Nissan Auto Tech

បានដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Terra ស៊េរីថ្មីក្នុងប្រទេសហ្វីលីពីនកាលពីប៉ុន្មានខែមកនេះ

BY
Liny Chan
October 15, 2021

នៅថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2021 ក្រុមហ៊ុនរថយន្តនីសាន់ប្រទេសហ្វីលីពីន បានពង្រឹងទីផ្សាររថយន្តស៊េរីថ្មីក្នុងស្រុកជាមួយនិងការតាំងបង្ហាញរថយន្តនីសាន់ Terra ស៊េរីថ្មី ។ កាន់តែធន់ ងាយស្រួលបត់បែន និងកាន់តែទំនើបទៀតនោះ រថយន្ត SUV សម្រាប់គ្រួសារនេះមានកៅអីប្រាំពីរ និងបានបំពាក់កាន់តែទំនើប ជាមួយនិងបច្ចេកវិទ្យាកំពូលៗ និងល្អៗជាច្រើនដែលបង្កើតបាននូវបទពិសោធន៍ និង ការផ្សងព្រេងរួមគ្នា ជាមួយមនុស្សជាទីស្រលាញ់។

ដោយត្រូវបានបង្កើតឡើងតាមបច្ចេកវិទ្យា និងកេរតំណែលនៃរថយន្តនីសាន់ប្រភេទ SUV អស់រយៈពេល 70 ឆ្នាំ រថយន្ត Terra ស៊េរីថ្មីបានបង្កើនលក្ខណៈពិសេសរបស់ខ្លួនជាច្រើនតាមរយៈការរចនា
សមត្ថភាពនៃម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបៗ។

រូបរាងខាងក្រៅរថយន្តអនុវត្តទៅតាមពាក្យស្លោករបស់នីសាន់ “ការរចនាដ៏ល្អគ្មានពីរ” បានធ្វើឲ្យរថយន្តនេះកាន់តែធុន ទំនើប សង្ហា រួមជាមួយបច្ចេកវិទ្យាដ៏វិសេសវិសាល ។ តួមុខរថយន្តត្រូវបានបំពាក់ដោយអំពូលបំភ្លឺពេលថ្ងៃរូបរាងថ្មីប្រភេទ LED រាងជាអក្សរ C រួមជាមួយអំពូលភ្លើង LED ចំនួនបួនគ្រាប់សងខាងរថយន្ត។ ផ្នែកខាងក្រោយរថយន្តបង្ហាញពីភាពទំនើបជាមួយការរចនានូវចង្កៀង LED ថ្មីបន្ថែមជាមួយនិងការរចនាថ្មីទាំងស្រុងនូវកាងក្រោយក្រូមេ ជាមួយអង់តែនរាងព្រុយត្រីឆ្លាមផងដែរ។

រថយន្តនីសាន់ Terra ស៊េរីថ្មីបំពាក់ដោយប្រព័ន្ធវៃឆ្លាតកាន់តែប្រសើរជាងស៊េរីមុន ដែលបានបង្កើននូវសុវត្ថិភាពទាំងស្រុងក្នុងការបើកបរ រួមជាមួយទំនុកចិត្ត ។ រថយន្តនីសាន់ Terra ស៊េរីថ្មីបន្ថែមមកជាមួយនូវប្រព័ន្ធផ្តល់សញ្ញដ៏វៃឆ្លាតប្រសិនបើអាចប៉ះទង្គិចចំពីមុខរថយន្ត ប្រព័ន្ធចាប់ហ្វ្រាំងដ៏វៃឆ្លាតក្នុងគ្រាអាសន្ន ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃនៅក្រោយរថយន្តកំឡុងពេលថយក្រោយ ប្រព័ន្ធប្រុងប្រយ័ត្នចំពោះការប្តូរគន្លងផ្លូវ ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តដទៃមកកៀករថយន្ត និងកញ្ចក់ (ស្រ្គីន) មើលខាងក្រោយដ៏ឆ្លាតវៃដែលអាចបង្ហាញរូបភាពចេញពីកាម៉េរានៅខាងក្រោយរថយន្ត។ ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញដ៏ឆ្លាតវៃ និងប្រព័ន្ធចាប់សញ្ញាមុខក្រោយរថយន្តពេលចូលចត ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញដ៏ឆ្លាតវៃ ប្រព័ន្ធផ្តល់សញ្ញាឆ្លាតវៃនៅពេលវត្ថុមានចលនានៅក្បែររថយន្ត និងអេក្រង់ Off-Road មាននៅក្នុងរថយន្តប្រភេទ VL 4×4 នេះ។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: