Nissan Auto Tech

លក្ខណៈពិសេសនៃរថយន្តនីសាន់ Navara ស៊េរីថ្មី

BY
Liny Chan
January 30, 2022

រថយន្តនីសាន់ Nissan Navara ស៊េរីថ្មីជារថយន្តភីកអាប់ដែលប្រកបដោយគុណតម្លៃ។
រថយន្ត Navara ស៊េរីថ្មីមានរូបរាងដ៏មាំមួន ធន់ សមត្ថភាពខ្លាំង ពោរពេញដោយលក្ខណៈច្នៃប្រឌិតខ្ពស់ និង ជារថយន្តមានបំពាក់គ្រប់ប្រព័ន្ធបានយ៉ាងល្អឥតខ្ចោះ ចំណុចទាំងនេះបានធ្វើឱ្យរថយន្តម៉ូឌែលនេះ ក្លាយជាម៉ូឌែលមានការកោតសសើរ និង ពេញនិយមបំផុត សម្រាប់ក្រុមហ៊ុនរថយន្តនីសាន់នៅទូទាំងពិភពលោក។

ជាមួយបច្ចេកវិទ្យាបើកបរវៃឆ្លាតរបស់នីសាន់ ដែលជាបច្ចេកវិទ្យាជំនួយដល់ការបើកបរដ៏ល្អឥតខ្ចោះ ។ មុខងារនីមួយៗកាន់តែមានប្រសិទ្ធភាព និង សុវត្ថិភាពជាងមុន។

បច្ចេកវិទ្យា NIM បានផ្ដល់នូវសុវត្ថិភាពទាំងស្រុងទៅលើការធ្វើដំណើររបស់លោកអ្នក ។ បើកបរប្រកបដោយក្ដីរីករាយ និង ទំនុកចិត្ត។
រថយន្តនីសាន់ Navara ជារថយន្តភីកអាប់មានសមត្ថភាពខ្លាំងក្នុងការដឹកជញ្ជូនទំនិញធ្ងន់ៗ ទន្ទឹមនឹង សមត្ថភាពពុះពារគ្រប់ស្ថានភាពផ្លូវលំបាកៗ ។ ជារថយន្តដែលមិនខ្លាចក្នុងការជាប់ផុង #RuggedStyleSmart Navara.។

នៅក្រុមហ៊ុននីសាន់ ប្រចាំប្រទេសកម្ពុជា រថយន្ត របស់យើងត្រូវបានបង្កើនមុខងារថ្មី ជាមួយនិងការបន្ថែមកម្រិតអ៉ីសូឡង់ ដើម្បីធានាថាការធ្វើដំណើររបស់លោកអ្នក មានសំឡេងរំខានតិចបំផុត ។ លោកអ្នក ប្រហែលជាមិនចាប់អារម្មណ៏ ទៅលើចំណុចនេះ ប៉ុន្តែការបើកបរ ជាមួយ នឹងរថយន្ត ដែលមានអ៉ីសូឡង់ ការពារសំលេង នឹងធ្វើអោយ លោកអ្នក បើកបរ បានងាយស្រួល កាត់បន្ថយកម្រិតស្រ្តេស ដែលធ្វើអោយ លោកអ្នកអាចផ្ចង់អារម្មណ៏ បានល្អ នៅលើ ដងផ្លូវ ។

ដើម្បីធានាជូនសុវត្ថិភាពរបស់លោកអ្នកកំឡុងពេលបើកបរនៅលើដងផ្លូវ រថយន្ត Nissan Navara ស៊េរីថ្មី បានបង្កើននូវកម្រិតសុវត្ថិភាពបន្ថែមទៅលើប្រព័ន្ធហ្រ្វាំង ABS ដែលជាប្រព័ន្ធសុវត្ថិភាពដ៏ចម្បងសម្រាប់អ្នកបើកបរ។
វាជួយការពារពីការជាប់គាំងហ្វ្រាំងនៅពេលដែលលោកអ្នកជាន់ហ្រ្វាំងបន្ទាន់ ។
មិចចាំបាច់បារម្ភទៀតទេ ឥឡូវនេះលោកអ្នកអាចបើកបរដោយមានទំនុកចិត្ត។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia)

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/

Share This Post: