Liny Chan
  • PR

    (ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ ដើម្បីអបអរជាមួយនឹងការដាក់លក់ជាផ្លូវការ និងមានការគាំទ្រច្រើនពីអតិថិជន ហើយក៏ដើម្បីឲ្យអតិថិជន សាមសុង ទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងស្មាតហ្វូនលំដាប់ថវិកា Galaxy A03 ស៊េរីឆ្នាំ 2022 ដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកទៀតនោះ…ក្រុមហ៊ុននៅបន្តបន្ថែមជូននូវកម្មវិធីប្រូម៉ូសិនថែមជូនកាតាបស្ពាយដ៏ស្រស់ស្អាត រាល់ពេលទិញ Galaxy A03 ស៊េរីឆ្នាំ 2022 តាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក…! Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះគឺពិតជាស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ពិតមែនដែលមាន កាមេរ៉ាថតរូបបានច្បាស់ស្អាត…ប្រើធន់មិនងាយខូច

    February 18, 2022
  • PR

    ទស្សនិកជន ក៏ដូចជាហ្វេនៗភីអិនអិន តែងតែជក់ចិត្ត តាមដានខ្សែភាពយន្តភាគថៃ ពីមួយរឿងទៅមួយរឿង ដែលសុទ្ធសឹងជាកំពូលរឿងភាគល្បីៗប្រចាំឆ្នាំ។ ក្នុងនោះ ក៏មានការចូលរួមសម្តែងពីតារាសម្តែងដ៏មានទេពកោសល្យ និងមានបទពិសោធន៍ច្រើនឆ្នាំ ដែលភាគច្រើន គេឃើញមានវត្តមានជាតួអង្គធំៗនៅក្នុងរឿងភាគនីមួយៗផងដែរ។ ដោយឡែក សម្រាប់ការចូលមកដល់នៃខ្សែភាពយន្តភាគថៃថ្មីមួយទៀតនេះ ទស្សនិកជន ប្រហែលជាធ្លាប់បានស្គាល់ពីតារាសម្តែងថៃមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងអ្វីដែលអស្ចារ្យនេះ គឺសមត្ថភាពក្នុងការសម្តែងរបស់គាត់មិនចាញតារាៗជើងចាស់ប៉ុន្មានទេ។ នោះគឺ កញ្ញា Toey Jariporn Joonkiat ដែលជាតារាស្រីមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យភាពយន្ត មិនថារឿងសម័យ ឬបុរាណ។ ខ្សែភាពយន្តក្រោមចំណងជើងថា ស្នេហ៍អាប់រស្មី ជាខ្សែសាច់រឿងថ្មីមួយ ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះ ក្នុងដើមខែថ្មី ដែលបានបង្ហាញនូវចំណងបញ្ហា និងអត្ថន័យស្នេហាយ៉ាងជ្រាលជ្រៅរបស់កម្លោះក្រមុំមួយគូ។

    February 9, 2022
  • PR

    វីងម៉ល និងអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម(BSDA)សហការគ្នាដើម្បីជួយកុមារ និងយុវជនដែលងាយរងគ្រោះនៅខេត្តកំពង់ចាមតាមរយៈការបរិចា្ចគអាហារនិងសម្ភារៈមួយចំនួន។ លោក ប៉ាញ ផានិត្យ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់វីងម៉លបានមានប្រសាសន៍ថា៖ “ យើងពិតជាសប្បាយចិត្តក្រៃលែង ដែល វីងម៉ល មានឱកាសចូលរួមជាមួយអង្គការ BSDA ដើម្បីជួយដល់កុមារដែលខ្វះខាត។ កុមារគឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់យើងនាថ្ងៃអនាគត។ យើងជឿជាក់ថាអាហារគឺជាកត្តាលិករដ៏សំខាន់មួយដើម្បីជំរុញឲ្យពួកគេចូលចិត្តទៅសាលា”។ ជារៀងរាល់ឆ្នាំ អង្គការ BSDA បានជួយកុមារដែលជួបទុក្ខលំបាកនៅខេត្តកំពង់ចាមជាច្រើនតាមរយៈ ផ្តល់អាហាររូបករណ៍ ការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ ជំនាញវិជ្ជាជីវៈ និងស្វែងរកការងារ ដើម្បីកែប្រែជីវិតរបស់ពួកគេឲ្យបានល្អប្រសើរ។ លោកស្រី ឆុន ស្រស់ នាយិការប្រតិបត្តិ នៃអង្គការ BSDA មានប្រសាសន៍ថា៖

    February 9, 2022
  • PR

    នៅពេលដែលលោកអ្នកទិញអាហារនានា ជាពិសេស អាហារកញ្ចប់ និងអាហារកំប៉ុង តើលោកអ្នក ធ្លាប់ដែលពិនិត្យមើលនៅលើសម្បកវេចខ្ចប់ដែរឬទេ ពិសេសគឺស្តង់ដារសុវត្ថិភាព ចំណីអាហារ ដូចជា BRC, HACCP និង GMP ? តើស្តង់ដារទាំងនេះ មានសារៈសំខាន់ដូចម្តេច ហើយតើវាមានន័យដូចម្តេច ប្រសិនបើមានការដាក់ឡូហ្គោស្តង់ដារទាំងនោះនៅលើសម្បកវេចខ្ចប់? ដូចដែលលោកអ្នកជ្រាបមកហើយថា អាហារគឺជាតម្រូវការចម្បងសម្រាប់ទ្រទ្រង់ជីវិត។ ការបរិភោគអាហារមិនត្រឹមត្រូវ កង្វះអនាម័យ និងគ្មានសុវត្ថិភាព អាចធ្វើអោយមានគ្រោះថ្នាក់ដល់សុខភាព ដូចជាករណីដែលធ្លាប់លឺកន្លងមកទាក់ទងនឹងការពុលអាហារ រឺឆ្លងរោគ កើតជំងឺផ្សេងដែលបណ្តាលមកពីអាហារដែលខ្វះអនាម័យជាដើម។ រីឯការបរិភោគអាហារដែលមានអនាម័យ និងសុវត្ថិភាព មិនត្រឹមតែផ្តល់ជូនរាងកាយយើងនូវជីវជាតិ និងថាមពលប៉ុណ្ណោះទេ តែក៏នាំមកនូវភាពរីករាយផងដែរ។ ហេតុនេះហើយ ទើបសហគ្រាស

    February 9, 2022
  • PR

    បន្ទាប់ពីផេកផ្លូវការរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន បានផុសរូបភាពអាថ៌កំបាំងមួយសន្លឹកអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅcommentនិងshare ទស្សន៍ទាយនោះ ពេលនេះបានប្រកាសជាផ្លូវការហើយ ថារូបអាថ៌កំបាំងនោះជា លោក កែវ សុខផេង។ ពិតជាមិនខុសនោះទេ តាមការទស្សន៍ទាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានខំមិនថារូបអាថ៌កំបាំងនោះគឺលោក កែវ សុខផេង ស្ទើរតែគ្រប់គ្នា ទោះបីជារូបដែលផុសនោះមានសភាពព្រាលខ្លាំងក៏ដោយ តែពួកគាត់នៅតែទាយត្រូវ។ លោក កែវ សុខផេង ជាកីឡាករបាល់ទាត់ជម្រើសជាតិរបស់ប្រទេសកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ពីព្រោះតែសមត្ថភាពទាត់បាល់ដ៏ពូកែរបស់គាត់ ហើយក៏ជាកីឡាករមួយរូបដែលរកបានគ្រាប់បាល់ជូនប្រទេសកម្ពុជាក្នុងការប្រកួតកន្លងមកជាមួយបណ្តាបណ្តាប្រទេសផ្សេងៗផងដែរ។ លោក កែវ សុខផេង មិនត្រឹមតែជាកីឡាករបាល់ទាត់នោះទេ លោកក៏ធ្លាប់បានថតជាចម្រៀងកាយវិការ និងជាពិសេសនោះថតស្ពតពាណិជ្ជកម្មអោយក្រុមហ៊ុនធំៗជាច្រើនទៀតផង។ ដោយឡែក ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន

    February 8, 2022
  • PR

    កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើការផ្សាយផ្ទាល់សប្តាហ៍ទី3 នៅ ស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដោយមានការចូលរួមទស្សនាផ្ទាល់ ពីសំណាក់ ទស្សនិកជនយ៉ាងច្រើនពេញស្ទូឌីយោតែម្តង។ ដោយសារតែ កូវីដ-19 មិនទាន់រលត់បាត់ទាំងស្រុង សម្រាប់ការចូលរួមក៏នៅតែតម្រូវឲ្យមានការការពារយ៉ាង ខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍ទី3នេះ មានជើងខ្លាំងតែដប់រូបប៉ុណ្ណោះដែលត្រូវបញ្ចេញសម្ថភាព តែរឿងដែលមិន អាចជៀសបានគឺ មានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ដោយយោងតាមលទ្ធផលនៃការបោះឆ្នោត គាំទ្រពីទស្សនិកជនទូទាំងប្រទេស។ ជាលទ្ធផល បេក្ខជនវ័យក្មេងសំឡេងប្លែកដែលតែងទទួលបានការកោតសរសើរពីគណៈកម្មការ បែរជាត្រូវបាន ធ្លាក់ចេញពីកម្មវិធីទាំងមិននឹកស្មានដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងគេជាមួយបេក្ខនារីមួយរូបទៀតគឺ

    February 7, 2022
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០២២៖ ចូលដល់ដើមឆ្នាំ២០២២ភ្លែត គោជល់ ដែលជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសប្រូម៉ូសិនដ៏គួរឲ្យរំភើប និងពិសេសអស្ចារ្យរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកជូនដល់អតិថិជនដែលនិយមពិសាភេសជ្ជៈ គោជល់។ ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនទី១ ក្រុមហ៊ុនប្រកាសថា «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» ជាប្រូម៉ូសិនដ៏ពិសេសអស្ចារ្យបំផុត និងមិនដែលធ្លាប់មានពីមុនមកទាល់តែសោះនៅក្នុងប្រទេសកម្ពុជា។ តាមរយៈប្រូម៉ូសិននេះ គោជល់ នឹងផ្តល់មហារង្វាន់ធំជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលឯណោះ។ ក្រុមហ៊ុនគោជល់បានឲ្យដឹងទៀតថា ប្រូម៉ូសិន «កំប៉ុងច្រៀង លុយ២០០លាន មានភ្លែត ជាមួយគោជល់» នឹងចាប់ផ្តើមផ្តល់ជូនពីខែកុម្ភៈនេះតទៅ។ ក្រៅពីមហារង្វាន់ជាលុយសុទ្ធរហូតដល់ទៅ ២០០លានរៀលហើយនោះ គោជល់ ក៏នឹងផ្តល់ជូននូវរង្វាន់ជាច្រើនទៀតផងដែរក្នុងនោះរូមមាន៖

    February 7, 2022
  • PR

    ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលនឹងមានផលិតផលសក្កដានុពលជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូងគឺស្រាបៀរ ហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹង សិល្បៈករ ក្មេងក្នុងវ័យ ២៤ឆ្នាំ មកពីក្រុមហ៊ុនបារមីប្រូដាក់សិន ដែលពោរពេញដោយ ទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំង ខាងច្រៀង និង និពន្ធបទភ្លេងរ៉េប នៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈ រយៈពេល ២ឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន

    February 5, 2022
  • PR

    នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ តាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន បានផុសរូបភាពមួយសន្លឹកដែលភ្ជាប់ជាមួយរូបមនុស្សប្រុសម្នាក់តែត្រូវបានខាងក្រុមហ៊ុនធ្វើអោយរូបនោះមានសភាពព្រាលៗដែលពិបាកកំណត់ថារូបនោះជានរណាគេខ្លាំងណាស់។ តាមរយៈរូបមួយនោះផងដែរយើងឃើញថា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅ comment និង share ទស្សន៍ទាយជាច្រើននាក់ដែលចម្លើយពួកគាត់សឹងតែដូចគ្នាទាំងអស់។ ក្រលេកមកមើលក្រុមហ៊ុនទឹកត្រចៀកកាំ ជីន ស៊ុន ដែលបានចរាចរណ៍លើទីផ្សារអស់រយៈពេលប្រមាណ4ឆ្នាំមកនេះ ឃើញថាមានប្រជាប្រិយភាពសមរម្យដោយផ្អែកទៅលើរសជាតិ និងគុណភាពជាចម្បង ដែលបានធ្វើអោយមហាជនក្នុងប្រទេសស្គាល់ពីឈ្មោះនៃផលិតផល និងមានចំនួនអ្នកជាវផលិតផលនេះច្រើនគួរសម។ តាមរយៈការធ្វើទីផ្សារផលិតផលនេះពីមុនយើងឃើញថា មានតារាល្បីៗជាច្រើនបានធ្វើការផ្សព្វផ្សាយអោយក្រុមហ៊ុននេះមានដូចជា កញ្ញា JIMMY MENG, លោក ម៉ា ច័ន្ទបញ្ញា, កញ្ញា រចនា រ៉ាវ៉ាឌី, លោក

    February 4, 2022
  • PR

    សិស្សនិស្សិតក្នុងវគ្គសិក្សា Bootcamp ក្រោមការសហការរវាង សែលកាត និង SabaiCode ទើបតែបានបញ្ចប់វគ្គ Module 2 នៃ Module ទាំង 4 ក្នុងកម្មវិធីសិក្សានេះ។ ការបញ្ចប់វគ្គ Front-End with React / Next JS បានផ្តល់នូវមូលដ្ឋានគ្រឹះដល់ក្រុមទាំង 4 គឺមានក្រុម Domnak, Frugality Book, Place និង SmartLoad ឱ្យយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា Git & GitHub,

    February 1, 2022