- Liny Chan
- ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា នេះបើយោងតាមសេចក្ដីសម្រេច ដែលចេញផ្សាយដោយ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ។ នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា «ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា»៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល៖ ប្រភពឯកសារ៖ ក្រសួងព័ត៌មាន
July 18, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានធ្វើការដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើការបោះឆ្នោតទៅតាមមណ្ឌលនីមួយៗហើយនៅថ្ងៃទី១៨ ខែកក្កដា នេះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នឹងប្រព្រឹត្តទៅជាកំហិតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ ជាមួយការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយ ចំនួន១៨ ដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមសំឡេងប្រជាពលរដ្ឋ ជាម្ចាស់បោះឆ្នោតសរុបជាង ៩លាន ៧១ម៉ឺននាក់។ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងរបស់ គ.ជ.ប
July 18, 2023 - សង្គម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្ត តាកែវបានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស និងឃាត់ខ្លួនមនុស្សបានជាង ២០០នាក់ ពោលគឺស្ទើរតែបង្ក្រាបបានសឹងតែទាំងអស់នៃបទល្មើសដែលបានកើតមាន។ ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុ ជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា ក្រោមការណែនាំពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមគ្នា ពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេស គឺត្រូវបង្ក្រាបឱ្យខានតែបានចំពោះក្រុមក្មេងទំនើង
July 18, 2023 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។ យោងតាមសេចក្ដីជូនដំណឹង មានគណបក្សមួយ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ។ ដូច្នេះដើម្បីបញ្ច្រៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្នតាមតម្រាយផ្លូវនៅក្នុងលិខិតដូចខាងក្រោម៖
July 18, 2023 - PR
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏មានតម្លៃ ដៃគូអាជីវកម្ម ម្ចាស់ភាគហ៊ុន ដែលបានផ្តល់នូវការគាំទ្រឥតឈប់ឈរ និងបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យដំណើរមួយនេះមានតម្លៃឥតឧបមារនិងសមិទ្ធផលរបស់យើងក្លាយជាការពិត។ ធនាគារ ព្រីនស៍ ម.ក ដែលទទួលបានពានរង្វាន់ជាច្រើន បានចាប់ផ្តើមដំណើរអាជីវកម្មដំបូងនៅក្នុងឆ្នាំ២០១៥ ហើយចាប់តាំងពីពេលនោះមក បានរីកលូតលាស់ក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងខ្លាមួយក្នុងវិស័យធនាគារនៅកម្ពុជា ដោយសារវេទិកាធនាគារឌីជីថលដ៏ទំនើប សេវាកម្មផ្ទាល់ខ្លួន និងផលិតផល ព្រមទាំងសេវាកម្មពេញលេញ ដែលផ្តល់នូវដោះស្រាយសេវាហិរញ្ញវត្ថុដែលមានលក្ខណៈសាមញ្ញ និងមិនស្មុគ្រស្មាញ ដោយផ្តោតសំខាន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់បទពិសោធន៍ធនាគារដ៏មនោរម្យ ស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។ “ថ្ងៃនេះ គឺជាខួបគម្រប់៨ឆ្នាំរបស់ធនាគារ ព្រីនស៍។ ក្រឡេកទៅមើល ការរួមដំណើរអស់រយៈពេល ៨ឆ្នាំ ជាមួយធនាគារ ព្រីនស៍ ខ្ញុំពិតជារំភើប និងអំណរយ៉ាងខ្លាំង។ វាជាដំណើរដ៏គួរឱ្យរំភើបមួយដែលពោរពេញដោយភាពជោគជ័យ និងឧបសគ្គ ដោយយើងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក
