Liny Chan
  • PR

    រាជធានីភ្នំពេញ៖ ទី០១ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 “POWER YOUR LUCK” ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។

    March 1, 2022
  • PR

    ការប្រកួតប្រជែងការរចនាដោយឥតគិតថ្លៃសម្រាប់ creator គ្រប់វ័យ ដោយផ្តល់នូវរង្វាន់ដ៏គួរឱ្យរំភើបដែលមានតម្លៃលើសពី 100,000 ដុល្លារអាមេរិក ជាមួយនឹងប្រធានបទនៃ រុករកលើសពីដែនកំណត់ (Explore Beyond the Limits )។ ចំណុច សំខាន់ • creator ត្រូវបានតម្រូវឱ្យដាក់បញ្ចូលក្នុងប្រភេទនៃការថតរូប ការរចនាក្រាហ្វិក ភាពយន្ត និងគំនូរជីវចល ដោយមានប្រធានបទ រុករកលើសពីដែនកំណត់ (Explore Beyond the Limits ) • រង្វាន់ទឹកប្រាក់ 100,000 ដុល្លារអាមេរិក រួមមាន 4

    March 1, 2022
  • PR

    កាលពីថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន Iron Capital PLC បានប្រារព្ធពិធីសម្ពោធក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ យានដ្ឋាន A Klasse Auto សាខាទី 3 នៅតំបន់បឹងស្នោរ ដែលជាមជ្ឈមណ្ឌលផ្តល់នូវសេវាជួសជុល ថែទាំរថយន្តតែមួយគត់ដែលបំពាក់ដោយបរិក្ខារទំនើបៗ រួមទាំងសេវាកម្មស្របតាមស្តង់ដាររថយន្តអន្តរជាតិជូនដល់ប្រជាពលរដ្ឋខ្មែរ។ យានដ្ឋានមានទំហំសរុប 4468ម៉ែត្រការ៉េ ដែលទើបសាងសង់ថ្មីមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ1 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយគណះគ្រប់គ្រងបានយកចិត្តទុកដាក់ខ្ពស់ណាស់ ដើម្បីធានាផ្តល់នូវសេវាកម្មដ៏មានទំនុកចិត្ត ពីបុគ្គលិកមានជំនាញវិជ្ជាជីវៈខ្ពស់របស់យើង រួមទាំងការផ្ដល់ជូននូវគ្រឿងបរិក្ខារទំនើប ឧបករណ៍ជួសជុល និងគ្រឿងបន្លាស់មានស្តង់ដាជាក់លាក់សម្រាប់អតិថិជន។

    February 28, 2022
  • PR

    Urban Village & Factory Phnom Penh ទទួលបានភាពជោគជ័យយ៉ាងធំធេង ដោយទាក់ទាញអ្នកចូលរួមកម្សាន្ត យ៉ាងច្រើនកុះករ ព្រឹត្តិការណ៍ Murals For Cambodia Festival បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ដោយមានអ្នកចូលរួមកម្សាន្តរាប់ពាន់នាក់ កាលពីចុងសប្តាហ៍កន្លងមកនេះ។ ព្រឹត្តិការណ៍នេះផងដែរត្រូវបានផ្តួចផ្តើមដោយលោកហ្វុងគី (Fonki) ដែលជាអនិជនខ្មែរបារាំង ព្រមទាំងបានរៀបចំដោយសាលសិល្បៈ FT Gallery ហើយបានប្រារព្ធទៅនៅបរិវេណគម្រោងខុនដូ Urban Village & មជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាសហគមន៍រស់នៅធំជាងគេកណ្តាលរាជធានីភ្នំពេញ។ គោលបំណងនៃការបង្កើតឲ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងគឺដើម្បីប្រមូលផ្តុំអ្នកស្រលាញ់សិល្បៈគំនូរ

    February 28, 2022
  • PR

    វីងម៉ល បរិច្ចាគអាហារ និងសម្ភារៈផ្សេងៗ ដល់អង្គការម្លប់តាប៉ាងដើម្បីជួយដល់កុមារ និងយុវជនដែលងាយរងគ្រោះ។ វីងម៉ល បានបន្តជួយសហគមន៍តាមបណ្តាខេត្តមួយចំនួនដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដោយបរិច្ចាគអាហារ សម្ភារៈសិក្សា អង្ករ និងសម្ភារៈជាច្រើនដល់ ម្លប់តាប៉ាង ដែលជាអង្គការមិនមែនរដ្ឋាភិបាលមិនរកប្រាក់កម្រៃ ផ្តល់ការគាំទ្រការអប់រំ និងទីជម្រកដល់កុមារងាយរងគ្រោះក្នុងខេត្តព្រះសីហនុ។ លោក ប៉ាញ ផានិត្យ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់វីងម៉លបានមានប្រសាសន៍ថា៖ “ យើងមានសេចក្តីរំភើបរីករាយក្រៃលែងដែលអង្គការ ម្លប់តាប៉ាង បានអនុញ្ញាតឱ្យយើងចូលរួមក្នុងបុព្វហេតុសង្គមនេះ។ យើងជឿថា អាហារដ៏មានគុណភាពនិងអនាម័យទាំងនេះ គឺជាកត្តាលីករមួយដើម្បីជួយលើកទឹកចិត្តដល់ក្មេងៗស្រលាញ់សាលារៀនរបស់ពួកគេ។” លោក ផានិត្យ បានបន្តថា៖ “ វីងម៉ល មិនត្រឹមតែជួយរកប្រាក់ចំណូលបន្ថែមដល់ដៃគូពាណិជ្ជកររបស់យើងនិងផ្តល់ឱកាសការងារដល់យុវជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងបន្តនិងពង្រីកការគាំទ្ររបស់យើងដល់សហគមន៍ដែលងាយរងគ្រោះទូទាំងប្រទេសផងដែរ។ ចក្ខុវិស័យរបស់យើងគឺផ្តល់នូវបច្ចេកវិទ្យា

