុ មូលបត្រ និងធនាគារសាជីវកម្ម។
September 4, 2024 - PR
សម្រាប់ឱកាសពិសេសនិងថ្ងៃឈប់សម្រាប់ខាងមុខ និងក្នុងឱកាសឆ្លងឆ្នាំថ្មីផង មនុស្សម្នាចូលចិត្តធ្វើដំណើរកម្សាន្តមែនទែន ជាពិសេសទៅកាន់តំបន់សមុទ្រ មានព្រៃភ្នំ ទឹកធ្លាក់ ជាដើម។ ឱកាសពិសេសកាន់តែកៀកមកដល់អ៉ីចឹង! តើអ្នកមានគម្រោងទៅលេងកន្លែងណាខ្លះហើយឬនៅ? បើមិនទាន់មានទេ ចង់ណែនាំអ្នកទាំងអស់គ្នាមកសាកល្បងដើរលេងនៅតំបន់ទេសចរណ៍ ៣ខេត្តនៅភាគខាងត្បូងប្រទេសថៃ មានដូចជា ភូកេត, ក្រាប៊ី និង ផាំងង៉ា ធានាថា នឹងផ្ដល់ឱ្យអ្នក ជាមួយមនុស្សជាទីស្រលាញ់ទទួលបានការសម្រាកលំហែកាយនិងចិត្ត បានយ៉ាងពេញលេញ ជាមួយនឹងបទពិសោធន៍ទេសចរណ៍ដ៏ចម្រុះ ដែលបំពេញតម្រូវការរបស់អ្នកទេសចរគ្រប់វ័យ ហើយក៏ទទួលបានសេវាកម្មដែលមានតម្លៃសមរម្យនិងមានគុណភាពតាមស្តង់ដារអន្តរជាតិផងដែរ។ ទាំង ភូកេត ក្រាប៊ី និងផាំងង៉ា ស្ថិតនៅក្នុងតំបន់សមុទ្រអង់ដាម៉ាន ដែលមានឈ្មោះល្បីល្បាញរឿងទឹកសមុទ្រថ្លាឆ្វង់ ឆ្នេរខ្សាច់សក្បុស ទេសចរជាច្រើនដែលមកលេងតែងកោតសរសើរថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តសមុទ្រ។ ១.ភូកេត
September 3, 2024 - PR
ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។ អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម 3ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ 120% និងគិតជាទឹកប្រាក់អាចលើសពី 20ម៉ឺនដុល្លារ ទៅ 70ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត 9%ក្នុង 1ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ 10ឆ្នាំ (និងអាចចចារបន្ថែមបាន)។ ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព
September 2, 2024 - PR
ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុល ពត”។ នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី “ការណាត់ជួបជាមួយ ប៉ុលពត” របស់ លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជន ទៅកាន់ ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែត បារាំងចំនួន ៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក
August 30, 2024 - PR
បុគ្គលិកធនាគារ វីង រួមគ្នាបរិច្ចាគឈាមដើម្បីជួយដល់អ្នកដែលមានតម្រូវការ។ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីប្រារព្ធខួបលើកទី១៦ របស់ខ្លួនតាមរយៈការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាម ចែករំលែកក្តីសង្ឃឹម”។ ក្នុងកាយវិការបង្ហាញពីសមានចិត្តចំពោះសហគមន៍នេះ បុគ្គលិកធនាគារ វីង ជាច្រើនបានរួមគ្នា ដោះស្រាយបញ្ហាកង្វះខាតឈាម តាមរយៈការចូលរួមព្រឹតិ្តការណ៍បរិច្ចាគឈាមដែលត្រូវបានរៀបចំធ្វើឡើងនៅអគារ ធនាគារ វីងថៅវើ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសកម្មភាពសប្បុរសធម៌នេះ ដោយបានលើកឡើងថា ការបរិច្ចាគឈាមត្បិតថា ជារឿងសាមញ្ញមួយ តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលបុគ្គលម្នាក់ៗអាចចូលរួមជួយទៅដល់សហគមន៍របស់ពួកគេក្នុងគ្រាមានអាសន្ន។ លោក ហាន ប៉េងក្វាង បានបន្ថែមថា៖
August 29, 2024 - PR
និស្សិត សាស្ត្រាចារ្យ និង ក្រុមការងារ នៃសាកលវិទ្យាល័យ ឌីជីថល (កម្ពុជា) ជិត 3000 នាក់បរិច្ចាគម្នាក់ ២០០០រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ និស្សិត សាស្ត្រាចារ្យ និង ក្រុមការងារ នៃសាកលវិទ្យាល័យ ឌីជីថល (កម្ពុជា)ខាងលើ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បី កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន
August 28, 2024 - PR
បុគ្គលិក គ្រួសារ Galaxy Navatra Group ជាង 3000 នាក់បរិច្ចាគម្នាក់ 5ពាន់រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ បុគ្គលិក គ្រួសារ Galaxy Navatra Group ខាងលើ គឺតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បី កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង
August 28, 2024 - PR
កម្មករសំណង់នៅបុរីឡេង ណាវ៉ាត្រា ជាង 2000នាក់ បានរួមគ្នាចូលរួមថវិកាម្នាក់ 2000រៀល ដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ក្រុមកម្មករសំណង់ ក្នុងបុរី ឡេង ណាវ៉ាត្រា ខាងលើ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បី កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ
August 28, 2024 - PR
Camcar អ្នកផលិតមាតិការថយន្តដ៏ល្បី បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីទទួលបានលិខិតថ្លែងអំណរគុណដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះហត្ថលេខាដោយផ្ទាល់ ក្រោយរូបលោកបរិច្ចាគថវិកាត្រឹម ២០០០រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ តាមរយៈវីដេអូដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរយៈពេលប្រមាណ ២នាទី Camcar បាននិយាយថា លោកពិតជារំភើបមែនទែនដែលទទួលបានលិខិតថែ្លងអំណរគុណដែលសម្តេចចុះហត្ថលេខាដោយផ្ទាល់ ទោះបីលោកបរិច្ចាគត្រឹម ២០០០រៀលក៏ដោយ។ ហើយលោកពិតជារំភើប និងនឹកស្មានមិនដល់ នៅពេលដែលសម្ដេចធិបតីចុះហត្ថលេខាឱ្យដោយផ្ទាល់ មិនថាការបរិច្ចាគថវិកាមានចំនួនប៉ុន្មានក៏ដោយ»។ ទន្ទឹមនឹងនេះដែរ អ្នកផលិតមាតិការថយន្តដ៏ល្បីរូបនេះ បានអំពាវនាវឲ្យបងប្អូនចូលរួមបរិច្ចាគថវិកា តិចក្ដី ច្រើនក្ដី ដើម្បីកសាងរចនាសម្ព័ន្ទតាមព្រំដែនប្រទេសយើងឲ្យបានគ្រប់គ្នា និងអាចមានឱកាសទទួលបានលិខិតថ្លែងអំណរគុណដូចរូបលោកផងដែរ៕ សូមស្តាប់ការលើកឡើងទាំងអារម្មណ៍រំភើបរបស់ Camcar នៅខាងក្រោម៖
August 28, 2024 - PR
លោក ខេម តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បរិច្ចាគថវិកាជាង 40លានរៀល ដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ទឹកប្រាក់ជាង 40លានរៀលខាងលើនោះ 20លានរៀល ជាថវិកាផ្ទាល់ខ្លួន និងជាង 20លានរៀលទៀត ជាទឹកប្រាក់ក្នុងក្រុមបាល់ទាត់ Cambodia football Superstar។ ការចូលរួមបរិច្ចាគថវិការបស់តារាចម្រៀង ខេម តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
August 28, 2024








