“អ្នកដឹកនាំក្នុងសករាជថ្មី” រថយន្តនីសាន់ Qashqai បានបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសអេហ្ស៉ីប និងទួរគី
Nissan Auto Tech March 5, 2022 Liny Chan

នៅពាក់កណ្ដាលខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុននីសាន់ បានប្រកាសពីការដាក់តាំងបង្ហាញរថយន្តនីសាន់ជំនាន់ទី ៣ គឺរថយន្តនីសាន់ Qashqai ប្រភេទ (crossover) ដោយមានការលក់បានរហូតដល់ ៥ លានគ្រឿងនៅទូទាំងពិភពលោក និង ច្រើនជាង ១៥៦,០០០ គ្រឿងនៅក្នុងប្រទេសទួរគី ។

កាលពីសប្ដាហ៍មុន នីសាន់បានបង្ហាញរថយន្ត Qashqai ជាលើកដំបូងនៅទីក្រុងផ្សេង ក្នុងប្រទេសអេហ្ស៊ីប ជាមួយនិងការប្រគុំតន្ត្រីដ៏ពិសេស ដែលធ្វើឱ្យក្រុមហ៊ុនរថយន្តនីសាន់ប្រទេសអេហ្ស៊ីប (Nissan Motor Egypt (NMEG) អាចឈរជើងយ៉ាងរឹងមាំក្នុងតួនាទីជាក្រុមហ៊ុននាំមុខគេ ផ្នែករថយន្ត អេសយូវី (SUV) សម្រាប់ប្រជាជនអេហ្ស៊ីប ។

ដោយឆ្លុះបញ្ចាំងពីការរចនាផ្នែកខាងក្នុង និងរូបរាងខាងក្រៅដ៏ទាក់ភ្នែក ផ្នត់គំនិតនៃការរចនារថយន្តសម្រាប់ជំនាន់ក្រោយរបស់នីសាន់ បានលេចរូបរាងឡើងជាមួយនិងការរចនាពីដែកប្រទាក់ក្រឡាគ្នាសម្រាប់ខាងមុខរថយន្ត ចេញជារាងអក្សរវី (V-Motion) រួមជាមួយចង្កៀងមុខអិលអ៊ីឌី ។ កៅអីរបស់នីសាន់ Qashqai ជំនាន់ទីបីនេះ ត្រូវបានរចនាថ្មីជាមួយនិងកៅអីស្បែក Nappa ដែលបង្កើតឡើងជាមួយបច្ចេកវិទ្យារបស់ NASA និង ជាបច្ចេកវិទ្យានៃការរចនាផ្នែកខាងក្នុងរថយន្តទំនើបជាងគេ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងប្រទេសទួរគី ចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២។

រថយន្តនីសាន់ Qashqai ស៊េរីថ្មីមានម៉ាស៊ីនម៉ាស៊ូតចំណុះ ១.៣ លីត្រ បំពាក់ដោយបច្ចេកវិទ្យាប្រើអាគុយពាក់កណ្ដាលហាយប្រីត (hybrid) ដែលអាចបង្កើតកម្លាំងរមួលបាន 270 Nm (ជាកម្លាំងរមួលខ្លាំងបំផុតមួយសម្រាប់ប្រភេទម៉ាស៊ីនដូចគ្នា) គួបផ្សំជាមួយការប្រើប្រាស់ប្រេងឥន្ធនៈ និង ការបញ្ចេញកម្រិត CO2 ទាបបំផុតមួយ មានប្រព័ន្ធហ្រ្វាំង 4WD និង ប្រព័ន្ធលេខ X-TRONIC CVT កាន់តែទំនើប (ប្រព័ន្ធផ្លាស់ប្ដូរលេខជាបន្តបន្ទាប់ដោយស្វ័យប្រវត្តិ) ដោយប្រើបច្ចេកវិទ្យាប្រើចង្កឹះលេខខ្លី។

រថយន្តនីសាន់ Qashqai ទទួលបានចំណាត់ថ្នាក់ផ្កាយប្រាំ ដែលជាពិន្ទុខ្ពស់ជាងគេបំផុតសម្រាប់ប្រភេទរថយន្តដូចគ្នា នៅក្នុងការធ្វើតេស្តបុកទង្គិចនៃកម្មវិធី Euro NCAP 2021 ទៅលើប្រព័ន្ធសុវត្ថិភាព ភាពធន់នៃរថយន្ត និង មុខងារពិសេសៗក្នុងការពារសុវត្ថិភាព ។ នីសាន់ Qashqai ជំនាន់ទីបី ទទួលបាន ២៣,៨ ពិន្ទុ ក្នុង ២៤ ពិន្ទុជាពិន្ទុខ្ពស់បំផុតសម្រាប់ការពារក្មេង និងពិន្ទុអតិបរមា ១២ ពិន្ទុ ចំពោះការដំឡើងកៅអីក្មេង ។ ជារួម រថយន្តនេះទទួលបានពិន្ទុ ៩១% សម្រាប់ប្រព័ន្ធការពារក្មេង និង មនុស្សពេញវ័យ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/