Liny Chan
  • PR

    រាជធានីភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីចាប់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2022 ជូនដល់អតិថិជនរបស់ខ្លួនកន្លងទៅនៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ កាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមកម្មវិធីពិសេសក្នុងឱកាសអបអរខួប៣០ឆ្នាំរបស់អម្រឹត ដែលកម្មវិធីពិសេសនេះបានផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សរុបជាទឹកប្រាក់ជាង ១.០០០លានរៀល រួមជាមួយរង្វាន់ធំរថយន្តទំនើប Ford Ranger Wildtrak 2022 ដល់អតិថិជនផងដែរ។ គូសបញ្ជាក់ផងដែរថា កម្មវិធីពិសេសអបអរខួប ៣០ឆ្នាំនេះ គឺជាកម្មវិធីធំបំផុត

    February 21, 2022
  • PR

    ក្រុងបាងកក – ក្រុមហ៊ុន អេសស៊ីជី បានប្រកាសកាលពីចុងខែមករាកន្លងទៅ អំពីលទ្ធផលប្រតិបត្តិការអាជីវកម្មរឹងមាំនៅក្នុងឆ្នាំសារពើពន្ធ ២០២១ បើទោះបីជាមានសម្ពាធអតិផរណា ការឡើងថ្លៃថាមពលនិងវត្ថុធាតុដើម ព្រមទាំងជំងឺរាតត្បាតកូវីដ-១៩ក្ដី ដែលលទ្ធផលនេះជាផ្លែផ្កានៃការជំរុញការកែប្រែអាជីវកម្មដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗចំនួន ៣ ៖ ដាក់បញ្ចូល ESG ទៅក្នុងប្រតិបត្តិការអាជីវកម្ម, ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលនាំទៅរកការកាត់បន្ថយថ្លៃផលិត និងជំរុញការលូតលាស់ផ្នែកពាណិជ្ជកម្មតាមអនឡាញ ដោយបង្កើតនូវដំណោះស្រាយថ្មីៗដើម្បីបំពេញតម្រូវការផ្នែកសុខុមាលភាពនិងលើកកម្ពស់គុណភាពជីវិត ។ អេសស៊ីជីត្រៀមខ្លួនរួចរាល់ដើម្បីថែទាំសង្គមដើម្បីកាត់បន្ថយវិសមភាពនិងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍នៅក្នុងប្រទេសថៃ និងនៅអាស៊ាន ។ លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយកប្រតិបត្តិរបស់ អេសស៊ីជី បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា «លទ្ធផលអាជីវកម្មមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ កត់ត្រាចំណូលពីការលក់បាន ៦៧.៤៤៦ប៊ីលានរៀល (១៦.៥៧៦លានដុល្លារអាមេរិក) ដែលកើនឡើង

    February 21, 2022
  • PR

    កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best បានបញ្ចប់ វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកាលពីយប់មិញនេះ។ នៅក្នុងការប្រកួតដ៏រំជើបរំជួលរវាងបេក្ខជនជើងខ្លាំងទាំង 6រូប នៅលើឆាកដ៏អស្ចារ្យរបស់កម្មវិធី Beat The Best ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នេះ ពិតជាទស្សនីយភាពដ៏អាស្ចារ្យដែលស្រូបការទស្សនាផ្ទាល់តាមរយៈការ Live នៅផេកហ្វេកប៊ុករហូតដល់ជាង 50K ហើយបន្ទាប់ពីបញ្ចប់ការផ្សាយផ្ទាល់ភ្លាមៗ ចំនួនទស្សនាកើនរហូតសល់ 1.3M View ឯណោះ។ យ៉ាងណាមិញ លទ្ធផលចុងក្រោយក៏បានបង្ហាញឲ្យឃើញពីបេក្ខភាពជើងខ្លាំងចំនួន 4រូប ដែលមានវាសនាខ្ពស់ បានបន្តទៅកាន់វគ្គចុងក្រោយបំផុតនៃកម្មវិធី ដណ្តើមពានរង្វាន់ Beat The

    February 21, 2022
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីរាត្រីសមោសរដែលមានឈ្មោះថា “Agency Star Awards Night” ដើម្បីអបអរសាទរ ដល់អ្នកឯកទេសផែនការហិរញ្ញវត្ថុឆ្នើម សម្រាប់ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ពួកគេនៅក្នុងឆ្នាំ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុ ជូនដល់ក្រុមគ្រួសារកម្ពុជាផងដែរ។ កម្មវិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ លោក ផូ នេត្រ នាយកប្រតិបត្តិផ្នែកទីភ្នាក់ងារអាជីវកម្ម និងអ្នកឯកទេសផែនការហិរញ្ញវត្ថុប្រមាណ

