Liny01
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់ និងកាត់ខ្សែបូសម្ពោធទារកដា្ឋន ព្រមទាំងសំណេះសំណាលជាមួយកម្មការិនីរោងចក្រ ម៉ាវ៉ល ហ្គាមិន ឯ.ក (Marvel Garment) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

    March 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងធ្វើឡើងចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ»។ ឯកឧត្តម បានបន្ថែមថា នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមានដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត,

    March 10, 2025
  • PR

    នៅក្នុងការបង្ហាញដ៏ធំបំផុតដែលមិននឹកស្មានដល់នៅដើមឆ្នាំ ២០២៥ នេះ ស្រាបៀរ ថៃហ្គ័រ បានប្រកាសពីកិច្ចសហការជាដៃគូដ៏ធំជាមួយនឹងផលិតកម្ម បារមី ដើម្បីបានលើកកម្ពស់វិស័យតន្ត្រីរបស់ប្រទេសកម្ពុជា អោយកាន់តែមានការបោះជំហានទៅមុខជាមួយនឹងតារារ៉េបដ៏ល្បីបំផុតប្រចាំប្រទេសគីលោក VannDa ដើម្បីនាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ។ សម្រាប់ស្រាបៀរ ថៃហ្គ័រ ភាពឆ្ពោះទៅមុខជាមួយគ្នា មិនមែនជាសកម្មភាពទោលទេ។ ភាពជាដៃគូនេះមានគោលបំណងនាំយកសិល្បករដែលពោពេញដោយសមត្ថភាពបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្រាបៀរ ថៃហ្គ័រ ក្នុងការគាំទ្រតន្ត្រីខ្មែរ។ លោក VannDa បានបំបែកកំណត់ត្រា ដោយក្លាយជាតារារ៉េបនៅតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចូលរួម សម្ដែង ក្នុងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុង ប៉ារីស ហើយលោកមានបំណងឆ្ពោះទៅមុខកាន់តែខ្លាំងថែមទៀត។ តាមរយៈភាពជាដៃគូតន្ត្រីដែលមានរយៈពេលមួយឆ្នាំនេះ ស្រាបៀរថៃហ្គ័រនឹងជំរុញឱ្យលោក VannDa បន្ថែមជាមួយនឹងការប្រគុំតន្រ្តី Super Concert លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដោយនឹងកំណត់ស្តង់ដាថ្មីសម្រាប់ការសម្តែងនៅក្នុងប្រទេស។

    March 8, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ សម្តេចនហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់លោក ផន ផល្លា រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាក។ យោងតាមរយៈបណ្ដាញសង្គមតេឡាក្រាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ០៧ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញខ្លឹមសារទាំងស្រុងថា៖ «កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេងជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ប្អូន រហូតបានក្លាយពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនានៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅដល់ក្មួយៗរាប់រយនាក់

    March 8, 2025
  • PR

    (នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025)៖ BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាងរថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។ តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង

    March 7, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទីតាំងណាខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។ ថ្លែងក្នុងឱកាសប្រារព្ធ«ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» នាល្ងាចថ្ងៃទី៥

    March 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម មិនថា Facebook ឬ TikTok ក្តី ធ្វើជាវេទិកាជេរប្រមាថគ្នា ខណៈពេលដែលមានអ្វីកើតឡើង មិននិយាយគ្នាដោះស្រាយបញ្ហា បែរជាយកទៅដាក់លើបណ្តាញសង្គម បង្កការស្មុគស្មាញដល់អ្នកដទៃ ។ ក្នុងឱកាសអញ្ជើញជាអធិបតី “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល​ ជាមួយសិល្បករសិល្បការិនីទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត

    March 6, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១១ ១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

    March 5, 2025
  • PR

    ដើម្បីគាំទ្រកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៥ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភម៉ូតូ HONDA DREAM ថ្មីចំនួន ៥គ្រឿង និងភេសជ្ជៈ ២០០កេស។ ពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយម៉ូតូ ៥គ្រឿង នឹងត្រូវប្រើជារង្វាន់សម្រាប់លើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងធ្វើការ ចាប់ពី ១ឆ្នាំឡើងទៅ និងភេសជ្ជៈ នឹងត្រូវប្រើ នៅក្នុងកម្មវិធីសន្និបាតទាំងមូល។ ឯកឧត្តម ស៊ាង សុលក្ខណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ជីប

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅយប់ថ្ងៃទី២៧កុម្ភៈនេះ បានអោយដឹងថាក្រុមហ៊ុន Stefano Ricci បានបោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរដោយបានចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ ការបញ្ជាក់នេះបានធ្វើឡើង ខណៈលោក Niccolo Ricci បានយកសៀវភៅនោះមកបង្ហាញឯកឧត្តមនៅក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរ ដោយបានរំលឹកថា «ខ្ញុំបានជួបពិភាក្សាជាមួយលោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជា ជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ»។ ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ យោងតាមតំណរនៃសៀវភៅបង្ហាញម៉ូដនេះ

    February 28, 2025