Liny01
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១១ ១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

    March 5, 2025
  • PR

    ដើម្បីគាំទ្រកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៥ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភម៉ូតូ HONDA DREAM ថ្មីចំនួន ៥គ្រឿង និងភេសជ្ជៈ ២០០កេស។ ពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយម៉ូតូ ៥គ្រឿង នឹងត្រូវប្រើជារង្វាន់សម្រាប់លើកទឹកចិត្តដល់មន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងធ្វើការ ចាប់ពី ១ឆ្នាំឡើងទៅ និងភេសជ្ជៈ នឹងត្រូវប្រើ នៅក្នុងកម្មវិធីសន្និបាតទាំងមូល។ ឯកឧត្តម ស៊ាង សុលក្ខណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ជីប

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅយប់ថ្ងៃទី២៧កុម្ភៈនេះ បានអោយដឹងថាក្រុមហ៊ុន Stefano Ricci បានបោះពុម្ពផ្សាយសៀវភៅបង្ហាញម៉ូដ ដែលបានជួយផ្សាយពីប្រាង្គប្រាសាទខ្មែរដោយបានចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ ការបញ្ជាក់នេះបានធ្វើឡើង ខណៈលោក Niccolo Ricci បានយកសៀវភៅនោះមកបង្ហាញឯកឧត្តមនៅក្រសួងព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសរសេរ ដោយបានរំលឹកថា «ខ្ញុំបានជួបពិភាក្សាជាមួយលោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អំឡុងគាត់មកបំពេញការងារនៅកម្ពុជា ជាមួយក្រុមការងាររបស់គាត់លើការថតបង្ហាញម៉ូដ»។ ឥឡូវនេះ កិច្ចការរបស់គាត់បានចេញជារូបរាង និងបានបោះពុម្ពផ្សាយចែកចាយនៅតាមបណ្តាប្រទេសជាច្រើន។ យោងតាមតំណរនៃសៀវភៅបង្ហាញម៉ូដនេះ

    February 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ ត្រូវចេះទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ហើយធ្វើការកែលម្អ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCIC ជ្រោយចង្វារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញល្បឿនការងារឱ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរ គ្រប់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ទៅលើការទទួលយកនូវមតិយោបល់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល

    February 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពផ្ដល់ក្របខណ្ឌដល់គ្រូបឋមសិក្សាជាប់កិច្ចសន្យា ជាមួយលក្ខខណ្ឌដែលត្រូវកំណត់។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាដល់ ក្រសួងទាំងពីរ គិតគូរឡើងវិញ ចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋាន បានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុឌ្ឍរបស់គ្រូបង្រៀន ហើយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។ សម្រាប់លោកគ្រូអ្នកគ្រូកម្រិតបឋមសិក្សា ជាប់កិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ លោកអាចនឹងរៀបចំបណ្តុះបណ្តាលក្នុងវគ្គជំនាញ ឬវគ្គបច្ចេកទេស

    February 27, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តាំទៅកាន់អភិបាលខេត្ត ជាពិសេសអភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកបឋមសិក្សា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំជាអ្នកជ្រើសរើស។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើស នាយកសាលាជាអ្នកគ្រប់គ្រងអង្គភាពអប់រំមួយ សំខាន់ណាស់ ក្នុងនោះការជ្រើសរើសគ្រូបង្រៀន ក៏សំខាន់ផងដែរ

    February 26, 2025
  • អន្តរជាតិ

    ក្រុមហ៊ុនលក់កាហ្វេដ៏ធំបំផុតមួយនៅលើពិភពលោក Starbucks គ្រោងនឹងកាត់បន្ថយការងារចំនួន ១,១០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel  News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការលុបបំបាត់ការងារជាង ១ម៉ឺនកន្លែងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញរបាយការណ៍ស្តីអំពីការលក់ ដែលមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ បើតាមលោក Brian Niccol ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks បានបញ្ជាក់ថា ការសម្រេចកាត់បន្ថយការងារជាច្រើនកន្លែងនេះ គឺជាផ្នែកមួយនៃគម្រោងរៀបចំរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឡើងវិញឱ្យស្របនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន ខណៈនៅក្នុងគម្រោងនេះក្រុមហ៊ុនអាចនឹងកាត់បន្ថយក្រុមបុគ្គលិកដែលមានតួនាទីជាន់គ្នា ឬមិនសូវសំខាន់មួយចំនួន និងការបង្កើតក្រុមការងារថ្មីជាក្រុមតូចៗ ដែលមានភាពរហ័សរហួន និងមានប្រសិទ្ធភាពការងារខ្ពស់ជាងមុនផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមចុងឆ្នាំ ២០២៤ ក្រុមហ៊ុន Starbucks មានបុគ្គលិកសរុបប្រហែលជា ២១១,០០០នាក់នៅសហរដ្ឋអាមេរិក និងប្រមាណជា ១៥០,០០០នាក់នៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក៕ អត្ថបទ៖

    February 25, 2025
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ បាន អញ្ជើញជាអធិបតី​ “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ” ។ ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ឆ្នាំនេះ ស.ស.យ.ក នឹងរៀបចំអង្គរសង្រ្កាន្តឱ្យធំម្ដងទៀតនៅទឹកដីខេត្តសៀមរាប។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា៖ « នៅខែ ៤ ឆ្នាំនេះ គឺយើងធ្វើអង្គរសង្រ្កាន្តធំ នៅខេត្តសៀមរាបម្ដងទៀត។ អ៉ីចឹងសូមត្រៀមដើម្បីធ្វើឱ្យសង្រ្កាន្តអង្គររបស់យើងឆ្នាំនេះ កាន់តែសប្បាយ ទាក់ម៉ូយឱ្យបានច្រើន

    February 25, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្លែងចេញពីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស កូនខ្មែររឹតតែត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង ។ ការថ្លែងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការលើកឡើង ជុំវិញបញ្ហាទឹកដីម្តង ហើយម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលយកបញ្ហាព្រំដែន ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង

    February 25, 2025
  • PR

    សព្វថ្ងៃនេះ គ្រួសារសម័យទំនើប និយមបំបៅកូនដោយទឹកដោះម្តាយកាន់តែមានច្រើនឡើង ជាមួយនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវបានបង្កើតឡើងដើម្បីគាំទ្រគ្រប់យ៉ាងឱ្យងាយស្រួល កាត់បន្ថយជំហានដ៏ស្មុគស្មាញដដែលៗ ព្រមទាំងធ្វើអោយឪពុកម្តាយថ្មីថ្មោងមានពេលវេលាផ្ទាល់ខ្លួនច្រើន ជាមួយក្រុមហ៊ុន Attitude Mom Limited ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបូមទឹកដោះម៉ាកថៃដ៏ពេញនិយមនៅក្រោមឈ្មោះ Attitude Mom ដោយជឿថាឈ្មោះនេះ គ្មានអ្នកម្តាយរូបណាមិនស្គាល់នោះទេ ព្រោះនៅជាមួយអ្នកម្តាយជាង 10 ឆ្នាំមកហើយ។ ថ្មីៗនេះ រៀបចំកម្មវិធីមួយ Next Step in a Decade ម៉ាក Attitude Mom ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី 10 របស់ខ្លួន និងបើកដំណើរការផលិតផលថ្មីមួយ ដោយអញ្ជើញភ្ញៀវកិត្តិយស

    February 22, 2025