ខ្មែរណូត

ស្វែងរក

  • PR

    ប្រវត្តិសាស្រ្តក្នុងរដូវកាលទី3 បេក្ខនារីម្នាក់នេះទទួលបានការ STEAL ដល់ទៅ 3ខូចស៍ក្នុងវគ្គ The Battles

    BY Liny Chan August 7, 2023
    ប្រវត្តិសាស្រ្តក្នុងរដូវកាលទី3 បេក្ខនារីម្នាក់នេះទទួលបានការ STEAL ដល់ទៅ 3ខូចស៍ក្នុងវគ្គ The Battles

    កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia រដូវកាលទី3 បានបញ្ចប់វគ្គ The Battles ហើយកាលពីរយប់មិញនេះដោយរកបាននូវបេក្ខជនឆ្នើមៗជាច្រើនរូប។


     
    តែចូលមកដល់វគ្គ The Battles កាលពីយប់មិញនេះ បេក្ខនារីដែលធ្លាប់តែច្រៀង Cover សុខុម រចនា បានប៉ះជាមួយជើងខ្លាំងបេក្ខនារី ឈិន ស្រីណុច ដែលស្ថិតនៅក្នុងក្រុមខូចស៍កញ្ញាដូចគ្នា។


     
    នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ គឺជាបទកំពូលមួយដែលត្រូវប្រើសំឡេងខ្ពស់ខ្លាំង តែបេក្ខនារីដ៏មានសមត្ថភាពទាំងពីរធ្វើបានយ៉ាងល្អរហូតធ្វើឲ្យខូចស៍ទាំង4មិនអាចមិនក្រោកឈរសាទរឲ្យបាន ជាពិសេសគឺខូចស៍កញ្ញាដែលជាអ្នកបានបង្វឹកដោយផ្ទាល់ គឺរំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។


     
    ទីបំផុតបេក្ខនារី សុខុម រចនា ត្រូវបានចម្រេចជ្រើសរើសឲ្យឡើងទៅកាន់វគ្គបន្ទាប់ពីខូចស៍កញ្ញា ហើយខូចស៍ទាំង3ទៀតមិនបង្អង់យូរក៏បានធ្វើការគោះប៊ូតុង STEAL យកបេក្ខនារី ឈិន ស្រីណុច ភ្លាមៗតែម្តង។


     
    គួរបញ្ជាក់ផងដែរថា មានតែបេក្ខនារី ឈិន ស្រីណុច ម្នាក់ប៉ុណ្ណោះក្នុងរដូវកាលនេះ ដែលទទួលបានការ STEAL រហូតដល់ទៅ3ខូចស៍។


     
    គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕


     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay