ខ្មែរណូត

ស្វែងរក

  • PR

    ម្នាក់ពូកែសំឡេងក្រោម ម្នាក់ពូកែសំឡេងលើ ធ្វើឲ្យខូចស៍ កញ្ញា ត្រូវកាត់ចិត្តទាំងសោកស្តាយក្នុងវគ្គ The Battles យប់មិញនេះ

    BY Liny Chan July 17, 2023
    ម្នាក់ពូកែសំឡេងក្រោម ម្នាក់ពូកែសំឡេងលើ ធ្វើឲ្យខូចស៍ កញ្ញា ត្រូវកាត់ចិត្តទាំងសោកស្តាយក្នុងវគ្គ The Battles យប់មិញនេះ

    កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ។

    បើកឆាកវគ្គ The Battles សប្តាហ៍ទី 1 កាលពីយប់មិញនេះ មានបេក្ខជនជាច្រើនរូបដែលបានចេញមកបង្ហាញសមត្ថភាពដ៏អស្ចារ្យរៀងៗខ្លួននៅលើសង្វៀនប្រកួតសំឡេងដ៏ក្តៅគគុក។

    គួរឲ្យចាប់អារម្មណ៍ខ្លាំងចំពោះក្រុមខូចស៍ កញ្ញា ដែលមានបេក្ខជន សរ ស៊ីណារ៉ាត់ និង បេក្ខនារី គឺម សុវណ្ណ ដែលបានឡើងប្រកួតគ្នាក្រោម I Hate Myself For Loving You ឡើហកក្រើកឆាកតែម្តង។

    ត្បិតអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពខ្លាំងមួយបែបម្នាក់ ម្នាក់ពូកែខាងសំឡេងក្រោម ហើយម្នាក់ទៀតពូកែខ្លាំងខាងសំឡេងលើ។

    ជាលទ្ធផលខូចស៍ កញ្ញា បានសម្រេចចុងក្រោយដោយជ្រើសយក បេក្ខនារី គឹម សុវណ្ណ ទៅបន្ទជាមួយ។

    ទោះធ្លាក់ត្រឹមវគ្គនេះ តែបេក្ខជន សរ ស៊ីណារ៉ាត់ នៅតែទទួលការសរសើរនិងមិនអស់ចិត្តចំពោះបេក្ខជនដែលពូកែខ្លាំងផ្នែកសំឡេងខាងក្រោមនេះ។

    គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay