- Liny01
- PR
ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយ ដែលទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងប្រគល់ដោយផ្ទាល់ដោយឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបង្កើនអានុភាពដល់អាជីវកម្ម និងបុគ្គលផងដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ ព្រីនស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងកម្មវិធីឥណទានដែលមានការធានា។ កម្មវិធីទាំងនេះអាចឱ្យអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលបានឥណទានស្របទៅតាមតម្រូវការរបស់ពួកគេ។
January 24, 2025 - ព័ត៌មានជាតិ
ថ្ងៃទី២៤ មករា ២០២៥- ត្រៀម!!! ហ្វេនៗ K-POP! ការទន្ទង់រង់ចាំយ៉ាងអន្ទៈសាបានឈានមកដល់ទៅបញ្ចប់ហើយ ដោយសំបុត្រសម្រាប់ការចូលទស្សនាការប្រគំតន្ត្រីដែលកក្រើកជាងមុន 10 ដងរបស់ កំពូល តារាចម្រៀង K-POP TAEYANG នៃក្រុម BigBang បើកលក់ជាផ្លូវការចាប់ពីថ្ងៃទី 27 មករា តទៅហើយនៅម៉ោង 11:00 ព្រឹក ! មហាព្រឹត្តិការណ៍ ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក GANZBERG Super Idol- Beyond The Best នៅកោះពេជ្រ នឹង កាន់តែអសា្ចរ្យកាន់តែកក្រើកដែលនឹងនាំមកនូវភាពរំជើបរំជួល
January 24, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត និងពិនិត្យបន្ថែមទៅលើតំបន់មួយចំនួនដូចជា នៅខេត្តពោធិ៍សាត់ ដែលត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែក។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង អភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅតាមតំបន់សំខាន់ៗ លើការដឹកជញ្ជូនទំនិញ ពីតំបន់មួយទៅកាន់តំបន់មួយ ។
January 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។ បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ សូមជម្រាបថា
January 23, 2025 - PR
ស្ថានទូតថៃប្រចាំកម្ពុជារួមសហការជាមួយបណ្ដាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand មានក្ដីសោមន្សសូមអញ្ជើញសិស្សនិស្សិត អ្នកដែលបញ្ចប់ការសិក្សា និងអ្នកដែលកំពុងស្វែងរកការងារនៅកម្ពុជាចូលរួមកម្មវិធីពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ “Thailand Education and Jobs Fair 2025” ឲ្យបានច្រើនកុះករ។ ក្នុងឆ្នាំនេះកម្មវិធីយើងរៀបចំឡើងក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” ជាការអបអរខួបគម្រប់ ៧៥ ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ។ កម្មវិធីពិព័រណ៍ការសិក្សា និងការងារក្នុងឆ្នាំនេះនឹងបង្កើននូវឱកាសពិសេសសម្រាប់ការសិក្សា និងការងារ ពីបណ្ដាគ្រឹះស្ថានសិក្សា និងក្រុមហ៊ុនល្បីៗ និងឈានមុខគេជាច្រើនរបស់ប្រទេសថៃ។ ដោយបំណងល្អពីស្ថានទូតថៃ យើងសូមរំលឹកដល់អ្នកចូលរួមគ្រប់រូបថាសូមត្រៀមរៀបចំព្រឹត្តិបត្រពិន្ទុ និងប្រវត្តិរូបសង្ខេប (CV) ដើម្បីទទួលបាននូវឱកាសការសិក្សា
January 22, 2025 - PR
រថយន្តប្រភេទ SUV បានបន្តវិវឌ្ឍជាលំដាប់ជាមួយនឹងលក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត អមដោយការរចនាទាន់សម័យ និងដំណើរការបើកបរកាន់តែប្រសើរឡើង។ ខណៈដែលបច្ចុប្បន្នមានរថយន្តប្រភេទ SUV 7កៅអី ចំនួនពីរម៉ូឌែលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះគឺ Maxus D60 និង Chevrolet Captiva។ រថយន្តទាំងពីរម៉ូឌែលនេះជារថយន្តប្រភេទ SUV 7-កៅអីដែលបំពេញតម្រូវការជាច្រើនសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងល្អសម្រាប់អ្នកបើកបរដែលកំពុងស្វែងរករថយន្តដែលមានផាសុកភាពខ្ពស់ និងអាចធ្វើដំណើរបែបផ្សងព្រេងជាមួយរថយន្ត SUV។ ស្របពេលដែលរថយន្តទាំងពីរម៉ូឌែលនេះគឺស្ថិតក្នុងប្រភេទតែមួយ ប៉ុន្តែមានលក្ខណៈខុសគ្នាលើការរចនារូបរាង, សមត្ថភាពនៃការបើកបរ, មុខងារប្រើប្រាស់ និងមានតម្លៃខុសគ្នាផងដែរ។ យើងក្រឡេកមើលភាពខុសគ្នាដែលមានលម្អិតដូចខាងក្រោម ដើម្បីជួយឱ្យអ្នកអាចជ្រើសរើសម៉ូឌែលមួយដែលសាកសមនឹងបំពេញតាមតម្រូវការរបស់អ្នក៖ 1. Maxus D60៖ រថយន្តនេះ បាន រចនាជារថយន្ត
January 22, 2025 - PR
ក្រុមហ៊ុន អិនស៊ី អិច បានរៀបចំកម្មវិធីដាក់បង្ហាញវត្តមានជាផ្លូវការរបស់ All-New Honda PCX ស៊េរីថ្មី2025 នៅក្នុងផ្សារទំនើប អ៊ីអនមលភ្នំពេញ ចាប់ពីនៅថ្ងៃទី17 ខែមករា ឆ្នាំ2025 រហូតដល់ទី 31 ខែមករា ឆ្នាំ2025 ។ក្នុងការដាក់បង្ហាញនេះផងដែរ ក្រុមហ៊ុនបានរៀបចំនូវកម្មវិធីពិសេសដោយអតិថិជនទាំងអស់អាចធ្វើការកក់ទុកមុននូវ All-New Honda PCX ២០២៥ ក្នុងតម្លៃពិសេសត្រឹមតែ 4,590$ ហើយបានទទួលបានកាដូរពិសេសបន្ថែមកាស SONY និងមួកសុវត្ថិភាព INDEX ដែលសរុបមានតម្លៃស្មើ 150$ (ចំនួនមានកំណត់)។ ហើយការផ្តល់ជូននេះមានតែក្នុងកម្មវិធីដាក់តាំងបង្ហាញតែប៉ុណ្ណោះ។ សម្រាប់ម៉ូឌែលហុងដា
January 21, 2025 - PR
(ភ្នំពេញ) ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2025 មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG Super Idol រដូវកាលទី3 បានសាងកំណត់ត្រាថ្មីដ៏រំជើបរំជួលអស្ចារ្យគួរជាទីមោទកភាព ដែលបានធ្វើឱ្យ កក្រើក កោះពេជ្រ អង្រួន បេះដូង ហ្វេនៗដែល បានចូលរួមទស្សនាយ៉ាងច្រើនកកកុញក្រោមសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងស្វាគមន៍ វត្តមានរបស់កំពូលតារាចម្រៀង K-POP បីដួង គឺប្រុសស្អាត JU-NE និងប្រុសស្អាត DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម Sistar
January 21, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាសន្តិសុខស្បៀង រាជរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរយកចិត្តទុកដាក់លើពីរមុខព្រួញ អ្នកដាំដុះ អ្នកផលិត និងអ្នកប្រើប្រាស់។ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការកង្វល់របស់គាត់ (កសិករ) គឺជាភាពត្រឹមត្រូវ ប៉ុន្ដែវាងុំ អ្នកដែលនៅរាប់ពាន់គីឡូ នៅក្រៅប្រទេសណុង អង្គួយចាក់ទឹក ចាក់ប្រេងដុតរាល់ថ្ងៃ ហើយសួរថា អ្នកណុងរស់នៅស្រុកក្រៅ
January 20, 2025 - PR
ភ្នំពេញ- ត្រៀម!!! អ្នកស្នេហាវិស័យតន្ត្រី ជាពិសេសហ្វេនៗរបស់ GANZBERG! ការទន្ទឹងរង់ចាំយ៉ាងអន្ទះសារជិតឈានដល់ទីបញ្ចប់ហើយ ព្រោះ ព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG Super Idol រដូវកាលទី3 នៅសល់តែ 2ថ្ងៃទៀតប៉ុណ្ណោះ! នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ដ៏ខ្លីខាងមុខនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏អស្ចារ្យ និងធំបំផុតប្រចាំឆ្នាំ នឹងធ្វើឱ្យកក្រើកកោះពេជ្រអង្រួនបេះដូងអ្នកគាំទ្ររាប់ពាន់នាក់ក្រោមវត្តមានចូលរួមពីសំណាក់ក្រុមកំពូលតារាចម្រៀង K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និង HYOLYN មកពីក្រុម
January 16, 2025








