- Liny01
- ព័ត៌មានជាតិ
ភ្នំពេញ៖ GANZBERG សហការជាមួយទូរទស្សន៍ Town Full HD TV បានបង្កើតមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour Concert ដែលមានការប្រគំតន្រ្តី និងប្រដាល់គុនខ្មែរទៅគ្រប់រាជធានីខេត្តរយៈពេល 2ថ្ងៃពេញរៀងរាល់សប្តាហ៍។ ហើយនៅសប្តាហ៍នេះ ថ្ងៃទី 24-25 ឧសភា GANZBERG Kun Khmer Tour Concert នឹងធ្វើដំណើរទៅកាន់ស្រុកពួកខេត្តសៀមរាប ជាមួយវត្តមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបដូចជា លោក Zedes លោកសុគន្ធថេរ៉ាយុ កញ្ញាស៊ីរីកា លោកHan Record
May 22, 2025 - PR
ចាប់ពីកុមារភាពរហូតដល់វ័យចំណាស់ ឆ្អឹង និងធ្មេញ គឺជាផ្នែកមួយដ៏សំខាន់របស់រាងកាយ។ ចំពោះទារក កាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ឆ្អឹង ដោយធានាបាននូវធ្មេញរឹងមាំ និងឆ្អឹងដែលមានសុខភាពល្អ។ នៅពេលមនុស្សកាន់តែចាស់ទៅ ការរក្សាកំហាប់ឆ្អឹងពិតជាសំខាន់ ព្រោះដើម្បីការពារការបាក់ឆ្អឹង ការបាក់ធ្មេញ និងភាពទន់ខ្សោយនៃឆ្អឹង។ នៅពេលដែលការទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ រាងកាយចាប់ផ្តើមទាញយកជាតិកាល់ស្យូមពីឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងចុះខ្សោយបន្តិចម្តងៗ។ ការទាញយកជាតិកាល់ស្យូមពីឆ្អឹង នាំឱ្យកំហាប់របស់ឆ្អឹងថយចុះ ដែលអាចវិវត្តទៅជាជំងឺពុកឆ្អឹង ហើយនាំឱ្យមានហានិភ័យនៃការបាក់ឆ្អឹង។ លើសពីនេះទៀត កង្វះជាតិកាល់ស្យូមអាចបង្កឱ្យមានការរមួលក្រពើ ស្ពឹក និងចង្វាក់បេះដូងលោតខុសប្រក្រតី ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានការព្យាបាល។ កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្ដង។ នៅអំឡុងពេលមានផ្ទៃពោះ ទារកនៅក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឱ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពធ្វើឱ្យឈាមកកបានល្អផងដែរ
May 21, 2025 - ព័ត៌មានជាតិ
ក្នុងឱកាសនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា លោក ម៉ាន់ វណ្ណដា តារាចម្រៀងដ៏ល្បីនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០ លានរៀល ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា រាប់លាននាក់ ដោយមិនគិតថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ។ ជាមួយគ្នានេះដែរ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល
May 20, 2025 - PR
ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា- ត្រៀម!!ហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃរញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំ យ៉ាងអន្ទះសាជាយូរមកហើយនោះនឹងក្លាយជាការពិតឆាប់ៗនេះហើយ ! ត្រៀម HYPE ត្រៀមហ៊ោ ត្រៀម រាំសប្បាយ តាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ 2025 នេះមែនទេ? មែនហើយ!ឥឡូវច្បាស់ការមែនទែនហើយគឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើលដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូល មកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក
May 19, 2025 - PR
ក្នុងស្មារតីផ្តល់អាហារ ផ្តល់ការថែទាំ ផ្តល់ស្នាមញញឹម និងលើកទឹកចិត្តដល់កុមារ និងប្រជាជន លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ បន្តចុះធ្វើម្ហូបដោយផ្ទាល់ដៃដូចភ្លៀងរលឹម។ ថ្មីៗនេះ លោកឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកជំទាវ បានធ្វើម្ហូបសម្លតុងយ៉ាំបង្កង១ខ្ទះត្នោត ឱ្យប្អូនៗកុមារកំព្រាប្រមាណ ២០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក ផន ផល្លា ជាប្រធានមណ្ឌល។ ក្នុងឱកាសនោះដែរ ឧកញ៉ា និងលោកជំទាវ បានសំណេះសំណាល និងចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ
May 17, 2025 - PR
វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី Coding & Programming ជាមួយភាសាកូដ Pyton ដែលជាភាសាកូដមានប្រជាប្រិយភាពបំផុត និងកំពុងប្រើប្រាស់គ្រប់ទិសទីពេញពិភពលោក។ និស្សិតដែលបានបញ្ចប់កម្មវិធី Coding & Programming នេះ នឹងបានឱកាសទៅសិក្សាវគ្គបន្ត ឱកាសការងារ និងឱកាសល្អៗជាច្រើនទៀត
May 16, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹដងថា អាជ្ញាធរខេត្តបាត់ដំបងគ្រោង នឹងរៀបចំពិធីបុណ្យផ្លែឈើប្រចាំឆ្នាំ២០២៥ ដ៏ធំមិនធ្លាប់មាននៅប្រទេសកម្ពុជា នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះហើយ ដែលគ្រោងប្រារព្ធនៅកណ្តាលក្រុងបាត់ដំបង តែម្តង ក្រោមប្រធានបទ ៖«ទុរេនល្អ អង្ករបាត់ដំបង » ។ លោក អ៊ុច អ៊ំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានមានប្រសាសន៍ថា អំឡុងខែមិថុនានេះជារដូវកាលដែលម្ចាស់ចំការផ្លែឈើដូចជាទុរេនជាដើម កំពុងសម្រុកប្រមូលផល ហើយក៏ជារដូវដែលភ្ញៀវទេសចរណ៍សម្រេចចិត្តមកលេងកំសាន្តនៅខេត្តបាត់ដំបង ដែលរាល់ឆ្នាំរដូវនេះរថយន្តភ្ញៀវមានការកកស្ទះតាមផ្លូវជាតិលេខ១០ ពីចំណុចភ្នំសំពៅ ដល់ផ្លូវបំបែកចូលទៅតំបន់ចំការស្រុករតនមណ្ឌល និងស្រុកសំឡូត។ លោកថាពិពណ៌ផ្លែឈើនេះ នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត ដោយពួកគាត់អាចមកលេងកំសាន្ត នៅពិធីបុណ្យផ្លែឈើកណ្តាលក្រុងបាត់ដំបងក៏បាន និងទៅលេងកំសាន្តទៅ ដល់ចំការផ្ទាល់ ក៏បាន ។
May 15, 2025 - PR
ថ្ងៃសៅរ៍ ទី17 ខែឧសភា ឆ្នាំ2025 ខាងមុខនេះ GANZBERG Lacima Tour នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានកំពង់ចាម ខេត្តកំពង់ចាមដែលនឹងនាំយកសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស ដូចជាក្រុម Lacima Cartel, លោក Rango, លោក Toro, លោក Steezy និង លោក NPN។ អ្វីដែលរឹតតែអស្ចារ្យក៏មានកម្មវិធីប្រកួតប្រជែង GANZBERG ពួកម៉ាកល្អ ប៉ះកំប៉ុង ឈ្នះឡាន ជម្រុះវគ្គចុងក្រោយផងដែរនាទឹកដីនៃខេត្តកំពង់ចាម
May 14, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យបើកការដ្ឋានសាងសង់វិថីអាហារ និងសួរច្បារផ្សារចាប់ពីផ្សារក្រណាត់រហូតដល់សួនប្រាសាទដើមពោធិ៍ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ពិសេសក្រុមការងារសាងសង់ត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យការសាងសង់នេះមានភាពរលូន ហើយឈានទៅបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ ដើម្បីជាកាដូរដល់អាជីវករដែលលក់ដូរលើវិថីអាហារនេះ ក៏ដូចជាបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះវិថីអាហារនេះ និងរំលេចឡើងនូវរចនាបថខ្មែរ និងការស្លៀកពាក់បែបប្រពៃណីខ្មែរ ក្នុងន័យដើម្បបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរ។ អភិបាលក្រុងកំពត
May 14, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ព្រមានបិទអាជីវកម្ម នៃមណ្ឌលកម្សាន្តណា ដែលប្រើឧបករណ៍បំពងសំឡេងឮខ្លាំងចេញមកខាងក្រៅ លើសពីម៉ោង ១០យប់ ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួម ប្រជុំសាមញ្ញលើកទី១២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំសមត្ថកិច្ចនគរបាល និងអ្នកពាក់ព័ន្ធ ចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់មណ្ឌលកម្សាន្តនានា ដោយមិនអនុញ្ញាតឲ្យប្រើឧបករណ៍បំពងសំឡេងលើសពីម៉ោង ១០ យប់នោះទេ។ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្ម ដែលមានបន្ទប់បិទជិត ធ្វើឱ្យគ្មានសំឡេងបង្កការរំខានដល់ប្រជាពលរដ្ឋទេនោះ
May 14, 2025









