PR

Camcar អ្នកផលិតមាតិការថយន្ត រំភើបចិត្តក្រោយចូលរួមថវិកាត្រឹម ២០០០រៀលដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន តែទទួលបានលិខិតថ្លែងអំណរគុណដែលសម្តេចធិបតីចុះហត្ថលេខាដោយផ្ទាល់

BY
Liny Chan
August 28, 2024

Camcar អ្នកផលិតមាតិការថយន្តដ៏ល្បី បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីទ​ទួលបានលិខិតថ្លែងអំណរគុណដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចុះហត្ថលេខាដោយផ្ទាល់ ក្រោយរូបលោកបរិច្ចាគថវិកាត្រឹម ២០០០រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរយៈពេលប្រមាណ ២នាទី Camcar បាននិយាយថា លោកពិតជារំភើបមែនទែនដែលទទួលបានលិខិតថែ្លងអំណរគុណដែលសម្តេចចុះហត្ថលេខាដោយផ្ទាល់ ទោះបីលោកបរិច្ចាគត្រឹម ២០០០រៀលក៏ដោយ។ ហើយលោកពិតជារំភើប និងនឹកស្មានមិនដល់ នៅពេលដែលសម្ដេចធិបតីចុះហត្ថលេខាឱ្យដោយផ្ទាល់ មិនថាការបរិច្ចាគថវិកាមានចំនួនប៉ុន្មានក៏ដោយ»។

ទន្ទឹមនឹងនេះដែរ អ្នកផលិតមាតិការថយន្តដ៏ល្បីរូបនេះ បានអំពាវនាវឲ្យបងប្អូនចូលរួមបរិច្ចាគថវិកា តិចក្ដី ច្រើនក្ដី ដើម្បីកសាងរចនាសម្ព័ន្ទតាមព្រំដែនប្រទេសយើងឲ្យបានគ្រប់គ្នា និងអាចមានឱកាសទទួលបានលិខិតថ្លែងអំណរគុណដូចរូបលោកផងដែរ៕

សូមស្តាប់ការលើកឡើងទាំងអារម្មណ៍រំភើបរបស់ Camcar នៅខាងក្រោម៖

Share This Post: