Liny01
  • ព័ត៌មានជាតិ

    នារៀសលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញសារសំឡេងពិសេស ណែនាំ ឱ្យមានការរៀបចំមេដាយជូនមន្ត្រីរាជការ គ្រូបង្រៀន ក្នុងក្របខ័ណ្ឌនិងកិច្ចសន្យា តាមបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាករណីពិសេស។ សូមស្ដាប់សារសំឡេងណែនាំរប​ស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅខាងក្រោម៖

    March 19, 2025
  • PR

    ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយ ថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ បានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។   ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើល ដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។   តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មាន រវាងក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មយក្សកូរ៉េខាងត្បូង

    March 19, 2025
  • PR

    ឥឡូវនេះម្ចាស់ អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ ការទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។ ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល ត្រូវការស្នើសុំ អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល ត្រូវបាន រៀបចំឡើង កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។ ពិធីចុះហត្ថលេខានេះត្រូវ បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ

    March 18, 2025
  • PR

    (ភ្នំពេញ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត។ ហើយក៏មិនឱ្យរង់ចាំយូរ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើ ឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី។ ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន

    March 18, 2025
  • PR

    (ទីក្រុងបាសេឡូណា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥)៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”)  ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច  ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។   អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។ ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ

    March 14, 2025
  • PR

    ដូចដែលគ្រប់គ្នាបានដឹង និងទទួលស្គាល់ថា មិត្តហ្វូន បណ្តាញសេវាគ្របដណ្តប់ខ្លាំង ធំទូលំទូលាយទូទាំងប្រទេស មិនថាតំបន់ទីប្រជុំជន ឬតំបន់ដាច់ស្រយាល ដែលធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងសេវាឌីជីថលអាចទៅបានយ៉ាងរលូនស្ទើរតែទូទាំប្រទេស ដោយ មិត្តហ្វូន មិនត្រឹមតែឆ្លើយតបក្នុងការបង្កើនការតភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងបង្កើតតម្លៃសម្រាប់សហគមន៍ ដោយឱ្យប្រជាជនកម្ពុជា អាចចូលប្រើទិន្នន័យ ឆែកមើលព័ត៌មាន និងទទួលបានឱកាសថ្មីៗ សម្រាប់ការរីកចម្រើនរបស់ពួកគាត់។   ផ្អែកលើបរិបទនេះ យើងក៏ឃើញមានយុវជនជាច្រើន បានលូតលាស់ឡើងក្នុងជំនាញជាអ្នកផលិតមាតិកាវីដេអូនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដែលជំនាញរបស់ពួកគេត្រូវពឹងលើសេវាអ៊ីនធឺណិតជាចាំបាច់។   ដូចដែលអ្នកផលិតមាតិកាវីដេអូ Phea Nich បានលើកឡើងនៅក្នុងវីដេអូរបស់នាង ដែលទើបបង្ហោះចេញថ្មីៗនេះ នាងបានណែនាំពីហាងលក់បាញ់ត្រាងមួយកន្លែងនៅទួលគោក ព្រោះបាញ់ត្រាងឆ្ងាញ់ជាប្រធានបទកំពុងផ្ទុះលើបណ្តាញសង្គម ដែលក្នុងពេលថតហើយ នាងចង់បង្ហោះវីដេអូឱ្យហ្វេនៗបានមើលភ្លាមៗ ប៉ុន្តែស្រាប់តែ អ៊ីនធឺណិតទូរសព្ទនាងមានបញ្ហា ដែលធ្វើនាងគិតថាមិនបង្ហោះចេញទាន់ថ្ងៃតែមួយនោះទេ។  

    March 12, 2025
  • PR

    ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ធនាគារ ABA ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជាក៏បានដាក់ចេញនូវមុខងារបញ្ញានិម្មិត (AI) សម្រាប់សេវាធនាគារដំបូងគេនៅកម្ពុជា។ មុខងារបញ្ញានិម្មិត (AI) នេះ មានឈ្មោះថា «ណាវី» ដែលមានតែនៅលើកម្មវិធី ABA Mobile តែមួយគត់ ហើយត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល់ដល់អតិថិជន ក្នុងការប្រើប្រាស់សេវាធនាគារ ដោយផ្ដល់នូវការឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ABA ភ្លាមៗ គ្រប់ពេល និងគ្រប់កន្លែង។     ជាមួយគ្នានេះដែរ មុខងារថ្មីនេះត្រូវបានបង្កើតឡើងដោយកូនខ្មែរ ហើយមានសមត្ថភាពខ្ពស់មិនធម្មតា មានភាពវៃឆ្លាត និងភាពបត់បែន អាចឆ្លើយរាល់សំណួរទៅកាន់អតិថិជនយ៉ាង ឆាប់រហ័ស និងច្បាស់លាស់ ដូចនិយាយជាមួយមនុស្សពិតៗ។ លើសពីនេះ អតិថិជន