July 18, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើដល់អ្នកឆ្លងកាត់ស្រុកនេះ ចូលរួមគោរពទង់ជាតិ រៀងរាល់ព្រឹកថ្ងៃចន្ទ និងថ្ងៃសុក្រ។ នេះដោយយោងតាមការចុះផ្សាយរបស់ ផេក រដ្ឋបាលស្រុកក្រឡាញ់។ សេចក្តីជូនដំណឹង បានឲ្យដឹងថា ដើម្បីចូលរួមថែរក្សា លើកកម្ពស់អត្តសញ្ញាណជាតិ និងដាស់អារម្មណ៍ ស្មារតីដល់សាធារណជន រដ្ឋបាលស្រុកក្រឡាញ់ នឹងរៀបចំការចាក់ផ្សាយចម្រៀងជាតិ ចាក់បទនគររាជផ្សាយចេញពីវិទ្យុ តាមរយៈឧឃោសនសព្ទ (មេក្រូ) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ និង ថ្ងៃសុក្រ វេលាម៉ោង ០៧៖០០ នាទីព្រឹក
July 18, 2023 - PR
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ។ បើកឆាកវគ្គ The Battles សប្តាហ៍ទី 1 កាលពីយប់មិញនេះ មានបេក្ខជនជាច្រើនរូបដែលបានចេញមកបង្ហាញសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួននៅលើសង្វៀនប្រកួតសំឡេងដ៏ក្តៅគគុក។ គួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះក្រុមខូចស៍ កញ្ញា ដែលមានបេក្ខជន សរ ស៊ីណារ៉ាត់ និង បេក្ខនារី គឺម សុវណ្ណ ដែលបានឡើងប្រកួតគ្នាក្រោម I Hate Myself For Loving You ឡើហកក្រើកឆាកតែម្តង។ ត្បិតអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពខ្លាំងមួយបែបម្នាក់ ម្នាក់ពូកែខាងសំឡេងក្រោម ហើយម្នាក់ទៀតពូកែខ្លាំងខាងសំឡេងលើ។ ជាលទ្ធផលខូចស៍ កញ្ញា
July 17, 2023 - PR
កម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីដែលធ្លាប់មានមួយរដូវកាលមកហើយក្នុងប្រទេសកម្ពុជាយើង ពេលនេះ Cambodian Idol Junior ត្រលប់មកជាថ្មីក្នុងរដូវកាលទី2 ។ ចូលមកដល់វគ្គ Live Show នេះចម្រាញ់នៅតែបេក្ខជនដែលជាប្អូនកុមារសុទ្ធតែមានសមត្ថភាពខ្ពស់ ពោពេញដោយប្រជាប្រិយភាពមិនធម្មតា។ បេក្ខជនកុមារា ញឹប កូវីត បានបកស្រាយបទ ភ្លៀងអើយជួយខ្ញុំផង ដែលធ្វើឲ្យគណៈកម្មការទប់សំណើចមិនបានតែម្តង។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 បានចូលដល់វគ្គ Live Show ហើយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8យប់ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4
July 17, 2023 - PR
ភ្នំពេញ ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន PT. Mitra Adiperkasa, Tbk (MAP) ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេបែប lifestyle នៅប្រទេសឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងធ្វើការពង្រីកខ្លួននៅប្រទេសកម្ពុជា ដោយការបើកដំណើរការហាង Digibox Apple Premium Reseller នៅជាន់ផ្ទាល់ដីនៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅរាជធានីភ្នំពេញ។ Digibox Apple Premium Reseller នឹងផ្តល់ជូនអតិថិជនទាំងអស់នូវទីធ្លាក្នុងហាងធំទូលាយ និងទំនើប
July 17, 2023 - PR
កម្មវិធីប្រកួតប្រជែងទេពកោសល្យពិសេសដែលល្បីរន្ទឺទូទាំងពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា Cambodia’s Got Talent បានឈានមកដល់រដូវកាលទី៣ ហើយ ។ ហើយក្នុងនោះ អ្នកនាង ខាត់ សុឃីម ក៏នៅតែបន្តធ្វើជាគណៈកម្មការដាក់ពិន្ទុយ៉ាងសុក្រឹត វិភាគយ៉ាងជាក់ច្បាស់ពីសមត្ថភាពដ៏ពិសេសពីកំពូលបេក្ខជននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរដូវកាលថ្មីនេះ។ គណៈកម្មការ ខាត់ សុឃីម បានលើកឡើងនៅក្នុងកម្មវិធី Talk Show របស់ Cambodia’s Got Talent ថា ការលាក់សមត្ថភាពដោយសារភាពខ្មាសអៀន គិតថាខ្លួនមិនដល់គេ ខ្លាចគេសើចចំអក គឺជារឿងមិនគួរឲ្យមានទៀតឡើយ។ គណៈកម្មការពហុជំនាញរូបនេះបានបន្ថែមទៀតថា គ្រប់សមត្ថភាព គ្រប់បេក្ខជន គ្រប់វ័យ
July 16, 2023









