- Liny Chan
- PR
ភាពយន្តភាគបុរាណដ៏ល្បីខ្ទរខ្ទារប្រចាំឆ្នាំ2023 ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឍដ្ឋាន រឿង ម្ចាស់កីតម្បាញ ដែលមានប្រមាណក្បែរចិតសិបភាគជិតឈានចូលដល់ទីបញ្ចប់ហើយ។ គ្រាន់តែឃើញសាច់រឿងរំកិលទៅរកទីបញ្ខប់ក្រោយចំណងបញ្ហាជាច្រើនត្រូវបានស្រាយ បណ្តាអ្នកគាំទ្រស្រាប់តែនាំគ្នាពោលពាក្យអាឡោះអាល័យនូវខ្សែរភាពយន្តភាគដ៏ល្អមួយរឿងនេះ មិនចង់ឲ្យចប់ពេលនេះនោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមានការសំណូមពរឲ្យមានវគ្គ២ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ភាពយន្តភាគបុរាណសខ្មែរដ៏ល្បីនេះ ប្រសូតចេញពីការផលិតរបស់ទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុកគឺ ស្ថានីយទូរទស្សន៍ហង្សមាស នឹងមានការនិពន្ធដោយលោក យូរ សុភា និងដឹកនាំដោយអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលោក កៅ សីហា ។ រឿង ម្ចាស់កីតម្បាញ នៅកំពុងបន្តការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9យប់ ៕
July 16, 2023 - បច្ចេកវិទ្យា
ថ្មីៗនេះបន្ទាប់ពី OPPO ប្រកាសដាក់លក់ស្មាតហ្វូនស៊េរី A ជំនាន់ថ្មី OPPO A78 តម្លៃត្រឹមតែ $259 បានធ្វើឲ្យស្មាតហ្វូននេះក្លាយជាប្រធានបទក្តៅគគុកពីសំណាក់អ្នកប្រើប្រាស់ និងអ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទដៃ។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលសាកថ្មលឿនក្នុងកម្លាំង 67W SUPERVOOC ចំណាយពេលសាកតិច និងប្រើប្រាស់ថាមពលបានយូរ។ OPPO A78 ស្មាតហ្វូនត្រកូល A ដំបូងបំផុតដែលមានអេក្រង់ AMOLED 90Hz ទាន់សម័យ ផ្តល់ឲ្យដំណើរការរលូនក្នុងការអូសបញ្ជា និងជួយឲ្យការទស្សនាកាន់តែជក់ចិត្តជាមួយរូបភាពច្បាស់ត្រជាក់ភ្នែកប្លែកជាងអេក្រង់ធម្មតាក្នុងចំណោមទូរស័ព្ទតម្លៃប្រហែល។ OPPO A78 ស្មាតហ្វូនត្រកូល A
July 16, 2023 - PR
រហូតមកដល់ពេលនេះ ប្រូម៉ូសិន Mega អស្ចារ្យ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លរកឃើញអ្នកឈ្នះរង្វាន់ជិះឧទ្ធម្ភាចក្រ ចំនួន១១រូប និងអ្នកឈ្នះជាច្រើន រហូតដល់រាប់ពាន់នាក់ទៀត។ ឱកាស១ឆ្នាំ មានតែម្ដងគត់នៅស្រុកខ្មែរ ប្រូម៉ូសិន “MEGA អស្ចារ្យ” បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំទី១ ធំបំផុតក្នុងប្រទេសកម្ពុជា ដែលកំពុងប្រព្រឹត្តិនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ឥលូវនេះកំពុងតែ មានការបញ្ចុះតម្លៃរហូតដល់ ៧០% ពីហាងម៉ាកយីហោល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ដូចជា៖ Zara, Jaspal,
July 16, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3 ហើយ។ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញតារាចម្រៀងរ៉ក់វ័យក្មេង ង៉ូត សិលា បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី3នេះ។ បេក្ខជន ង៉ូត សិលា បានមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះដើម្បីតាមចាប់ក្តីស្រមៃ ក្លាយជាតារាចម្រៀងល្បីមានទ្រនំធំដូចរាមច្បងដែលជាគ្រូបង្វឹកផងដែរ ហើយនេះក៏មិនមែនជាលើកទីមួយនោះទេដែលបេក្ខជនម្នាក់នេះបានចូលរួមប្រកួត។ សំឡេងគោះប៊ូតុងដល់ទៅ៤កៅអីបានបង្វែរមករកបេក្ខជនដ៏មានសមត្ថភាពម្នាក់នេះ ដែលទីបំផុតក៏បានចូលជាមួយក្រុមរបស់ខូចស៍ ឱក សុគន្ធកញ្ញា ។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ
July 15, 2023 - PR
ភាពយន្តភាគបែបគំនុំសងសឹករបស់ប៉ុស្តិ៍ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រឿង ឈាមបាប ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកនិយមរឿងភាគខ្មែរ។ មានឈុតពិសេសៗជាច្រើនដែលមាននៅក្នុងរឿងភាគមួយនេះ បានទាក់អារម្មណ៍អ្នកទស្សនាឲ្យមិនសរសើរមិនបាននូវភាពប៉ិនប្រសប់នៃការសម្តែងរបស់តួអង្គនិមួយៗដែលមើលទៅដូចធម្មជាតិពិតៗតែម្តង។ នៅក្នុងកម្មវិធី Talk Show មួយរបស់រឿងឈាមបាបនេះ តួឯកលោក លឹម ជាឡាយ បាននិយាយថា លោកស្ទើរតែក្លាយជាមនុស្សរោគចិត្តមែនទែនដោយសារតែពេលសម្តែងលោកបានដាក់អារម្មណ៍ចូល តួខ្លាំងពេក។ តែយ៉ាងណាតារាសម្តែងខ្ពស់ស្រឡះរូបនេះបាននិយាយបន្ថែមថា នេះគឺជារឿងដែលប្លែកបំផុតសម្រាប់លោកតាំងពីប្រឡូកចូលវិស័យសម្តែង៕
July 15, 2023 - បច្ចេកវិទ្យា
ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រារព្ធពិធីសម្ពោធទូរស័ព្ទដៃថ្មីដែលមានរូបបែប Talk Show ថ្មីប្លែកដែលពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ដោយយោងតាម concept របស់ទូរស័ព្ទ OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ។ តើឈុតឆាកពិសេសមួយណាដែលអ្នកចូលចិត្តជាងគេ? តួយ៉ាង កាលពីយប់មិញនេះនៅក្នុងអំឡុងពេលសម្ពោធស្មាតហ្វូន OPPO A78 គឺមានអ្នកទស្សនាយ៉ាងច្រើន ហើយម្នាក់ៗសុទ្ធតែនាំគ្នាចូលចុច Like, Share និង Comment សឹងតែគាំង Facebook ដើម្បីមានសំណាងឈ្នះរង្វាន់ជាច្រើនពី OPPO ជាពិសេសមានវត្តមានពីតារាកិត្តិយសនិងជាទូតសុឆន្ទៈរបស់ OPPO រ៉េត ស៊ូហ្សាណា និងកីឡាករ E-sports ដ៏ល្បីល្បាញគឺ
July 15, 2023 - PR
ភ្នំពេញ៖ អីយ៉ាស់ ចុងសប្ដាហ៍នេះដល់ថ្ងៃបើកប្រាក់ខែទៀតបាត់! ជាមួយនឹងកម្មវិធីប្រូម៉ូសិន Happy Payday ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេស នឹងមានវត្តមាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលមានការបញ្ចុះតម្លៃរហូតដល់ ៣០%, ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានការបញ្ចុះតម្លៃរហូតដល់ ៣០% និងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល បញ្ចុះតម្លៃរហូតដល់ ២៥% នៅថ្ងៃទី ១៥ និង ១៦
July 14, 2023 - PR
[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន
July 13, 2023 - PR
(ភ្នំពេញ ១១-កក្កដា-២០២៣)៖ នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្សារវីនសូ ដែលអតិថិជនជាច្រើនបានស្គាល់ថា ជាផ្សារដែល មានលក់ទំនិញ និងសម្ភារប្រើប្រាស់រាប់ពាន់ប្រភេទក្នុងតម្លៃត្រឹមតែ $1.1 គ្រប់មុខទំនិញទាំងអស់ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ធំរបស់ខ្លួនដូចជា ម៉ូតូ ទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនកម្តៅ ទៅដល់អតិថិជនដែលបានឈ្នះពិតៗ ក្នុងកម្មវិធី «ទិញឈ្នះ ទិញឈ្នះ» នាពេលកន្លងមក។ អ្នកឈ្នះរង្វាន់ធំនោះ គឺម៉ូតូហុងដា Scoopy 2023 មួយគ្រឿង បានទៅលើលោក ឆាវ ឆាយនីញ ដែលមានទីលំនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ រាជធានីភ្នំពេញ។
July 12, 2023 - PR
គណៈគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីសប្បុរសធម៌នៅសាលាបឋមសិក្សា បូរីកម្មករ ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បាន ឧបត្ថម្ភថវិកា ១លានរៀល សម្ភារ ការិយាល័យ និងឆត្រធំទៅកាន់សាលារៀន។ បន្ថែមលើសពីនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានផ្តល់សម្ភារសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សចំនួន ៣៣០នាក់ និងផ្តល់ជូនសម្ភារប្រើប្រាស់មួយចំនួនសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់។ គោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ធ្វើឡើងដើម្បីចូលរួមចំណែកជួយផ្តល់នូវសម្ភារសិក្សាដល់ សិស្សានុសិស្សដែលមានការខ្វះខាត សម្ភារសិក្សាមួយចំនួនបន្ថែមជូនសាលារៀន ដើម្បីជួយជំរុញការសិក្សារបស់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ
July 11, 2023








