Liny01
  • PR

    ឥឡូវនេះម្ចាស់ អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ ការទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។ ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល ត្រូវការស្នើសុំ អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល ត្រូវបាន រៀបចំឡើង កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។ ពិធីចុះហត្ថលេខានេះត្រូវ បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ

    March 18, 2025
  • PR

    (ភ្នំពេញ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត។ ហើយក៏មិនឱ្យរង់ចាំយូរ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើ ឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី។ ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន

    March 18, 2025
  • PR

    (ទីក្រុងបាសេឡូណា នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥)៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូលអិល ធីឌី (“ស្មាត”) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (“ហួវៃ”)  ដើម្បីបង្កើតនវានុវត្តន៍ថ្មីៗសម្រាប់ធុរកិច្ច  ក៏ដូចជាជំរុញធុរកិច្ចនៅកម្ពុជាឱ្យចាប់យកដំណោះស្រាយឌីជីថលបានកាន់តែជឿនលឿនជាងមុន។   អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាផ្ទាល់ពីលោក Sharif Mahfoedz នាយកផ្នែកធុរកិច្ច នៃក្រុមហ៊ុន ស្មាត រួមជាមួយ លោក Huang He, Account Director នៃក្រុមហ៊ុន ហួវៃ

    March 18, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។ ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ

    March 14, 2025
  • PR

    ដូចដែលគ្រប់គ្នាបានដឹង និងទទួលស្គាល់ថា មិត្តហ្វូន បណ្តាញសេវាគ្របដណ្តប់ខ្លាំង ធំទូលំទូលាយទូទាំងប្រទេស មិនថាតំបន់ទីប្រជុំជន ឬតំបន់ដាច់ស្រយាល ដែលធ្វើឱ្យការប្រើប្រាស់អ៊ីនធឺណិត និងសេវាឌីជីថលអាចទៅបានយ៉ាងរលូនស្ទើរតែទូទាំប្រទេស ដោយ មិត្តហ្វូន មិនត្រឹមតែឆ្លើយតបក្នុងការបង្កើនការតភ្ជាប់ទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងបង្កើតតម្លៃសម្រាប់សហគមន៍ ដោយឱ្យប្រជាជនកម្ពុជា អាចចូលប្រើទិន្នន័យ ឆែកមើលព័ត៌មាន និងទទួលបានឱកាសថ្មីៗ សម្រាប់ការរីកចម្រើនរបស់ពួកគាត់។   ផ្អែកលើបរិបទនេះ យើងក៏ឃើញមានយុវជនជាច្រើន បានលូតលាស់ឡើងក្នុងជំនាញជាអ្នកផលិតមាតិកាវីដេអូនៅលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ ដែលជំនាញរបស់ពួកគេត្រូវពឹងលើសេវាអ៊ីនធឺណិតជាចាំបាច់។   ដូចដែលអ្នកផលិតមាតិកាវីដេអូ Phea Nich បានលើកឡើងនៅក្នុងវីដេអូរបស់នាង ដែលទើបបង្ហោះចេញថ្មីៗនេះ នាងបានណែនាំពីហាងលក់បាញ់ត្រាងមួយកន្លែងនៅទួលគោក ព្រោះបាញ់ត្រាងឆ្ងាញ់ជាប្រធានបទកំពុងផ្ទុះលើបណ្តាញសង្គម ដែលក្នុងពេលថតហើយ នាងចង់បង្ហោះវីដេអូឱ្យហ្វេនៗបានមើលភ្លាមៗ ប៉ុន្តែស្រាប់តែ អ៊ីនធឺណិតទូរសព្ទនាងមានបញ្ហា ដែលធ្វើនាងគិតថាមិនបង្ហោះចេញទាន់ថ្ងៃតែមួយនោះទេ។  

    March 12, 2025
  • PR

    ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ធនាគារ ABA ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជាក៏បានដាក់ចេញនូវមុខងារបញ្ញានិម្មិត (AI) សម្រាប់សេវាធនាគារដំបូងគេនៅកម្ពុជា។ មុខងារបញ្ញានិម្មិត (AI) នេះ មានឈ្មោះថា «ណាវី» ដែលមានតែនៅលើកម្មវិធី ABA Mobile តែមួយគត់ ហើយត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល់ដល់អតិថិជន ក្នុងការប្រើប្រាស់សេវាធនាគារ ដោយផ្ដល់នូវការឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ABA ភ្លាមៗ គ្រប់ពេល និងគ្រប់កន្លែង។     ជាមួយគ្នានេះដែរ មុខងារថ្មីនេះត្រូវបានបង្កើតឡើងដោយកូនខ្មែរ ហើយមានសមត្ថភាពខ្ពស់មិនធម្មតា មានភាពវៃឆ្លាត និងភាពបត់បែន អាចឆ្លើយរាល់សំណួរទៅកាន់អតិថិជនយ៉ាង ឆាប់រហ័ស និងច្បាស់លាស់ ដូចនិយាយជាមួយមនុស្សពិតៗ។ លើសពីនេះ អតិថិជន

    March 11, 2025
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យទេសចរណ៍ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តែបែរជាមានវិទ្យុបរទេសមួយចំនួន ចោទប្រកាន់ថា ជារឿងអត់ប្រយោជន៍ទៅវិញ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំអង្គរសង្រ្កាន្តនៅឆ្នាំ២០២៥នេះ គឺជាការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍មួយទៀត ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍ ដែលនឹងជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងខេត្តសៀមរាបផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះ មិនមែនដើម្បីពង្វក់យុវជនកុំឱ្យគិតពីបញ្ហាសង្គម ឬក៏ដើម្បីបង្កើនប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល នោះទេ

    March 11, 2025
  • PR

    កាលពីថ្ងៃ ៨ ខែ មីនា កន្លងទៅនេះ ហ្រ្គីតបានប្រារព្ធព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំ Greet Music festival ដែលប្រជុំដោយកំពូលតារាចំរៀង បវរកញ្ញា  តារាបង្ហាញម៉ូដ តារាភាពយន្ត និងសិល្ប: ករល្បីៗជាច្រើនរូប បានធ្វើអោយឆាកប្រគំន្រ្តី Greet Music Festival កាន់តែកក្រើក ជាមួយផ្ទាំងទស្សនីយ៍ភាពសំដែងដ៏អស្ចារ្យជាច្រើនលើវិទិកា មានទាំងការបង្ហាញម៉ូដប្រកបដោយភាពច្នៃប្រឌិត ដែលឌីសាញ ដោយលោក នីកូ តារាតំណាងស្រាបៀរហ្រ្គីត ការឌីសាញដ៏ទាក់ទាញ គឺឌីសាញពីសំបកកេះ និងសំបកកំប៉ុងស្រាបៀរហ្រ្គីត បង្កើតបានជាឌីសាញដ៏ប្លែកទាក់ទាញគួរអោយចាប់អារម្មណ៍។ នៅឳកាសនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកជំទាវ អ្នកឧកញ៉ា  សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប ក៏បានអញ្ជើញចូលរួមសាទរជាមួយសមិទ្ធិផលថ្មីរបស់ឆេមពានគ្រុប  ដែលរួមមាន ស្រាបៀរហ្រ្គីត Premium lager ភេសជ្ជ:ប៉ូវកម្លាំងដែលមានវីតាមីនពិសេស លុយទីន ជំនួយភ្នែក លើសពីនេះក៏មាន Greet premium black ថ្មី ដែលបានសម្ភោធជាផ្លូវការនៅលើឆាកប្រគំតន្រ្តី Greet Music festival ថែមទៀតផង។ កម្មវិធី Greet Music festival បានចាប់ផ្តើមតាំងពីម៉ោង២រសៀល ដោយមានការចូលរួមពីបងប្អូនរាប់ពាន់អ្នក មកទទួលយករង្វាន់ម ហាសាលពីស្រាបៀរហ្រ្គីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត រង្វាន់ធំ ទឹកប្រាក់ $26,888 និងរង្វាន់ជាសាច់ប្រាក់ច្រើនពាន់រង្វាន់ទៀត សរុបជាទឹកប្រាក់ $66,888! នេះជាការដូរទឹកប្រាក់ដ៏ច្រើនមហាសាល ដែលក្រុមហ៊ុនឆេមពានគ្រុប បានផ្តល់ជូនអតិថិជន ដើម្បីសាទរ នូវសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុនឆេមពានគ្រុបគឺស្រាបៀរហ្គ្រីត និងភេសជ្ជ:ប៉ូវកម្លាំងជំនួយភ្នែកហ្រ្គីត ដែលទើបតែចាប់ផ្តើមលក់នៅលើទីផ្សារ ហើយទទួលបាននូវការគាំទ្រដ៏ច្រើនលើសលុបពីអតិថិជន ហេតុដូចនេះរង្វាន់ដ៏ច្រើនមហាសាលនេះគឺជាការតបស្នងទៅកាន់ការគាំទ្ររបស់អតិថិជននាពេលកន្លងមក  សូមបន្តគាំទ្រហ្រ្គីតនិងស្វែងរករង្វាន់ធំ $26,888 ដែលក្រុមហ៊ុនបានដាក់នៅលើទីផ្សារហើយ!

    March 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ។ ការថ្លែងណែនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងសំណេះសំណាងជាមួយកម្មករ កម្មការិនីជាម្តាយដែលមានទារកតូចៗ ក្នុងគោលបំណងស្តាប់នៅសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករ កម្មការិនី នាព្រឹកថ្ងៃទី១០

    March 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នាពេលខាងមុខនឹងមានការពង្រីកចំនួនទារកដ្ឋាននៅតាមបណ្តារោងចក្រនានា ដើម្បីជួយសម្រួលដល់ កម្មការិនី ដែលជាម្តាយរបស់ទារកនៅក្នុងពេលពួកគាត់បំពេញការងារក្នុងរោងចក្រ ដែលការបង្កើតឡើងនូវទារកដ្ឋាននៅតាមបណ្តារោងចក្រនេះធ្វើឡើងទៅតាមគោលគំនិតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលតម្រូវឱ្យមានការរៀបចំទារកដ្ឋាននៅក្នុងរោងចក្រ។ សម្ដេចធិបតីបានលើកឡើងថា៖ «ថ្ងៃនេះយើងអាចនិយាយដោយមោទនភាពថា កិច្ចការនេះបានដើរទៅមុខ ហើយយើងក៏កំពុងតែរៀបចំធ្វើរបៀបនេះបន្ថែមទៀត ដោយទៅអនាគតសម្រាប់រោងចក្រ សហគ្រាស ដែលមានបុគ្គលិកចាប់ពី ១០០នាក់ ឡើងទៅនឹងមាន ទារកដ្ឋានស្របទៅនឹងការកំណត់នៅក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ការគូសបញ្ជាក់របស់សម្តេចធិបតីដូចនេះ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប

    March 10, 2025