លក្ខណៈពិសេសនៃរថយន្តនីសាន់ Terra ស៊េរីថ្មី
Nissan Auto Tech February 18, 2022 Liny Chan

តោះពិនិត្យមើលរថយន្តនីសាន់ TERRA ស៊េរីថ្មីដែលមានរូបរាងល្អឥតខ្ចោះ រឹងមាំ និងបច្ចេកវិទ្យាដ៏ទំនើបៗ ។

រូបរាងខាងក្រៅ និងខាងក្នុងរចនាថ្មី មានលក្ខណៈស៊ីវិល័យ ដែលធ្វើឲ្យរថយន្តមួយនេះក្លាយជាជម្រើសដំបូងសម្រាប់ក្រុមគ្រួសារលោកអ្នក។
ជារថយន្តមានសមត្ថភាពកំពូល ដែលលោកអ្នកអាចស្វែងរកអ្វីដែលលើសពីតម្រូវការ ។

រថយន្ត SUV ដ៏ប្រណិតនេះ ធំទូលាយ មានប្រាំពីរកៅអី ផ្ដល់នូវផាសុកភាព និង មានមុខងារប្រកបដោយបច្ចេកវិទ្យាទំនើបថ្មីៗ ជួយបង្កើនបទពិសោធន៍នៃការបើកបរនៅលើដងផ្លូវប្រចាំថ្ងៃរបស់លោកអ្នកកាន់តែមានភាពអស្ចារ្យ។
រីករាយជាមួយរូបរាងលំដាប់កំពូល និងកៅអីប្រភេទ theatre-style ធ្វើឲ្យអ្នកដំណើរខាងក្រោយ នៅតែឃើញទិដ្ឋភាពស្រស់ស្អាតតាមដងផ្លូវជាប់ជានិច្ច។

រថយន្តនីសាន់ Terra ស៊េរីថ្មី មានភាពធំទូលាយងាយស្រួលបត់បែនតាមតម្រូវការ ដែលធ្វើឲ្យលោកអ្នកទទួលបាននូវចន្លោះសម្រាប់ដាក់ឥវ៉ាន់យ៉ាងធំទូលាយបានគ្រប់ពេល ។

ខាងក្រោមនេះ គឺជាភាពខុសគ្នាទាំង ៣ ក្នុងការកាច់កៅអីសម្រាប់ដាក់ឥវ៉ាន់:
• កៅអីជួរទី ២ អាចបត់បាន 60:40
• កៅអីជួរទី ៣ អាចបត់បាន 50:50
• កៅអីទាំងពីរជួរ អាចបត់ដេកទាំងស្រុង
សូមកុំបារម្ភ យើងអាចរ៉ាប់រងរក្សាទុកឥវ៉ាន់របស់លោកអ្នកតាមតម្រូវការ។

បន្ថែមពីនេះ ជាមួយរន្ធសាកថ្មដ៏សំបូរបែបលោកអ្នកអាចសាកថ្មទូរសព័្ទជាប់ជានិច្ចក្នុងពេលធ្វើដំណើរ។

រថយន្តនីសាន់ Terra ក៏បំពាក់ផងដែរនូវ បច្ចេកវិទ្យាអំពូលភ្លើងបំភ្លឺពេលពន្លត់ម៉ាស៊ីនរថយន្ត (Follow-Me-Home) ដែលនាំលោកអ្នកដល់ផ្ទះដោយសុវត្ថិភាព នៅពេលអ្នកទៅផ្ទះយប់ជ្រៅ។
ជាមួយនីសាន់ Terra ស៊េរីថ្មី បច្ចេកវិទ្យាទំនើបថ្មីៗ តែងនៅជាមួយលោកអ្នកជានិច្ច។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/