- Liny Chan
- PR
រាជធានីភ្នំពេញ – Epson បានបង្កើននូវភាពទាក់ទាញចំពោះទីផ្សារម៉ាស៊ីនព្រីននៅពាក់កណ្តាលឆ្នាំ ២០២១នេះ ដោយចេញលក់ម៉ាស៊ីនព្រីន EcoTank ជាច្រើនម៉ាក។ ឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើការពីផ្ទះ និងការិយាល័យក្នុងបរិបទគន្លងថ្មី ការចេញលក់នេះនាំមកនូវច្ចេកវិទ្យាព្រីនដ៏ទំនើបដោយមិនធ្វើឲ្យម៉ាស៊ីនក្តៅទោះបីព្រីនច្រើនយ៉ាងណាក៏ដោយ ថែមទាំងផ្តល់ជូននូវគុណតម្លៃដ៏ល្អបំផុតតាមរយៈឧបករណ៍សន្សំសំចៃថាមពល និងសន្សំពេលវេលាព្រីនដោយរលូន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានទៀតផង។ លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុនមានប្រសាសន៍ថា «ស្ថានភាពកូវីដ -១៩ នៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារអាយធីទាំងមូល។ បច្ចុប្បន្ន រោងចក្រផលិតបន្ទះឈីប និងគ្រឿងបន្លាស់ជាច្រើនកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការទីផ្សារ ព្រោះរោងចក្រខ្លះត្រូវកាត់បន្ថយសមត្ថភាពផលិត ឬផ្អាកដំណើរការដើម្បីគ្រប់គ្រងការចម្លងមេរោគកូវីដ ១៩ នៅក្នុងរោងចក្រ។ ការបន្ថែមផលប៉ះពាល់កូវីដ ១៩ ទៅលើភស្តុភារអន្តរជាតិ និងកង្វះផលិតផលក៏បានកើតឡើងដែរ។ ទន្ទឹមនឹងនេះ តម្រូវការផលិតផលអាយធី
October 20, 2021 - PR
រាជធានីភ្នំពេញ ថ្ងៃទី 19 ខែ តុលា ឆ្នាំ 2021- ធនាគារ ABA ជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងផ្សារទំនើប AEON MALL CAMBODIA ជាក្រុមហ៊ុនឯកទេសអភិវឌ្ឍ និងប្រតិបត្តិការផ្សារទំនើបដែលកំពុងគ្រប់គ្រងលើ AEON MALL Phnom Penh និង AEON MALL Sen Sok City បានចុះហត្ថលេខាលើការទទួលការទូទាត់ប្រាក់បែបអេឡិកត្រូនិក ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន AEON MALL។ ក្រោមភាពជាដៃគូនេះ អតិថិជន ABA
October 19, 2021 - PR
ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យតាមលក្ខខណ្ឌអនុគ្រោះដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖“ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩
October 19, 2021 - Nissan Auto Tech
រថយន្ត SUV ប្រភេទនេះមាន 7 កោអីដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនិងតម្រូវការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខែតុលា ឆ្នាំ 2021 – នាពេលថ្មីៗនេះ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បានប្រកាសអំពីការចេញលក់ជាផ្លូវការនូវរថយន្តនីសាន់ ថេរ៉ា (Nissan Terra) ស៊េរីថ្មី
October 18, 2021 - Nissan Auto Tech
ជារថយន្តដែលលក់ដាច់បំផុតនៅទូទាំងពិភពលោករបស់ នីសាន់ ហើយក៏ជារថយន្តដែលទទួលបានទំនុកចិត្តពីអតិថិជនអស់រយៈពេលជាង 50 ឆ្នាំកន្លងមកនេះ។ ខែតុលា ឆ្នាំ 2021 – ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខជាផ្លូវការនូវរថយន្តនីសាន់ (Nissan) ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Tan Chong Motor Holdings Berhad (ប្រទេសម៉ាឡេស៊ី) បាននាំចូលនូវថយន្តជាច្រើនជម្រើសសម្រាប់អតិថិជន ចាប់តាំងពីក្រុមហ៊ុនបានឈានជើងចូលក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល 7 ឆ្នាំមកនេះ។
October 18, 2021 - PR
ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត។ សែលកាតបានរកឃើញម្ចាស់លុយសុទ្ធ $80,000 ម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា! សូមចួលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវករម្នាក់រស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ អតិថិជនរូបនេះមានសំណាងបានឈ្នះរង្វាន់លុយសុទ្ធមហាសាលរហូតដល់ $80,000 កាលពីថ្ងៃទី02 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះជាមួយនិងការប្រគល់ជូនរង្វាន់ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។ អតិថិជនរូបនេះបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ “ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើបរីករាយនិងក្តុកក្តួលណាស់មិននឹកស្មានថាខ្លួនបានឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដល់ទៅ $80,000 ហើយលុយរង្វាន់នេះគាត់នឹងយកធ្វើជាដើមទុនសម្រាប់បើកអាជីវកម្មលក់ដូរដែលជាក្តីស្រម៉ៃរបស់គាត់ជាយូរមកហើយ។ គាត់បានបន្ថែមទៀតថា ចំពោះអតិថិជនសែលកាតទាំងអស់សូមបន្តចូលរួមលេងក្នុងកម្មវិធី
October 18, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១៖ កាន់តែរំភើបរីករាយជាមួយ Samsung Galaxy ស៊េរី A…! អតិថិជន សាមសុង ទាំងអស់គ្រាន់តែទិញស្មាតហ្វូន សាមសុង ស៊េរី A ណាមួយ៖ Galaxy A03s, A72, A52 5G, A52, A32 5G, A32, A22 5G, A22, A12, A02s, A02 ចាប់ពីថ្ងៃទី
October 17, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…! បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ * កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…!
October 15, 2021 - Nissan Auto Tech
នៅថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ប្រទេសហ្វីលីពីន បានពង្រឹងទីផ្សាររថយន្តស៊េរីថ្មីក្នុងស្រុកជាមួយនិងការតាំងបង្ហាញរថយន្តនីសាន់ Terra ស៊េរីថ្មី ។ កាន់តែធន់ ងាយស្រួលបត់បែន និងកាន់តែទំនើបទៀតនោះ រថយន្ត SUV សម្រាប់គ្រួសារនេះមានកៅអីប្រាំពីរ និងបានបំពាក់កាន់តែទំនើប ជាមួយនិងបច្ចេកវិទ្យាកំពូលៗ និងល្អៗជាច្រើនដែលបង្កើតបាននូវបទពិសោធន៍ និង ការផ្សងព្រេងរួមគ្នា ជាមួយមនុស្សជាទីស្រលាញ់។ ដោយត្រូវបានបង្កើតឡើងតាមបច្ចេកវិទ្យា និងកេរតំណែលនៃរថយន្តនីសាន់ប្រភេទ SUV អស់រយៈពេល 70 ឆ្នាំ រថយន្ត Terra ស៊េរីថ្មីបានបង្កើនលក្ខណៈពិសេសរបស់ខ្លួនជាច្រើនតាមរយៈការរចនា សមត្ថភាពនៃម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗ។ រូបរាងខាងក្រៅរថយន្តអនុវត្តទៅតាមពាក្យស្លោករបស់នីសាន់
October 15, 2021 - PR
អ្នកបង្កើតមាតិកាលើកម្មវិធី TikTok ដែលមានបទពិសោធន៍ជ្រៅជ្រះរបស់កម្ពុជាមួយចំនួន បានសហការគ្នាផ្សព្វផ្សាយយុទ្ធនាការស្ដីអំពីសុខុមាលភាព និងសុវត្ថិភាពផ្លូវចិត្ដតាមរយៈ ការចែករំលែកបទពិសោធរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអវិជ្ជមាន ការរក្សាផ្នត់គំនិតវិជ្ជមាន អំពីខ្លួនឯង និងការបង្កើតតុល្យភាពជីវិតការងារប្រកបដោយភាពវិជ្ជមាន។ យុទ្ធនាការសុខភាពផ្លូវចិត្ដត្រូវបានផ្ដួចផ្ដើមឡើងដោយ TikTok ដែលជាកម្មវិធីបង្កើតវីដេអូឃ្លីបខ្លីៗ ជាមួយបេសកកម្មជំរុញឱ្យមានគំនិតច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ។ នៅកម្ពុជា យុទ្ធនាការនេះនឹងបង្ហាញពីការចូលរួមរបស់ម្ចាស់គណនី TikTok ខ្មែរមួយចំនួន ដូចជាLengleng, Samreth9999 និង Khmerfreelancer ជាដើម។ ប្រធានបទដែលក្រុមអ្នកបង្កើតមាតិកា TikTok នៅកម្ពុជានឹងផ្សព្វផ្សាយរួមមាន៖ វិធីដោះស្រាយស្ថានភាពអវិជ្ជមានចំពោះជីវិតបុគ្គល ណាម្នាក់ វិធីរក្សាភាពវិជ្ជមានក្នុងគ្រាប្រឈមការសរសេរបែបអវិជ្ជមាន វិធីរក្សាជំហរវិជ្ជមាន ជុំវិញបញ្ហារាងកាយខ្លួនឯង និងដំបូន្មានអំពីសុខភាពផ្លូវចិត្តអំឡុងពេលកូវីដ ១៩។ អនុលោមតាមគោលការណ៍របស់ខ្លួននៅជំុវិញពិភពលោក
October 14, 2021