    March 11, 2025
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែបែរជាមានវិទ្យុបរទេសមួយចំនួន ចោទប្រកាន់ថា ជារឿងអត់ប្រយោជន៍ទៅវិញ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំអង្គរសង្រ្កាន្តនៅឆ្នាំ២០២៥នេះ គឺជាការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍មួយទៀត ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍ ដែលនឹងជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងខេត្តសៀមរាបផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ មិនមែនដើម្បីពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គម ឬក៏ដើម្បីបង្កើនប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល នោះទេ

    March 11, 2025
  • PR

    កាលពីថ្ងៃ ៨ ខែ មីនា កន្លងទៅនេះ ហ្រ្គីតបានប្រារព្ធព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ Greet Music festival ដែលប្រជុំដោយកំពូលតារាចំរៀង បវរកញ្ញា  តារាបង្ហាញម៉ូដ តារាភាពយន្ត និងសិល្ប: ករល្បីៗជាច្រើនរូប បានធ្វើអោយឆាកប្រគំន្រ្តី Greet Music Festival កាន់តែកក្រើក ជាមួយផ្ទាំងទស្សនីយ៍ភាពសំដែងដ៏អស្ចារ្យជាច្រើនលើវិទិកា មានទាំងការបង្ហាញម៉ូដប្រកបដោយភាពច្នៃប្រឌិត ដែលឌីសាញ ដោយលោក នីកូ តារាតំណាងស្រាបៀរហ្រ្គីត ការឌីសាញដ៏ទាក់ទាញ គឺឌីសាញពីសំបកកេះ និងសំបកកំប៉ុងស្រាបៀរហ្រ្គីត បង្កើតបានជាឌីសាញដ៏ប្លែកទាក់ទាញគួរអោយចាប់អារម្មណ៍។ នៅឳកាសនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ អ្នកឧកញ៉ា  សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប ក៏បានអញ្ជើញចូលរួមសាទរជាមួយសមិទ្ធិផលថ្មីរបស់ឆេមពានគ្រុប  ដែលរួមមាន ស្រាបៀរហ្រ្គីត Premium lager ភេសជ្ជ:ប៉ូវកម្លាំងដែលមានវីតាមីនពិសេស លុយទីន ជំនួយភ្នែក លើសពីនេះក៏មាន Greet premium black ថ្មី ដែលបានសម្ភោធជាផ្លូវការនៅលើឆាកប្រគំតន្រ្តី Greet Music festival ថែមទៀតផង។ កម្មវិធី Greet Music festival បានចាប់ផ្តើមតាំងពីម៉ោង២រសៀល ដោយមានការចូលរួមពីបងប្អូនរាប់ពាន់អ្នក មកទទួលយករង្វាន់ម ហាសាលពីស្រាបៀរហ្រ្គីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត រង្វាន់ធំ ទឹកប្រាក់ $26,888 និងរង្វាន់ជាសាច់ប្រាក់ច្រើនពាន់រង្វាន់ទៀត សរុបជាទឹកប្រាក់ $66,888! នេះជាការដូរទឹកប្រាក់ដ៏ច្រើនមហាសាល ដែលក្រុមហ៊ុនឆេមពានគ្រុប បានផ្តល់ជូនអតិថិជន ដើម្បីសាទរ នូវសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុនឆេមពានគ្រុបគឺស្រាបៀរហ្គ្រីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត ដែលទើបតែចាប់ផ្តើមលក់នៅលើទីផ្សារ ហើយទទួលបាននូវការគាំទ្រដ៏ច្រើនលើសលុបពីអតិថិជន ហេតុដូចនេះរង្វាន់ដ៏ច្រើនមហាសាលនេះគឺជាការតបស្នងទៅកាន់ការគាំទ្ររបស់អតិថិជននាពេលកន្លងមក  សូមបន្តគាំទ្រហ្រ្គីតនិងស្វែងរករង្វាន់ធំ $26,888 ដែលក្រុមហ៊ុនបានដាក់នៅលើទីផ្សារហើយ!

    March 10, 2025