Liny01
  • PR

    ក្រុមហ៊ុនតូតាល់អេនើជី ម៉ាឃីធីង ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ទូទាំងពិភពលោក បានចាប់ដៃសហការលើភាពជាដៃគូយុទ្ធសាស្រ្តជាមួយធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលនឹងជួយជំរុញកំណើនអាជីវកម្មដៃគូចែកចាយ របស់ក្រុមហ៊ុនតូតាល់អេនើជី នៅទូទាំងប្រទេសកម្ពុជា។   តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ក៏ដូចជាឥណទានតបតាមតម្រូវការជាក់ស្តែងដើម្បីគាំទ្រនូវកំណើនអាជីវកម្ម និងការពង្រីកដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី នៅទូទាំងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យដៃគូចែកចាយទាំងនោះទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ប្រកបដោយទំនុកចិត្តដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មឱ្យរីកចម្រើន ជាងមុន។   លោកស្រី Dinah Jogia Kumar អគ្គនាយិកា ក្រុមហ៊ុនតូតាល់អេនើជី បានលើកឡើងថា៖ “ដៃគូចែកចាយរបស់យើង គឺជាឆ្អឹងខ្នងក្នុងការជំរុញកំណើនប្រតិបត្តិការអាជីវកម្មរបស់យើងឱ្យរីកលូតលាស់ជាលំដាប់។ ហើយកិច្ចសហការជាមួយធនាគារ វីង

    June 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ឲ្យរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការដោះស្រាយប្រព័ន្ធធារាសាស្រ្តទឹកជូនប្រជាពលរដ្ឋធ្វើកសិកម្ម ដើម្បីបង្កើនរដូវដាំដុះ ទាំងស្រូវ និងដំណាំដទៃទៀត ខណៈការលើកឡើងរបស់សម្តេចតេជោនេះ ក្នុងឱកាសបន្តដឹកនាំពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាធំជាងគេនាពេលនេះ គឺត្រូវរកពិធីដោះស្រាយទឹកសម្រាប់វិស័យកសិកម្មជូនប្រជាកសិករបន្ថែមទៀត ដោយមិនអាចអត់បាននោះឡើយ ហើយប្រសិនបើធ្វើធារាសាស្រ្តទឹកបានកាន់តែច្រើនវិស័យកសិកម្មខ្មែរ នឹងកាន់តែលូតលាស់ មិនថាស្រូវនោះទេដំណាំអ្វីដទៃទៀតក៏ត្រូវការទឹកដូចគ្នាដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា«ការបើកបែបទូលាយគឺជាប្រពៃណីខ្មែររបស់យើង អាបែបស៊ីជម្រៅគឺត្រូវដោះស្រាយទឹកបង្កើនរដូវដាំដុះ

    June 3, 2025
  • PR

    (ភ្នំពេញ ថ្ងៃទី2 ខែមិថុនា ឆ្នាំ2025)– សាប៊ូកក់សក់ Head & Shoulders បានធ្វើការសហការក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Professional League (MPL) រដូវកាលទី 8 នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យ! ក្រុម CFU បានត្រឡប់ទៅវីញជាមួយនឹងពានរង្វាន់ ដោយបង្ហាញថាពួកគេគឺជាក្រុមល្អបំផុតនៅ ប្រទេសកម្ពុជា។ វគ្គជម្រុះចាប់ផ្តើមពីថ្ងៃទី 9-11 ខែឧសភា ឆ្នាំ2025 នៅ City Hall កោះពេជ្រ

    June 2, 2025
  • PR

    ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាព ខ្លាំង ក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ នៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវា ហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។ បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖

    June 2, 2025
  • PR

    រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បានប្រារព្ធកម្មវិធី Open Day យ៉ាងអធឹកអធមនៅទីតាំងអាគារផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី ៣១ ខែឧសភា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ មាតាបិតា និងអាណាព្យាបាលសិស្សជាច្រើនរូប ។ ក្រៅពីការទស្សនាអាគារសិក្សា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានបង្កើតនូវសកម្មភាព និងទស្សនីយភាព ពិសេសៗ និងសប្បាយៗដើម្បីបង្កើនចំណេះដឹងជាច្រើន ជូនសិស្សានុសិស្សលេងកម្សាន្ត និងសិក្សាស្វែងយល់។   RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាច្រើនកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលទទួលសិស្សចាប់ពីអាយុ 2 ឆ្នាំដល់

    June 1, 2025
  • PR

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំទីប្រឹក្សា អនុប្រធាន ប្រធានក្រុម សមាជិកសមាជិកា ចុះសមរភូមិផ្ទាល់សួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំងអំណោយគ្រឿងបរិភោគឧបភោគប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំកម្លាំងផ្ទាល់នៅតំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស រួមមាន៖ ថវិកាចំនួន ២០០លានរៀល

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា លោកស្រី អេន ចរិយា ដែលធ្លាប់តាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា ក្រោយបង្ហោះវីដេអូ​ រូបថតសកម្មភាពផ្សេងៗការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​។ ចំណាត់ការខាងលើនេះ ត្រូវបានធ្វើឡើងដោយ លោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ដោយធ្វេីការណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​

    May 31, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចុះផ្សាយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បីចៀសវៀងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា

    May 31, 2025
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ? សម្ដេចតេជោ បានថ្លែងដូច្នេះនៅក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា៖ « កន្លែងដែលបញ្ហាកើតឡើងកាលពីម្សិលមិញនេះ ជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នឹង! ហេតុអី បានជាទឹកដីគេ?

    May 29, 2025
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។ នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ សម្ដេចតេជោ ហ៊ុន

    May 29, 2025