- Liny Chan
- PR
ក្នុងឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍ Mid-Year Sales លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំរបស់ផ្សារទំនើប អ៊ីអន ម៉ល បានត្រលប់មកម្តងទៀតហើយ។ អតិថិជនទាំងអស់អាចធ្វើការទិញទំនិញដែលមានគុណភាពខ្ពស់ និង ពិសាអាហារឆ្ងាញ់ៗ ពីបណ្តាហាងល្បីៗរហូតដល់ជាង ២០០ហាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧០% ព្រមទាំងរីករាយជាមួយកម្មវិធីកម្សាន្តផ្សេងៗយ៉ាងសំបូរបែបនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល ទាំងពីរសាខា។ ព្រឹត្តិការណ៍ Mid-Year Sales នឹងចាប់ផ្តើមនៅថ្ងៃទី ១៧ មិថុនា រហូតដល់ ថ្ងៃទី ២៦ មិថុនា ២០២២ ដែលមានរយ:ពេល ១០ថ្ងៃ
June 14, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២៖ ពិតជាភ្ញាក់ផ្អើល និងរំភើបរីករាយអស្ចារ្យមែនទែន! ទីបំផុតយើងបានស្វែងរកឃើញអតិថិជន សាមសុង មហាសំណាងទាំង 10 រូប សម្រាប់មហារង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 ពីការទិញស្មាតហ្វូន Samsung Galaxy A Series ឆ្នាំ 2022 ហើយ! សូមជម្រាបជូនផងដែរថាការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022
June 13, 2022 - PR
អ្នកគាំទ្របាល់ទាត់រាប់ពាន់នាក់ទទួលបានឱកាសដ៏កម្រ ដើម្បីទស្សនាដោយផ្ទាល់ភ្នែកនូវនិមិត្តរូបកីឡាដែលត្រូវបានទទួលស្គាល់បំផុតជុំវិញពិភពលោក ខណៈកម្ពុជាជាប្រទេសទី២២ ដែលស្វាគមន៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក។ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៖ ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup-Trophy Tour” លើកទី៥ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយផ្តល់ឱកាសឱ្យអ្នកគាំទ្រកម្ពុជាទទួលបានបទពិសោធមើលឃើញដោយផ្ទាល់នូវពានបាល់ទាត់ពិភពលោកដែលក្រុមបាល់ទាត់ជម្រើសជាតិគ្រប់ប្រទេសចង់បានបំផុតនេះ។ លោក Leonardo Garcia នាយប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានមានប្រសាសន៍ថា៖ «ឆ្នាំនេះ យើងមានក្តីរំភើប ក្នុងការនាំយកពានបាល់ទាត់ពិភពលោកដ៏ល្បីឈ្មោះ ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន៥១ ដែលផ្តល់ឱកាសឱ្យអ្នកគាំទ្រឱ្យទទួលបានបទពិសោធដ៏អស្ចារ្យពិតប្រាកដ តាមរយៈជំនឿ
June 13, 2022 - PR
ក្រោយពីការប្រគួតអស់រយៈពេល ៣ ខែកន្លងមកនេះកម្មវិធី GATSBY IDOL បានរកឃើញម្ចាស់ពានរង្វាន់ GATSBY IDOL រដូវកាលទី ១ គឺ បាក់យ៉ុង ។ទស្សនិកទាំងអស់គ្នាប្រាកដជាបាន ជ្រាបច្បាស់ហើយថា កម្មកវិធី GATSBY IDOLគឺជាកម្មវិធីប្រកួតទេពកោសល្យសិល្បះដែលមិនផ្តោតតែមួយមុខនោះទេ ដូចនេះទាំងគណៈកម្មការនិងគណៈកម្មការ កិត្តិយស មានតួនាទីបង្វឹកបេក្ខជនទាំងអស់គ្នាអោយចេះគ្រប់ជំនាញ ដើម្បីស័ក្តិសមជាសិល្បករជំនាន់ថ្មីដែលពោរពេញទៅដោយទេញកោសល្យសិល្បះ។ បាក់យ៉ុងយកបានឈ្នះបេក្ខជនទាំង ៦ រូប នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសោរ៍ ទី ១១ ខែមិថុនា ក្រោមកាចូលរួមពីគណៈកម្មការ GATSBY គឺ Khun. Chalika
June 12, 2022 - PR
Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។ បេក្ខជនដ៏មានសមត្ថភាពជាច្រើនបានចេញមកបង្ហាញខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Judges Audition នេះជាបន្តបន្ទាប់។ ពេលនេះ វគ្គ Judge Audition បានធ្វើដំណើរមកដល់សប្តាហ៍ទី6 ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គដំបូងនេះហើយ។ មុនទស្សនាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition យើងលើកយកបេក្ខជនដ៏លេចធ្លោចំនួន 5រូប ក្នុងសប្តាហ៍នីមួយៗកន្លងមកយកបង្ហាញមានដូចជា៖ ទី១គឺបេក្ខនារី មាន នីតា ម្ចាស់បទ Cover ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលផ្ទុះល្បីយ៉ាងខ្លាំងក្នុងពេលកន្លងទៅថ្មីៗនេះ។ ទី២គឺបេក្ខជន លឹម តិចម៉េង ដែលបានឆក់ការចាប់អារម្មណ៍មិនតិចឡើយតាមរយៈសំឡេងដ៏ក្រអួន ក្រអៅរបស់គេ។ ទី៣គឺបេក្ខនារីកូនកាត់អាមេរិក
June 12, 2022 - PR
ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២៖ ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺ Playgame។ នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិកនិងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នានៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញដំបូងគេបង្អស់របស់កម្ពុជា។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើង មាន សេចក្តី សោមនស្ស រីករាយ
June 10, 2022 - PR
ភ្នំពេញ – ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២៖ សែលកាត ដាក់បង្ហាញពីសេវាកម្មលេងហ្គេមកំសាន្តតាមតម្រូវការ ដែលជាផ្នែកមួយក្នុងវេទិការលេងហ្គេមអនឡាញរបស់ Playgame ។ Playgame Cloud គឺជាសេវាកម្មដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ការលេងហ្គេមអោយបានកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ បានជំរុញដល់យុទ្ធសាស្ត្រផ្នែកហ្គេមរបស់ក្រុមហ៊ុន ក៏ដូចជាពង្រីកលើសេវាកម្មរបស់ខ្លួនដល់បណ្តារអ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជា ជាមួយនឹងការផ្តោតលើវិធីសាស្រ្តចំបងលើវិស័យហ្គេម។ ចាប់តាំងពីការបើកដំណើរការរបស់ Playgame ក្នុងឆ្នាំ 2019 មក ម៉ាកយីហោមួយនេះបានកំនត់គោលដៅរបស់ខ្លួនក្នុងការបំពេញតម្រូវការដល់ផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់។ Playgame បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងផ្នែកកីឡាអេឡិចត្រូនិច តាមរយៈភាពជាដៃគូជាច្រើន ការប្រកួតកីឡាអេឡិចត្រូនិច និង ផលិតផលPlaygame Unlimited
June 10, 2022 - PR
ប្រទះឃើញគំនូរប្លែកៗគួរឲ្យចាប់អារម្មណ៍ជាច្រើនរបស់ជាងគំនូរដ៏ល្បីល្បាញម្នាក់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ នៅយានដ្ឋាន 5M Autobase លោកតា កែវ សាន់ អាយុ ៨៥ឆ្នាំ ជាជាងគំនូរដែលមានឈ្មោះល្បីល្បាញម្នាក់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងត្រូវបានគេផ្តល់រហ័សនាមថាជាងគំនូរវត្តភ្នំ ធ្លាប់បានបញ្ចប់អាជីពនេះចោលម្តងជាពីរដងរួចមកហើយដោយសារលោកតាមានវ័យកាន់តែចាស់ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារតែចិត្តស្រឡាញ់ សំណូមពរ គាំទ្រ និងឲ្យតម្លៃពីមហាជនចំពោះទឹកដៃដ៏ល្អឯកគ្មានពីររបស់លោកតាក្នុងការគូរគំនូរផ្សេងៗមិនថានៅលើក្រដាស បដា ផ្ទាំងប៉ាណូ ឬនៅលើជញ្ជាំង ទើបលោកតាមានឆន្ទៈបន្តធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ដោយបានដឹងពីទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងការគូរគំនូរប្លែកៗគ្មានគូប្រៀបដ៏ល្អឥតខ្ចោះរបស់លោកតា និងចង់ជួយសម្រាលជីវភាពលំបាករបស់លោកតាដែលរងផលប៉ះពាល់ដោយជំងឺកូវីដផងនោះ បានជាធ្វើឲ្យយានដ្ឋាន 5M Autobase សម្រេចទាក់ទងលោកតាឲ្យមកបញ្ចេញថ្វីដៃនៃការគូរដ៏ស្រស់ស្អាតដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាជាការលំអទីធ្លារបស់យានដ្ឋានផងដែរ។ 5M Autobase ដែលបើកដំណើរកាលពីថ្ងៃទី០១ មិថុនា
June 10, 2022 - PR
ភ្នាក់ងារវីងទូទាំងប្រទេសបានបរិច្ចាគថិវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកដើម្បីជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់។ វីង មិនត្រឹមតែជាក្រុមហ៊ុនមួយនោះទេ តែក៏ជាសហគមន៍មួយផងដែរ ដោយភ្នាក់ងារវីងបានរួមគ្នាបរិច្ចាគថវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះរបស់គាត់ត្រូវបានលេបត្របាក់ដោយអគ្គីភ័យកាលពីពេលថ្មីៗនេះ។ ឧប្បត្តិហេតុដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ស្ពឺហើយ នៅរយៈពេល១៨ថ្ងៃ ក្រោយមកគឺ នៅថ្ងៃទី៩ ខែមិថុនានេះ តំណាងធនាគារវីង បានប្រមូលនិងបានផ្តល់ថវិកាដែលបានមកពីមូលនិធិភ្នាក់ងារវីង ជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារ។ មូលនិធិភ្នាក់ងារវីងនេះ ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជួយដល់បុព្វហេតុសង្គមនានាក្នុងប្រទេសកម្ពុជា។ លោក អ៊ឹង គីមស្រៀង ភ្នាក់ងារវីង ដែលជាជនរងគ្រោះដោយអគ្គីភ័យ នៅខេត្តកំពង់ស្ពឺ បាននិយាយទាំងក្តុកក្តួលយ៉ាងដូច្នេះថា៖ “ទ្រព្យ សម្បត្តិ ដែល
June 10, 2022 - PR
លោក ជា វណ្ណារិទ្ធិ ដែលជាពិធីករដ៏មានប្រជាប្រិយភាព បានទទួល Challenge មួយពីក្រុមហ៊ុនសាប៊ូកក់សក់ដ៏ល្បី Head & Shoulders។ Challenge នោះគឺតម្រូវឱ្យគាត់ តុបតែងខ្លួន និងធ្វើជាអ្នកដឹកជញ្ជូនរយៈពេលពេញមួយថ្ងៃតែម្ដង។ ចង់ដឹងថា ពិធីកររូបសង្ហាម្នាក់នេះជួបអ្វីខ្លះនៅពេលប្ដូរអាជីពមកធ្វើអ្នកដឹកជញ្ជូន ដែលត្រូវ ប៉ះពាល់ផ្ទាល់នឹងធូលីដី កម្តៅ ថ្ងៃ និងញើសបែបនេះ តោះទៅទស្សនាវីដេអូខាងក្រោម៖ សម្រាប់ព័ត៌មានបន្ថែម សូមចុចទៅកាន់លីងហ្វេសប៊ុកផេកផ្លូវការ Head & Shoulders៖ https://www.facebook.com/HeadandShouldersShampooCambodia
June 7, 2022









