Nissan Auto Tech

ក្រុមហ៊ុននីសាន់ បានប្រកាសជាផ្លូវការនូវការមកដល់នៃរថយន្តអគ្គិសនីតូចច្រឡឹងស៊េរីថ្មី ក្នុងតំបន់អឺរ៉ុបនាពេលឆាប់ៗនេះ

BY
Liny Chan
March 6, 2022

នៅចុងខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុននីសាន់បានប្រកាសឱ្យដឹងពីរថយន្តអគ្គិសនីដ៏តូចច្រឡឹងស៊េរីថ្មី របស់ខ្លួន ដែលនឹងមកដល់ទីផ្សារអឺរ៉ុបឆាប់ៗនេះ ។ ដោយមានគម្រោងផលិតនៅមជ្ឈមណ្ឌលអគ្គិសនី រេណូ (Renault ElectriCity) ប្រទេសបារាំង រថយន្តស៊េរីថ្មីនេះ នឹងក្លាយជារថយន្តបន្តតំណែងពី រថយន្តនីសាន់ Micra ។

តំបន់អឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់នូវរថយន្តអគ្គិសនី ស្ថិតក្រោមចក្ខុវិស័យ មហិច្ឆិតាដ៏ធំរបស់នីសាន់ឆ្នាំ ២០៣០ (Nissan’s Ambition 2030) ជាមួយរថយន្តស៊េរីថ្មី អមជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតនេះនឹងមកដល់ក្នុងពេលឆាប់ៗ រួមទាំងរថយន្តនីសាន់ Ariya ស៊េរីថ្មីផងដែរ ដែលជារថយន្តអគ្គិសនី ប្រភេទ (EV crossover) ស៊េរីថ្មីដែលមានបច្ចេកវិទ្យាប្រើថាមពលអគ្គិសនីអ៉ីផៅវើរ (e-POWER) ដ៏ល្អឯករបស់នីសាន់ ។

រថយន្តអគ្គិសនីតូចច្រឡឹងស៊េរីថ្មីនេះ ត្រូវបានរចនាឡើងដោយបំពាក់នូវគ្រឿងម៉ាស៊ីន ដែលផលិតឡើងដោយក្រុមហ៊ុន រេណូ តាមទម្រង់ចងសម្ព័ន្ធភាព CMF B-EV ។ ទម្រង់នេះ ផ្ដល់សិទ្ធិដល់ក្រុមហ៊ុនអាចរក្សារូបរាងដ៏ស្រស់ស្អាតដាច់គេ សម្រាប់ផលិតផលនីមួយៗរបស់ក្រុមហ៊ុន ដូចមានការបង្ហាញជាមុនពីរូបរាងនៃរថយន្តស៊េរីថ្មីៗ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: