ក្រុមហ៊ុននីសាន់ បញ្ជាក់ពីការបេ្ដជ្ញាចិត្តផ្ដល់ថាមពលដល់សង្គមជាតិតាមរយៈរថយន្តអគ្គិសនីក្នុងពិធីតាំងពិពណ៌ឆ្នាំ 2020 នៅទីក្រុងឌូបៃ
Nissan Auto Tech March 2, 2022 Liny Chan

នៅពាក់កណ្ដាលខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុននីសាន់ (Nissan) បានបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីអភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់ស្អាត ពោរពេញដោយពណ៌បៃតង ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងនិងគ្នា កាលពីក្នុងពិធីតាំងពិពណ៌ភាពជាអ្នកនាំមុខគេ។

ដោយរួមសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines និង Etisalat ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមឈ្មោះ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សជាតិ និង ភពផែនដី (Nexus for People and Planet) ក្នុងព្រឹត្តិការណ៍តាំងពិពណ៌ឆ្នាំ ២០២០ នៅទីក្រុងឌូបៃ និង ស្វែងយល់បន្ថែមពីវិធីសាស្រ្តដែលវិស័យបច្ចេកវិទ្យា មានឥទ្ធិពលទៅលើវិស័យជាច្រើនដូចជាការធ្វើដំណើរ ការដឹកជញ្ជូន និង ភស្តុភា អភិបាលកិច្ច សុខភាព និង ទេសចរណ៍។

ក្នុងនាមជាដៃគូរសហការ ក្នុងការតាំងពិពណ៌នាឆ្នាំ ២០២០ នៅទីក្រុងឌូបៃ វត្តមានចូលរួមរបស់ក្រុមហ៊ុននីសាន់ ក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ បានមើលឃើញថា ក្រុមហ៊ុននីសាន់ បានបញ្ចេញរថយន្តស៊េរីថ្មីគឺ នីសាន់ Ariya ដែលជាប្រភេទរថយន្ត (crossover) ប្រើអាគុយទាំងស្រុងដំបូងគេរបស់នីសាន់ ។ ព្រឹត្តិការណ៍តាំងពិពណ៌ឆ្នាំ ២០២០ ទីក្រុងឌូបៃ គឺជាព្រឹត្តិការណ៍ពិភពលោកមួយ សម្រាប់ការពិភាក្សាចម្រុះជាមួយភាគហ៊ុនិកក្នុងតំបន់ និង ពិភពលោក ដើម្បីជំរុញការផ្លាស់ប្ដូរឆ្ពោះទៅកាន់ពិភពលោកមួយកាន់តែពោរពេញទៅដោយសុវត្ថិភាព ភាពវៃឆ្លាត និងកាន់តែផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្នា និង គ្នា ។ បន្ថែមទៅនិងសកម្មភាពចូលរួមក្នុងវិស័យឌីជីថលជាច្រើន និង មាតិកាដ៏សក្តិសមដែលបង្កើតឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍តាំងពិពណ៌នេះ ក្រុមហ៊ុននីសាន់ កំពុងបន្ថែមថាមពលដល់ ព្រឹតិ្តការណ៍តាំងពិពណ៌ឆ្នាំ ២០២០ នេះជាមួយនិងការបញ្ចេញរថយន្តច្រើនជាង ៦០០ គ្រឿង ជាការបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យា និងវិវត្តន៍ចុងក្រោយបំផុតរបស់ខ្លួន។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/