Nissan Auto Tech

លក្ខណៈពិសេសនៃ រថយន្តនីសាន់ Almera ស៊េរីថ្មី

BY
srey nuch
February 16, 2022

ជាមួយរថយន្តនីសាន់ Almera ស៊េរីថ្មី បានប្រើប្រាស់នូវប្រព័ន្ធថាមពលធឺបូ ដែលមានកម្លាំងខ្លាំងក្លា
និងរូបរាងខាងក្រៅដ៏ទាក់ទាញ ។ រថយន្តនីសាន់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដើម្បីក្លាយជារថយន្តប្រភេទ Sedan តូចច្រឡឹងដែលពោរពេញដោយថាមពល និងភាពទាក់ទាញខ្លាំងបំផុត។

ដំណើរការរបស់ម៉ាស៊ីន ពិតជាសំខាន់ ប៉ុន្តែអ្វីដែលរឹតតែសំខាន់នោះគឺការចំណាយលើប្រេងឥន្ធនៈ។
សូមរីករាយជាមួយដំណើរការដ៏អស្ចារ្យ របស់ រថយន្តដ៏ទំនើបមួយនេះ ជាមួយកម្លាំងម៉ាស៊ីនធឺបូចំណុះ ១.០ លីត្រ រួមនិងកម្លាំងរមួល 152Nm។

តួខ្លួនប្រភេទ V-platform ស្វិត ធន់ បង្កើនភាពរឹងមាំដល់ សាក់ស៊ី ជួយកែលម្អឲ្យកាន់តែប្រសើរឡើងដល់ការបើកបរលើដងផ្លូវ ជាពិសេសនៅពេលបត់ផ្លូវកែង។

ជាមួយម៉ាស៊ីនធឺបូដ៏ទំនើប និងប្រអប់លេខប្រភេទ X-Tronic CVT លោកអ្នកនឹងទទួលបានការសន្សំសំចៃប្រេងឥន្ធនៈដ៏អស្ចារ្យរួមជាមួយនិងថាមពលកាន់តែខ្លាំងលើសពីការរំពឹងទុក។ ការបើកបរកាន់តែរំភើបរីករាយមិនធ្លាប់មាន!

រថយន្តនីសាន់ Almera ស៊េរីថ្មីក៏បំពាក់ផងដែរនូវ ប្រព័ន្ធពន្លត់ម៉ាស៊ីនពេលឈប់រថយន្ត (Idling Stop System)។ ប្រព័ន្ធនេះនឹងដំណើរការក្រោយពេលរថយន្តឈប់ និង ជាន់ហ្វ្រាំងបាន ១ វិនាទី ហើយរថយន្តនឹងបញ្ឆេះដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកដកជើងចេញពីឈ្នាន់ហ្រ្វាំង ។ ប្រព័ន្ធនេះ ជួយសន្សំសំចៃប្រេងឥន្ធនៈ និង កាត់បន្ថយការបញ្ចេញផ្សែងពុល។

រថយន្តនីសាន់ Almera ស៊េរីថ្មីបានបំពាក់ជាមួយប្រព័ន្ធចង្កូតប្រើថាមពលអគ្គិសនី (EPS) បង្កើនមុខងារគ្រប់គ្រងរថយន្ត ពេលបត់ត្រលប់ក្រោយ ធ្វើឲ្យចង្កូតអាចត្រលប់ចូលទីតាំងធម្មតាវិញបានលឿន បន្ទាប់ពីកាច់បត់រួច ។ ប្រព័ន្ធចង្កូតប្រើថាមពលអគ្គិសនី (EPS) នេះ ផ្ដល់ភាពងាយស្រួលដល់អ្នកបើករថយន្ត ក្នុងការគ្រប់គ្រងរថយន្ត។

ផ្ទៃខាងក្នុងរថយន្ត នឹងទាក់ទាញចិត្តលោកអ្នកនៅពេលដែលលោកអ្នកចូលក្នុងរថយន្តភ្លាមប្រៀបដូចជាលោកអ្នកកំពុងស្ថិតនៅក្នុងរថយន្តលំដាប់កំពូល។ សម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយរថយន្ត យើងមានកន្លែងដាក់ជើងយ៉ាងធំទូលាយ – ទំហំរហូតដល់ 620 មម។

លក្ខណៈពិសេសរបស់រថយន្តនីសាន់ Almera ស៊េរីថ្មីគឺមាន កន្លែងដាក់អីវ៉ាន់ធំទូលាយ ទាបល្មមងាយស្រួលដាក់ឥវ៉ាន់ មានទំហំរហូតដល់ 474L! បើកបរពេញដោយក្ដីរំភើបរីករាយ និង ថាមពលពេញលេញ ដែលមិនធ្លាប់មានពីមុន ។ រថយន្ត Sedan ស្ព័រដ៏ល្អឥតខ្ចោះនេះ សក្តិសមបំផុតទៅនិងតម្រូវការរបស់លោកអ្នកក្នុងការទិញទំនិញ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!!!

សូមកក់ការបើកបរសាកល្បង ទទួលយកបទពិសោធន៍ផ្ទាល់ខ្លួននៅ សាលតាំងរថយន្តនីសាន់ដែលនៅជិតលោកអ្នកបំផុត។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: