Liny01
  • PR

    ភ្នំពេញ – កាន់តែកក្រើកកាន់តែរំជើបរំជួលកាន់តែអស្ចារ្យមិនធ្លាប់មាន ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ2025 អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើមដែល មិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី29 ខែមីនា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង 4:00 រសៀល – 11:00យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយ មិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang! ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG

    March 28, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍​ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង

    March 27, 2025
  • ព័ត៌មានជាតិ

    បន្ទាប់ពីការលើកឡើងរបស់អ្នកលេងបណ្តាញសង្គម ដែលយករូបទាហានជួរមុខកំពុងចុះល្បាត ទទួលទានអាហារលើស្មៅឬលើដីថា ទាហានខ្មែររងទុក្ខវេទនាណាស់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តបវិញថា គ្មានទាហានរណាម្នាក់ដើរល្បាតស្ពាយតុតាមខ្លួននោះទេ និងឱ្យអ្នកដែលបារម្ភមកខ្មែរ សម្តេចនឹងជូនទៅមើលផ្ទាល់តែម្តង។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេច បានឃើញអ្នកលេងបណ្តាញសង្គម ដែលកំពុងរស់នៅបរទេស និងតែងតែយកការរិះគន់ ឬជេប្ររមាថសម្តេចធ្វើជាអាជីវកម្ម បានយករូបភាព ទាហានជួរមុខ តាមបន្ទាត់ព្រំដែន ដែលកំពុងចុះល្បាត ទទួលទានអាហារក្រោមដើមឈើ លើស្មៅឬលើដី នៅលើបណ្តាញសង្គម ដោយភ្ជាប់នូវមតិថា ទាហានស្រុកខ្មែរវេទនាណាស់។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសិស្ស អគារទីចាត់ការ ព្រមទាំងសមិទ្ធផលផ្សេងៗទៀត

    March 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើអោយមានការរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សនៅនឹងកន្លែង ពិសេសរៀបចំការបណ្តុះបណ្តាលធ្វើយ៉ាងណាអោយមានមូលដ្ឋានរឹងមាំសម្រាប់ផលិតធនធានមនុស្សដែលមានសមត្ថភាពនិងមានលទ្ធភាពនៅក្នុងការចាប់យកឱកាសបម្រើឲ្យការអភិវឌ្ឍនៅកំពង់ផែព្រះសីហនុ។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវាលរិញ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ដោយបានបញ្ជាក់ថា ការទាមទារធនធានមនុស្សនេះ ស្របពេលដែលកម្ពុជាកំពុងពង្រីកសក្តានុពលរបស់ខេត្តព្រះសីហនុ ឲ្យកាន់តែធំថែមទៀត ដើម្បីជំរុញឲ្យខេត្តព្រះសីហនុកាន់តែជួយជាកម្លាំងជួយដល់សេដ្ឋកិច្ចជាតិទាំងមូល។ សម្ដេចបវរធិបតីបានបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តដែលមានសេដ្ឋកិច្ចធំ ជាខេត្តផែសមុទ្រ ទឹកជ្រៅដែលមានសក្តានុពលនិងវិនិយោគ ដោយយើងមានគម្រោងវិនិយោគដល់ឆ្នាំ២០២៩ លើទឹកប្រាក់១០០០លានដុល្លារ ដែលជំហានទី១ បានចំណាយ២០០លានដុល្លារលើការពង្រឹងនិងពង្រីកផែព្រះសីហនុ។ ដំណាក់កាលទី២គ្រោងចាយ៦០០លានដុល្លារទៀត ដើម្បីអោយកំពង់ផែខេត្តព្រះសីហនុអាចបំរើ មិនត្រឹមតែជាផែអន្តរជាតិនោះទេ តែរៀបចំសម្រាប់បំរើភស្តុភារកម្មនៃប្រព័ន្ធដឹកជញ្ជូនថ្នាក់តំបន់តែម្តង៕ ប្រភព៖ ក្រសួងព័ត៌មាន

    March 26, 2025
  • ព័ត៌មានជាតិ

    នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមចំនួន ២៩នាក់ ចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ។ តាមរយៈផេកផ្លូវការ អគ្គនាយកអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម

    March 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល២ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងសំពៅពូន បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៨.២៣០នាក់ ទទួលបានចំណូលសរុប ៨៥.៣០៣.០០០រៀល គិតជាដុល្លារ ២១.៣២៥,៧៥ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន។ផ្អែកតាមរបាយការណ៍ដដែល រយៈពេល២ឆ្នាំ កន្លងទៅនេះ រដ្ឋបាលក្រុងសំពៅពូនបានផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើវិស័យ រួមមាន ការងាររដ្ឋបាល អត្រានុកូលដ្ឋាន នីត្យានុកូលកម្ម វប្បធម៌ និងវិចិត្រសិល្បៈ អប់រំ យុវជន និងកីឡា ទេសចរណ៍ សំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី ឧស្សាហកម្ម និងសិប្បកម្ម

    March 26, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន ២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់។បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយ របៀបណា?និងអ្នកអបិយជំនឿបកស្រាយរបៀបណា?»៕ ប្រភព៖ ក្រសួងព័ត៌មាន

    March 25, 2025
  • PR

    នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភាគ រួមទាំងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងបានរៀបចំអាហារសាមគ្គី ជូនដល់អ្នកថែទាំ និងកុមារមានពិការភាព នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលរួមដំណើរដោយសមាជិកក្រុមគ្រួសារក្រុមហ៊ុនហនុមានមួយចំនួន។ លើសពីនេះក៏មានវត្តមានរបស់ ព្រះនាងតូច នរោត្តម ជេណា ជាអធិបតីផងដែរ ។ ក្រុមហ៊ុន

    March 24, 2025
  • PR

    ជារៀងរាល់ឆ្នាំ សត្វឆ្កែប្រមាណ បីលានក្បាល ត្រូវបានសម្លាប់យ៉ាងឃោរឃៅសម្រាប់ការជួញដូរ និងការបរិភោគ។   រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែមីនា ២០២៥ – អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS បានបើកដំណើរការយុទ្ធនាការបន្ទាន់មួយ ដើម្បីអំពាវនាវ និងជំរុញឱ្យមានការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅកម្ពុជា ដោយបានដាក់ឈ្មោះយុទ្ធនាការនេះថា “នេះមិនមែនជាអ្វីដែលប្រជាជនកម្ពុជាចង់បាន”។ យុទ្ធនាការនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាយ៉ាងច្រើន (៩០%) គាំទ្រឱ្យមានការហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ជាមួយនឹងស្ថិតិដ៏គួរឱ្យភ្ញាក់ផ្អើលអំពីភាពឃោរឃៅនៃការជួញដូរ និងការបដិសេធថានេះមិនមែនជាផ្នែកមួយនៃវប្បធម៌ខ្មែរនោះទេ។ យុទ្ធនាការនេះអំពាវនាវឱ្យប្រជាជនកម្ពុជា បង្ហាញនូវជំហរ និង ចូលរួមចុះឈ្មោះលើលិខិត ដើម្បីស្នើសុំទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឱ្យចាត់វិធានការលើការជួញដូរមួយនេះ។  

    March 22, 2025
  • PR

    (ភ្នំពេញ)៖ ហាងនេះគឺជា Café Amazon Concept Store ដំបូងគេនៅកម្ពុជា ដែលជាហាងដែលមានលក្ខណៈសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។ ហាងនេះមានទីតាំងនៅក្នុងតំបន់អាជីវកម្ម ដែលរួមមានហាងអាហារតាមផ្លូវ អគារិយាល័យ សាលារៀន សាកលវិទ្យាល័យ និងខុនដូជាច្រើន។ ការបើកដំណើរការសាកល្បង នៅថ្ងៃទី 10 មីនា 2025 Café Amazon Concept Store ដំបូងគេនៅកម្ពុជាបានបើកដំណើរការ ហើយបើកជាផ្លូវការនៅថ្ងៃទី 21 មីនា 2025 ដោយក្នុងពិធីសម្ពោធជាផ្លូវការ Café Amazon Concept Store ដំបូងគេនៅកម្ពុជា

    March 22, 2025