PR

គណៈកម្មការ ខាត់ សុឃីម និយាយចំៗបែបនេះក្នុងកម្មវិធី Cambodia’s Got Talent

BY
Liny Chan
July 16, 2023

កម្មវិធីប្រកួតប្រជែងទេពកោសល្យពិសេសដែលល្បីរន្ទឺទូទាំងពិភពលោក និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា Cambodia’s Got Talent បានឈានមកដល់រដូវកាលទី៣ ហើយ ។ ហើយក្នុងនោះ អ្នកនាង ខាត់ សុឃីម ក៏នៅតែបន្តធ្វើជាគណៈកម្មការដាក់ពិន្ទុយ៉ាងសុក្រឹត វិភាគយ៉ាងជាក់ច្បាស់ពីសមត្ថភាពដ៏ពិសេសពីកំពូលបេក្ខជននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរដូវកាលថ្មីនេះ។


 
គណៈកម្មការ ខាត់ សុឃីម បានលើកឡើងនៅក្នុងកម្មវិធី Talk Show របស់ Cambodia’s Got Talent ថា ការលាក់សមត្ថភាពដោយសារភាពខ្មាសអៀន គិតថាខ្លួនមិនដល់គេ ខ្លាចគេសើចចំអក គឺជារឿងមិនគួរឲ្យមានទៀតឡើយ។ គណៈកម្មការពហុជំនាញរូបនេះបានបន្ថែមទៀតថា គ្រប់សមត្ថភាព គ្រប់បេក្ខជន គ្រប់វ័យ ឲ្យតែគិតថាខ្លួនមានអ្វីដែលចង់បង្ហាញ ឆាប់ដាក់ពាក្យភ្លាមមក មកបង្ហាញឲ្យពិភពលោកបានឃើញពីភាពអស្ចារ្យរបស់អ្នក។


 
ដូច្នេះ សម្រាប់បេក្ខជន មិនថាអ្នកមានទេពកោសល្យអ្វី? យើងចង់ឃើញ! មនុស្សទូទាំងពិភពលោកក៏ចង់ឃើញ ! បង្ហាញថាមពលដែលគ្មានដែលកំណត់ពីភាពអស្ចារ្យរបស់អ្នក! បន្ថែមថាមពល ជម្រុញខ្លួនឯង បញ្ចេញទេពកោសល្យដែលខ្លួនមានទៅកាន់ពិភពលោក ដោយចូលរួមវគ្គជម្រុះដំបូងតាមរយៈអនឡាញថ្ងៃនេះ ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភីរដូវកាលទី ៣ ជាមួយប្រាក់រង្វាន់ចំនួន ១០០លានរៀល ។


 
លក្ខណ្ឌនៅក្នុងការចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យនេះ លោកអ្នកគ្រាន់តែ ថតវីដេអូ បញ្ចេញទេពកោសល្យដែលខ្លួនមានអោយបានច្បាស់ល្អ រួចផ្ញើវីដេអូឃ្លីបការសម្តែងរបស់អ្នកតាមរយៈប្រព័ន្ធតេឡេក្រាមទូរស័ព្ទលេខ 015 471 221 ។ រួសរ៉ាន់ឡើង សូមជូនពរសំណាងល្អ៕

Share This Post: