- Liny01
- PR
Peugeot Motocycles ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Peugeot Group បានរចនា និងផលិតម៉ូតូតាំងពីឆ្នាំ1898 ដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទៅលើគុណភាព ការរចនា និងការច្នៃប្រឌិត។ ទន្ទឹមនឹងនេះដែរ ចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ2023 Peugeot Motocycles បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនដ៏លេចធ្លោមួយនៅក្នុងទីផ្សារម៉ូតូនៅអាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏កំពុងចាប់យកតម្រូវការដែលកំពុងកើនឡើងនៅកម្ពុជា សម្រាប់ប្រភេទម៉ូតូ Scooter ដែលមានគុណភាព ដោយផ្ដោតទៅលើការយកចិត្តទុកដាក់លើការផ្តល់នូវដំណោះស្រាយដែលអាចទុកចិត្តបាន ទាន់សម័យ និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា។ ក្នុងពេលជាមួយគ្នានេះដែរ Peugeot Motocycles នៅតែបន្តស្វែងរកអ្វីដែលថ្មីសំរាប់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសផ្ដល់ឱ្យពួកគេនូវគុណភាព ភាពរឹងមាំ និងជំរុញ រួមទាំងបង្កើតគំនិតនៃវប្បធម៌នៃការជិះម៉ូតូ។គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2025
April 3, 2025 - PR
នៅព្រឹកថ្ងៃទី១ ខែមេសានេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការឧបត្ថម្ភ រវាងក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយវត្តមាន ប្រធានក្រុមប្រឹក្សាភិបាល E-GetS/អ៉ី-ហ្គេត លោក Xiao Lianhuo អនុប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត កញ្ញា Wang Huifang និងលោក Zhang Juhui កញ្ញា Mina ទូតសុឆន្ទៈ E-GetS/អ៉ី-ហ្គេត ព្រមជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសមកពីគណៈកម្មាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសផ្សេងៗផងដែរ។ លោក Zhang Juhui
April 3, 2025 - PR
តារាចម្រៀងអ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិពីបុរី ឡេង ណាវ៉ាត្រា ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងស្វាមី អ្នកនាង កាតុ បានលើកឡើងថា៖ “នាងខ្ញុំជាសិល្បករ សិល្បការិនី ថ្ងៃនេះមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន! ធម្មតាបងប្អូនក៏មានអារម្មណ៍ដូចគ្នាដែរ នៅពេលដែលយើងចំណាយលុយទៅគឺចង់បានរបស់មកវិញ។ មួយរយៈនេះបងប្អូនតែងពិបាកចិត្តដូចនាងខ្ញុំ ប៉ុន្តែឥឡូវនេះថ្នាក់ដឹកនាំបានគិតគូរដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសទាំងអស់ ជាពិសេសបងប្អូនអ្នកទិញបុរី ឡេង ណាវ៉ាត្រា ដែលឥឡូវនេះយើងបានទទួលប្លង់ជាកម្មសិទ្ធិរបស់ខ្លួនឯងហើយ”។ អ្នកនាង
April 3, 2025 - PR
អ្នកលក់ដូរនាសម័យកាលឌីជីថលនេះ ទូរសព្ទអត់មានសេវា ដឹងតែស្ទះការងារស្ទះកកកុញតែម្តង ដូចជា កញ្ញា ស៊ីវម៉ី ដែលមានមុខរបរច្រើនមុខ ជាអ្នកលក់ផលិតផលអនឡាញផង ម្ចាស់ហាងលក់ស៊ុបផង និងជាអ្នកផលិតមាតិកាវីដេអូថែមទៀត។ ថ្មីៗនេះ កញ្ញាស៊ីវម៉ី ទើបតែចេញវីដេអូមួយ បង្ហាញពីសកម្មភាពគ្រប់គ្រងអាជីវកម្មរបស់គាត់ឱ្យដំណើរក្នុងពេលតែមួយ ទោះបីជាកញ្ញាត្រូវទៅធ្វើការនៅតាមខេត្ត ក៏ ស៊ីវម៉ី នៅតែអាចគ្រប់គ្រងហាងស៊ុប តាមរយៈកាមេរ៉ាហាង និងទាក់ទងជាមួយអតិថិជនជាបន្តបន្ទាប់ ប៉ុន្តែឧបសគ្គបានកើតឡើងចំពោះគាត់ ក្នុងពេលដែលធ្វើដំណើរតាមផ្លូវទៅខេត្ត និងទៅដល់តំបន់ដែលនាងបានទៅនោះ ព្រោះសេវាទូរសព្ទរបស់គាត់រអាក់រអួល ហើយទីតាំងខ្លះមិនមានសេវាសោះ ដែលធ្វើឱ្យស៊ីវម៉ី ដើរកាន់ទូរសព្ទ ដើរចុះដើរឡើង ដើម្បីស្វែងរកសេវាទូរសព្ទប្រើប្រាស់ចង់ស្ទះខ្យល់។ ក្នុងពេលនោះផងដែរ ស៊ីវម៉ី បានប្រទះឃើញបងៗដែលនៅជិតគាត់នោះ
April 2, 2025 - PR
