- Liny Chan
- PR
កម្មវិធីប្រឡងប្រជែងសមត្ថភាពចម្រុះ Cambodia’s Got Talents កំពុងតែថតវគ្គ Judge Audition ហើយ ។ សកម្មភាពថតវគ្គដំបូងដ៏អស្ចារ្យនេះ ធ្វើឡើងនៅស្ទូឌីយោហង្សមាសដ៏ថ្មីស្រឡាង ខ្នាតអន្តរជាតិ ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអន៣ ផ្លូវ ៦០ម៉ែត្រ នៅថ្ងៃទី១១នេះ ថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣ នេះ ចាប់ពីម៉ោង ១រសៀលតទៅ ។ លោកអ្នកអាចចូលរួមដោយសេរី និងឥតគិតថ្លៃ ទស្សនាផ្ទាល់បានមុនគេ ពិសេសជាងគេ មានគ្រប់ការសម្ដែង មានទាំងការសម្តែងបែបព្រឺព្រួចដែលលោកអ្នកមិនធ្លាប់ឃើញ និងការសម្ដែងសិល្បៈជាច្រើនទម្រង់
August 12, 2023 - PR
(ភ្នំពេញ)៖ ដើម្បីធ្វើឱ្យខួបលើកទី៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី៥០ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារឹក និងដើម្បីជាការរឹតបន្តឹងមិត្តភាពយូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានសហការគ្នាជាមួយភាគីកម្ពុជាណែនាំ ក្រុមហ៊ុន ជប៉ុនចំនួន៨ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និងផ្កាយរណបដល់ក្រុមហ៊ុនឯកជនក្នុងស្រុក និងស្ថាប័នផ្សេងទៀត ដែលធ្វើការក្នុងការអភិវឌ្ឍវិស័យ កសិកម្មរបស់ប្រទេសកម្ពុជា។ សន្និសិទស្តីពីការសហការបង្កើតបណ្តាញទំនាក់ទំនង កម្ពុជា-ជប៉ុន ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យកសិកម្ម, ការតាមដានការបំភាយឧស្ម័ន, និង នវានុវត្ថន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និងផ្កាយរណប នេះបានធ្វើឡើយកាលពីព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នៅសណ្ឋាគារ Hyatt Regency
August 12, 2023 - PR
កំពង់ឆ្នាំង ថ្ងៃទី09 ខែសីហា ឆ្នាំ2023-ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យម នៅកម្ពុជាបានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពង់ឆ្នាំង។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពគណៈគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ និងរំភើបក្នុងការផ្តល់ជូននូវសេវាធនាគារពេញលេញនៅក្នុងសាខាខេត្តកំពង់ឆ្នាំង ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងណែនាំបន្ថែមទៀតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ហ្វីលីព។ » លោក ចាន់ ក៏បានបន្ថែមទៀតថា
August 11, 2023 - បច្ចេកវិទ្យា
សម្រាប់អ្នកតាមដានវិស័យបវរកញ្ញា ក៏ដូចជាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់ ជូរី ល្អហួស យ៉ាងច្បាស់បន្ទាប់ពីយុវតីរូបនេះបានក្លាយជាម្ចាស់គ្រងមកុដ ក្នុងកម្មវិធី Miss Preteen International Cambodia 2023 ដែលយុវតីរូបនេះពិតជាមានសម្រស់ស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង។ ក្រៅពីរូបសម្រស់ ជូរី ល្អហួស ក៏មានទេពកោសល្យខាងដើរម៉ូត និងច្រៀងចម្រៀងបានយ៉ាងពីរោះ ជាពិសេសគឺមានចំណេះដឹងនិងវោហាស័ព្ទយ៉ាងឈ្លាសវៃ ដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់មហាជនមិត្តអ្នកគាំទ្រនាពេលបច្ចុប្បន្ននេះ។ អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះគឺនៅលើ Facebook Page របស់ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ឃើញបង្ហោះរូបភាព ជូរី ល្អហួស ដែលជាបទពិសោធថ្មីក្នុងការផ្តិតយករូបភាពចេញពីស្មាតហ្វូន OPPO ស៊េរីចុងក្រោយបង្អស់ Reno10 Series 5G
August 9, 2023 - PR
foodpanda ដែលជាក្រុមហ៊ុនដ៏ធំមួយ ឈានមុខគេលើសេវាដឹកជញ្ជូនម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ ថ្មីៗនេះ foodpanda បានបង្កើតកម្មវិធីឈ្នះរង្វាន់ដ៏ធំប្រចាំឆ្នាំ202 3ជាមួយឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយធ្វើឡើងក្នុងរយៈពេល 3 ខែ ចាប់ផ្ដើមពីថ្ងៃទី8 ខែសីហានេះ រហូតដល់ថ្ងៃទី30 ខែតុលា ឆ្នាំ2023 ។ កម្មវិធីឈ្នះរង្វាន់ដ៏អស្ចារ្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តជាពិសេសដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើ foodpanda ក្នុងពេលកន្លងមក។ ក្នុងអំឡុងពេលនៃកម្មវិធីឈ្នះរង្វាន់នេះ អតិថិជនទាំងអស់ដែលកុម៉្មង់ម្ហូបអាហារ ទំនិញ ឬផលិតផលផ្សេងៗ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយមិនមានកំណត់ថ្លៃចំណាយក្នុងការកុម្ម៉ង់ឡើយ។ ដូចនេះ បើលោកអ្នកធ្វើការកុម៉្មង់នៅលើ foodpanda កាន់តែច្រើន
August 8, 2023 - PR
កាលពីរសៀលម៉ោង១នាថ្ងៃទី៧ ខែសីហា ឆ្នំា២០២៣ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធី GANZBERG រង្វាន់យក្សចិត្តល្អ ចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបចំនួន ៧០០គ្រឿង។ ខណៈពេលនោះដែរមានបងស្រី ២នាក់ដែលបានមកយកសន្លឹកចាក់សាំងម៉ូតូហ្វ្រីពីក្រុមការងារ GANZBERG នៅពេលដែលពួកគាត់បានទទួលកន្ទុយប័ណ្ណចាក់សាំងហើយ គាត់ក៏បានយកម៉ូតូទៅចាក់សាំង។ បន្ទាប់មកទៀតគាត់ទៅទិញបាយ និងម្ហូបចំនួន ១០ប្រអប់មកជូនក្រុមការងារវិញ ហើយពួកគាត់បានប្រាប់មកដល់ក្រុមការងារថា នេះទឹកចិត្តបន្តិចបន្តួចរបស់គាត់ទោះមិនច្រើន តែគាត់ពិតជាពេញចិត្តនូវសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ខ្លំាងណាស់។ ព្រោះរាល់ថ្ងៃនេះគាត់តែងតែឃើញគេផុសនៅលើបណ្ដាញសង្គម FACEBOOK ស្ទើរគ្រប់ខេត្តក្រុងទៅហើយអំពីសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន GANZBERG ហេតុនេះហើយបានជាគាត់ចង់អរគុណដល់ក្រុមហ៊ុនដែលមានកម្មវិធីចាក់សំាងម៉ូតូហ្វ្រីរហូតដល់ ៧០០ គ្រឿងជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់គាត់ គាត់ពិតជារំភើបខ្លាំងណាស់ នឹងសំណូមពរអោយក្រុមហ៊ុន GANZBERG បន្តនូវសកម្មភាពសប្បុរសធម៌ល្អៗបែបនេះតទៅទៀត
August 8, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តាញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញសារព័ត៌មានក្នុងស្រុកមួយទទួលបានបានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣
August 7, 2023 - ព័ត៌មានជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Nhang Maly បានបង្ហោះសារយ៉ាងរំជួលចិត្ត ដោយក្នុងនោះបានរៀបរាប់ថា មានចោរចូលគាស់ផ្ទះលួចឡានយកទៅបាត់ នៅវេលាម៉ោង ម៉ោង ២ទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមការរៀបរាប់របស់ជនរងគ្រោះដែលបានបាត់រថយន្ត បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានជិះរថយន្តមកផ្ទះ ហើយចតនៅចំណុចលើផ្លូវបេតុង ផ្ទះលេខ P១១ បុរី PRS ភូមិអណ្តូង សង្កាត់គោករកា
August 7, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានបញ្ចប់វគ្គ The Battles ហើយកាលពីរយប់មិញនេះដោយរកបាននូវបេក្ខជនឆ្នើមៗជាច្រើនរូប។ តែចូលមកដល់វគ្គ The Battles កាលពីយប់មិញនេះ បេក្ខនារីដែលធ្លាប់តែច្រៀង Cover សុខុម រចនា បានប៉ះជាមួយជើងខ្លាំងបេក្ខនារី ឈិន ស្រីណុច ដែលស្ថិតនៅក្នុងក្រុមខូចស៍កញ្ញាដូចគ្នា។ នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ គឺជាបទកំពូលមួយដែលត្រូវប្រើសំឡេងខ្ពស់ខ្លាំង តែបេក្ខនារីដ៏មានសមត្ថភាពទាំងពីរធ្វើបានយ៉ាងល្អរហូតធ្វើឲ្យខូចស៍ទាំង4មិនអាចមិនក្រោកឈរសាទរឲ្យបាន ជាពិសេសគឺខូចស៍កញ្ញាដែលជាអ្នកបានបង្វឹកដោយផ្ទាល់ គឺរំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។ ទីបំផុតបេក្ខនារី សុខុម រចនា ត្រូវបានចម្រេចជ្រើសរើសឲ្យឡើងទៅកាន់វគ្គបន្ទាប់ពីខូចស៍កញ្ញា ហើយខូចស៍ទាំង3ទៀតមិនបង្អង់យូរក៏បានធ្វើការគោះប៊ូតុង
August 7, 2023 - PR
(ភ្នំពេញ) ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣៖ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញរូបរាងពិតរបស់ស្មាតហ្វូន អេក្រង់បត់ Galaxy Z Flip 5 បានធ្វើឱ្យអតិថិជន និងអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជាកាន់តែអង្រួនបេះដូង…ស្ងើចសរសើរមិនដាច់ពីមាត់…លើការរចនាបថថ្មី…ប្លែក…ទាក់ទាញលេចធ្លោយ៉ាងខ្លាំង…! គ្រាន់តែឃើញរូបរាងពិតរបស់ Galaxy Z Flip 5 ក៏មានអារម្មណ៍ថា WOW ដែរ ចុះទំរាំតែបានកាន់ប្រើប្រាស់ផ្ទាល់ទៀត មិនដឹងជាអារម្មណ៍រំភើបប៉ុណ្ណាទេន៎…! តោះ! ថ្ងៃនេះ យើងមកចូលឱ្យកាន់តែស៊ីជម្រៅពីលក្ខណៈសម្បតិ្តរបស់ Galaxy Z Flip 5 ម្ដងមើល!
August 7, 2023