    February 28, 2022
  • PR

    យប់មិញនេះ កម្មវិធីប្រឡងចម្រៀងដ៏ល្បី Beat The Best បានចូលមកដល់ វគ្គផ្តាច់ព្រ័ត្រ Beat The Final Round 1 ដែលជាវគ្គផ្តាច់ព្រ័ត្រដំណាក់កាលទី១។ នៅក្នុងវគ្គ Beat The Final Round 1 នេះ កម្មវិធីនឹងបើកទទួលសារគាំទ្រមួយសប្តាហ៍ពេញតែម្តង ដើម្បីរកឲ្យ ឃើញនូវបេក្ខជនដ៏មានសមត្ថភាព និងមានប្រជាប្រិយបំផុត ដើម្បីប្រកួតយកពានរង្វាន់ដ៏អស្ចារ្យ របស់កម្មវិធី Beat The Best នារដូវកាលទីមួយនេះ។ បេក្ខជនជើងខ្លាំង TOP4 សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន ពេជ្រ

    February 28, 2022
  • PR

    ● រចនាបទបែបក្លាសិន មិនចេះហួសសម័យ រចនាបថបែប Retro ជាមួយនឹងការគូសបញ្ជាក់ទាំងអស់នៃសហសម័យ ហើយម៉ូតូនេះ គឺផ្អែកលើម៉ាស៊ីន J-series ទំនើប ជាមួយនឹងតួថ្មីទាំងអស់។ ● ត្រូវបានបង្ហាញនៅក្នុងប្រភេទផ្សេងៗគ្នាចំនួនបួន ជាមួយនឹងជម្រើសប្រាំពីរពណ៌ | ចាប់ផ្តើមពីតំលៃ 3,990 ដុល្លាតែប៉ុន្នោះ។ ភ្នំពេញ – ថ្ងៃទី 26 ខែកុម្ភះ ឆ្នាំ 2022 – ក្នុងឆ្នាំទី120 របស់ខ្លួន Royal Enfield បានបើកបង្ហាញនូវម៉ូតូដ៏ល្បីរបស់ខ្លួននោះគឺ Classic ជាមួយនឹងការចេញលក់ Royal

    February 26, 2022
  • PR

    ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅអគារលេខ ៣៣ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សិទ្ធិសីទនេះធ្វើឡើងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងមានការចូលរួមពីសំណាក់អ្នកសារពត៌មានតាមប្រព័ន្ធអនឡាញផងដែរ។ លោក Chas Geschke នាយកប្រតិបត្តិ

    February 25, 2022
  • PR

    គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអន្តរជាតិសិង្ហបុរី (SIF) ផ្តល់លទ្ធភាពដល់អ្នកឯកទេសថែទាំសុខភាពមកពីប្រទេសទាំងពីរឱ្យធ្វើការងាររួមគ្នាដើម្បីបង្កើតឱ្យមានភាពប្រសើរឡើងប្រកបដោយនិរន្តរភាពក្នុងការថែទាំសុខភាពផ្លូវចិត្តក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានជោគជ័យនៃគំនិតផ្តួចផ្តើមកន្លងមកចំនួនពីរ។ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២៖ មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។ គម្រោងកសាងសមត្ថភាពនេះមានបំណងបង្កើនសេវាថែទាំសុខភាពផ្លូវចិត្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងស្ថាប័នដែលគាំទ្រវិស័យសុខាភិបាលកម្ពុជាចំនួនពីរទៀតគឺមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ (Caritas-CCAMH) និងអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ក្នុងរយៈពេលពីរឆ្នាំខាងមុខ អ្នកស្ម័គ្រចិត្តអន្តរជាតិសិង្ហបុរី (SIVs) ដែលជាគ្រូពេទ្យអ្នកឯកទេស ដែលរួមមានក្រុមចម្រុះវិស័យនៃអ្នកអាជីពថែទាំសុខភាពផ្លូវចិត្តមកពីវិទ្យាស្ថានសុខភាពផ្លូវចិត្តសិង្ហបុរី នឹងធ្វើការងារដោយផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជាចំនួន ៥០នាក់ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តប្រសើរបំផុតក្នុងវិស័យនេះ។ ក្នុងចំណោមគ្រូពេទ្យកម្ពុជាទាំងនេះ គ្រូពេទ្យ១២នាក់

    February 25, 2022
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ៖ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា តារាចម្រៀងរ៉ាប់ វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុកដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសថៃ។ Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ តេណា ដែលតារារូបនេះបានក្លាយជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការសេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញបានកើនឡើងជិតទ្វេដង។ ប្រជាពលរដ្ឋកម្ពុជាក៏បានចាក់ស្តាប់ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី៣ នៅកម្ពុជា។ ចម្រៀងរបស់លោកដែលមានចំណងជើងថា “ម៉ាពីនក” គឺជាបទចម្រៀងរបស់កម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ២០២១។ ក្រៅពីនេះ

    February 24, 2022