បន្ទាប់ពីទទួលបានភាពជោគជ័យជាមួយនឹង ប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ក្នុងឆ្នាំ2024 ដែល Smart បានផ្តល់ជូន ឡាន BYD រហូតដល់ទៅប្រាំរង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ជូនដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់នោះ កាន់តែរំភើប! នៅក្នុងឆ្នាំថ្មី 2025 នេះ ស្របទៅតាមការគាំទ្ររបស់អតិថិជន Smart ដាក់ជូននូវប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ថ្មីដែលអតិថិជនរបស់ Smart មានឱកាសឈ្នះរង្វាន់រាល់ពេលបញ្ចូលលុយចាប់ពី 1ដុល្លារឡើងទៅ មានទាំងរង្វាន់ចៃដន្យភ្លាមៗ និងរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ ត្រីមាស និងបំណាច់ឆ្នាំ។ រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយចាប់ពី 1ដុល្លារមិនថាតាមរយៈកាតកោស ឬ E-top
April 1, 2025 - PR
ក្រុមហ៊ុន Smart Axiata មានកិត្តិយសទទួលបាននូវពានរង្វាន់ពីកម្មវិធី AmCham CSR Excellence Award ជាថ្មីម្ដងទៀត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា តាមរយៈសមិទ្ធផលនៃការចូលរួមរបស់ក្រុមហ៊ុន ក្នុង ការជ្រោមជ្រែងលើផ្នែកបរិយាប័ន្នឌីជីថល។ ការប្រគល់ពានរង្វាន់ “បរិយាបន្នឌីជីថល” នេះ ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 29 ខែមករា ឆ្នាំ2025 ដោយមានវត្តមានពីក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុននាំមុខនៅប្រទេសកម្ពុជាជាច្រើនទៀត បានចូលរួមជាសក្ខីភាព ក្នុងការទទួលស្គាល់ពីកិច្ចខិតខំរបស់ក្រុមហ៊ុន Smart លើការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់គម្លាតនៅក្នុងវិស័យអប់រំ ក៏ដូចជាភ្ជាប់ទំនាក់ទំនងនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរលូន។ ពានរង្វាន់នេះ ជាការស្ងើចសសើរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រុមហ៊ុន Smart ជាមួយនឹងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ ក្រុមហ៊ុន Smart
March 31, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៩ នេះ បានឱ្យដឹងថា ម្ចាស់រថយន្តដែលបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរអ្នកដទៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ចុះអប់រំដល់ផ្ទះ ឱ្យដោះភ្លើងហ្វាចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានឱ្យដឹងថា បន្ទាប់ពីបានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីរថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៌លឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0597 បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការដំណើរអ្នកដទៃ លោកវរសេនីយ៍ឯក ស៊ឹម
March 29, 2025 - PR
នៅព្រឹកថ្ងៃសៅរ ទី២៨ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ដឹកដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលអនិច្ចកម្ម កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០៥ ក្នុងជន្មាយុ
March 29, 2025 - PR
foodpanda Cambodia បានរៀបចំកម្មវិធីអបអរសាទរខួប ៥ឆ្នាំរបស់ខ្លួនជាមួយនឹងពិធីប្រគល់ពានរង្វាន់ជូនដល់ ដៃគូកដឹកជញ្ជូនឆ្នើម ជាលើកដំបូង។ កម្មវិធីនេះធ្វើឡើងជាផ្នែកមួយនៃការអបអរខួបលើកទី ៥ Pau-Pau’s Pandaverse កាលពីពេលកន្លងទៅនេះ កម្មវិធីនេះមានការចូលរួមពី ដៃគូដឹកជញ្ជូនជាង ២០០នាក់ ដែលតែងតែប្រឹងប្រែងក្នុងការបំពេញការងារ ហើយនេះជាផ្នែកមួយរបស់កម្មវិធីក្នុងការរអបអរនិង ថ្លែងអំណរគុណ ដល់ភាពជោគជ័យមួយនេះ។ កម្មវិធីនេះបានផ្ដល់ទៅកាន់ អ្នកដឹកជញ្ជូនឆ្នើម ចំនួន ២០នាក់ ប្រុស ១៧នាក់ និងនារី ៣នាក់ ដែលបានទទួលរង្វាន់ និងវិញ្ញាបនបត្របង្ហាញពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងការផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ល្អរបស់ពួកគេ។ ការខិតខំរបស់ពួកគេបានជួយជំរុញឱ្យ foodpanda ទទួលបានការជឿជាក់ពីអតិថិជន និងបង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាដ៏ល្អប្រសើរ។
March 28, 2025 - PR
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមកម្មវិធីចំនួន៤ ដើម្បីទទួលបានការផ្ទេរកម្មសិទ្ធិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កម្មវិធីទាំង៤ រួមមាន ដូចខាងក្រោម៖ ១. អនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី២ ចំនួន ៨៤៥បណ្ណ។ ២. ផ្តិតមេដៃលើលិខិតលក់ផ្តាច់ ចំនួន
March 28, 2025