    February 21, 2022
  • បច្ចេកវិទ្យា

    ចាប់តាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ថ្នាក់ពិភពលោកទី4 OPPO បានបោះជើងឈានចូលទីផ្សារកម្ពុជា OPPO គឺបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូប ជាពិសេសរាល់ពេលនិយាយពីឈ្មោះប្រ៊េន OPPO មនុស្សជាច្រើនរំពឹងនឹកដល់សមត្ថភាពកាមេរ៉ាថតរូបមុនគេ ជាមួយនឹងមុខងារថ្មីៗប្លែកៗប្រកបដោយគំនិតច្នៃប្រឌិតជាច្រើនទៅតាមស៊េរីទូរស័ព្ទនីមួយៗ។ ជាក់ស្តែងក្នុងឆ្នាំដំបូងដែល OPPO ហក់ចូលទីផ្សារប្រទេសកម្ពុជាគឺ OPPO បានព្យាយាមធ្វើឲ្យកក្រើកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាស៊ែលហ្វីដំបូងគេបង្អស់ជាមួយនឹងសមត្ថភាពថតរូបស្រស់ស្អាតប្លែកពីគេដែលហៅថា Selfie Expert ឬហៅថា «អ្នកឯកទេសស៊ែលហ្វី» នៅលើជំនាន់ F Series ហើយក្រោយមកបានអាប់ដេតទៅជា Portrait Expert ឬហៅថា «អ្នកជំនាញ Portrait» លើ Reno Series កាន់តែឆក់បេះដូងអតិថិជនគ្រប់ស្រទាប់វ័យ ពិសេសមិត្តយុវវ័យចូលចិត្តភាពស៊ីវិល័យប្រកបដោយការច្នៃប្រឌិត ចូលចិត្តបង្កើតភាពថ្មីថ្មោង និងដើរទាន់សម័យកាលចំពោះការថតរូបស្អាតៗបែប

    February 20, 2022
  • PR

    ផលិតកម្មរាមបានជួយអោយក្តីស្រមៃអ្នកនិពន្ធវ័យក្មេង និងតួសម្តែងថ្មីក្លាយជាការពិត ដោយការបង្កើតជាខ្សែភាពយន្តខ្លី ដែលជាស្នាដៃនិពន្ធរបស់ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) និង មានការចូលរួមសម្តែង ដោយភាគច្រើនជាតារាសម្តែងវ័យក្មេង ដែលមិនធ្លាប់មានបទពិសោធន៍សម្តែងពីមុនមក។ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) បានដាក់ស្នាដៃនិពន្ធរបស់គាត់តាមរយៈ ការបង្ហោះរកសាច់រឿងរបស់ផលិតកម្មរាម កាលពីថ្ងៃទី ៥ មករា ឆ្នាំ ២០២១ ។ កញ្ញា ទូច ស្រីតូច (ម៉ាក់ យាយក្មេង) បានបង្ហាញអារម្មណ៍ថា “អារម្មណ៍ថាសប្បាយនិងរំភើបមែនទែន ក៏អរគុណរាមដែលបានបង្កើតឱកាសឲ្យអ្នកនិពន្ធបានបង្កើតស្នាដៃឡើង

    February 19, 2022
  • PR

    នៅវេលាព្រឹកថ្ងៃទី ១៩ខែកុម្ភៈនេះក្រោយពីបានឃើញព័ត៌មានអំពីកាលសុំជំនួយដើម្បីព្យាបាលពីសំណាក់ម្ដាយកូនដែលរងគ្រោះធ្ងន់ធ្ងរដោយភ្លើងឆេះកាលពីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២រួចមក ក្រុមការងារក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ីបាននាំយកថវិកា ១០លានរៀល និងទឹកដោះគោហ្វ្រេសស៊ីសម្រាប់ញ៉ាំពេញ១ឆ្នាំដើម្បីបំប៉នសុខភាពក្មេងស្រីអាយុ១១ខែឲ្យមានសុខភាពរឹងមាំឡើងវិញ។ បច្ចុប្បន្នបងស្រី តាំង លី ជាម្ដាយនិងកូនស្រី លឹម មួយណា បានកំពុងសំរាកព្យាបាលនៅមន្ទីពហុព្យាបាលច្បារអំពៅ ហើយក៏នឹងត្រូវសម្រាក់ព្យាបាលជាច្រើនថ្ងៃបន្តទៀតដែរ។ ក្រោយពីក្រុមការងារទឹកផ្លែឈើហ្វ្រេសស៊ីបាននាំយកអំណោយជួបផ្ទាល់ ហើយឃើញពីស្ថានភាពជំងឺជាក់ស្ដែងគឺពិតជាមានសេចក្ដីអាណិតអាសូរដល់បងស្រីនិងក្មេងស្រីតូចដែលរងគ្រោះជាខ្លាំង។ ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី សង្ឃឹមថាថវិការដែលក្រុមហ៊ុនបានជូនដល់បងស្រីពេលនេះអាចជួយសំរួលដល់ការព្យាបាលដល់បងស្រីនិងកូនស្រីតូចឲ្យបានជាសះស្បើយក្នុងពេលឆាប់ៗ។ សូមបញ្ជាក់ថា៖ កាលពីម៉ោង ០២ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយកន្លែងបានកើតឡើងត្រង់ចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះមានមនុស្សរងរបួសធ្ងន់២នាក់ជាម្ដាយនឹងកូន ម្ដាយឈ្មោះ តាំង

    February 19, 2022
  • PR

    ភ្នំពេញ៖ សុបិន្តក្លាយជាការពិតភ្លាមៗពី គោជល់កំប៉ុងច្រៀងឈ្នះប្រាក់សុទ្ធ ២០០លានរៀលឯណោះជាមួយប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះ។ លោក ចាន់ ប៊ុនថា មានមុខរបរជាអ្នកបើកឡាន រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាអ្នកឈ្នះទីមួយដំបូងគេដែលបានឈ្នះលុយ ២០០លានរៀលពីគោជល់បានឲ្យដឹងថា ពេលលោកហូបបាយថ្ងៃត្រង់រួច លោកតែងសម្រាកមួយភ្លែតទើបត្រឡប់ទៅធ្វើការវិញ។ លោកឲ្យប្រពន្ធទៅទិញគោជល់មួយកំប៉ុងនៅតូបជិតផ្ទះ។ ពេលមកដល់ផ្ទះ លោកគាស់គោជល់ ហើយក៏លឺសំឡេងចម្រៀងចេញពីក្នុងកំប៉ុងល្វើយៗ។ លោករៀបរាប់ថា « ខ្ញុំចេះតែខំផ្ទៀងត្រចៀកស្តាប់ថាតើបទចម្រៀងនោះចេញមកពីណាដល់តែយូរៗទៅបានដឹងថាលឺចេញពីកំប៉ុងគោជល់ដែលកាន់នៅនឹងដៃខ្ញុំសោះ។ ខ្ញុំចេះតែឆ្ងល់ កំប៉ុងគោជល់ណាចេះច្រៀងចឹង ស្មានតែលឺចេញពី Speaker។ ខ្ញុំឃើញលេខសូន្យច្រើនណាស់នៅលើក្រវិលកំប៉ុង ខ្ញុំភ័យផងអរផងដោយខ្ញុំឈ្នះ លុយ២០០លានរៀលពីគោជល់កំប៉ុង។ លោក ប៊ុនថា និងប្រពន្ធនិយាយទាំងក្តីរីករាយរហូតទាល់តែស្រក់ទឹកភ្នែកថា «ស្ទើរមួយជីវិតខ្ញុំ

    February 19, 2022
  • PR

    កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់រាត្រីថ្ងៃអាទិត្យស្អែកនេះ។ នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍នេះ នៅសល់តែជើងខ្លាំងតែ6រូបប៉ុណ្ណោះ ដែលត្រូវបញ្ចេញសម្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺនឹងមានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ខណៈទស្សនិកជន កំពុងគាំងគិតមិនចេញថា បេក្ខជនរូបណានឹងត្រូវជ្រុះចេញពីកម្មវិធីទៀតទៅបើពួកគេសុទ្ធតែមានសមត្ថភាពខ្លាំង រៀងខ្លួន ហើយមានអ្នកគាំទ្រច្រើនមិនចាញ់គ្នាឡើយ។ ត្បិតថាបេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង តែមិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងផ្សាយផ្ទាល់នារាត្រី ថ្ងៃអាទិត្យ 20 កុម្ភៈ

    February 19, 2022
  • Nissan Auto Tech

    តោះពិនិត្យមើលរថយន្តនីសាន់ TERRA ស៊េរីថ្មីដែលមានរូបរាងល្អឥតខ្ចោះ រឹងមាំ និងបច្ចេកវិទ្យាដ៏ទំនើបៗ ។ រូបរាងខាងក្រៅ និងខាងក្នុងរចនាថ្មី មានលក្ខណៈស៊ីវិល័យ ដែលធ្វើឲ្យរថយន្តមួយនេះក្លាយជាជម្រើសដំបូងសម្រាប់ក្រុមគ្រួសារលោកអ្នក។ ជារថយន្តមានសមត្ថភាពកំពូល ដែលលោកអ្នកអាចស្វែងរកអ្វីដែលលើសពីតម្រូវការ ។ រថយន្ត SUV ដ៏ប្រណិតនេះ ធំទូលាយ មានប្រាំពីរកៅអី ផ្ដល់នូវផាសុកភាព និង មានមុខងារប្រកបដោយបច្ចេកវិទ្យាទំនើបថ្មីៗ ជួយបង្កើនបទពិសោធន៍នៃការបើកបរនៅលើដងផ្លូវប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានភាពអស្ចារ្យ។ រីករាយជាមួយរូបរាងលំដាប់កំពូល និងកៅអីប្រភេទ theatre-style ធ្វើឲ្យអ្នកដំណើរខាងក្រោយ នៅតែឃើញទិដ្ឋភាពស្រស់ស្អាតតាមដងផ្លូវជាប់ជានិច្ច។ រថយន្តនីសាន់ Terra ស៊េរីថ្មី មានភាពធំទូលាយងាយស្រួលបត់បែនតាមតម្រូវការ ដែលធ្វើឲ្យលោកអ្នកទទួលបាននូវចន្លោះសម្រាប់ដាក់ឥវ៉ាន់យ៉ាងធំទូលាយបានគ្រប់ពេល ។ ខាងក្រោមនេះ

    February 18, 2022