- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
August 16, 2022 - Short News
របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាក្នុងឆ្នាំ ២០២២នេះអឺរ៉ុបបានជួបប្រទះនូវបអញ្ហាភ្លើងឆេះព្រៃអស់ច្រើនបំផុត ពោលគឺជាកំណត់ត្រាថ្មីដែលភ្លើងបានបំផ្លាញព្រៃក្នុងផ្ទៃដីដ៏ធំមិនធ្លាប់មាន។ បើយោងតាមសេវាត្រួតពិនិត្យផ្កាយរណបរបស់សហភាពអឺរ៉ុបបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហានេះគឺអគ្គិភ័យបានលេបត្របាក់អស់ព្រៃក្នុងព្រៃដីប្រមាណជា ៦៦០,០០០ ហិចតារួចទៅហើយ ខណៈអគ្គិភ័យអាចនឹងបន្តឆាបឆេះព្រៃក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។
August 15, 2022 - Short News
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា មានបុរសម្នាក់បានបាញ់សម្លាប់ខ្លួននៅក្បែរវិមានកាពីតូល សហរដ្ឋអាមេរិក ខណៈហេតុការណ៍ដ៏កម្រនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហាម្សិលមិញនេះ។ បុរសដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយមិនស្ទាក់ស្ទើរនោះនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ ហើយហេតុផលចម្បងដែលជំរុញឲ្យរូបគាត់ហ៊ានផ្តាច់ជីវិតខ្លួនឯងដោយមិនស្តាយស្រណោះដូចនេះក៏មិនទាន់ត្រូវបានគេរកឃើញនៅឡើយដែរ។
August 15, 2022 - Short News
ស្របពេលដែលពិភពលោកកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក៏ដូចជាការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា ម៉ាក់ៗជាច្រើនតែងតែមានកង្វល់ទៅលើអនាគតរបស់កូនៗ ហើយចង់ស្វែងរកអាហាររូបត្ថម្ភដ៏ល្អ និងពេញលេញមួយសម្រាប់ពួកគេ។ ដូច្នេះហើយដើម្បីទ្រទ្រង់ការអភិវឌ្ឍខួរក្បាលឱ្យសមស្របនឹងបរិបទថ្មី ក្រុមហ៊ុន Abbott បានធ្វើការអភិវឌ្ឍ និងផ្លាស់ប្ដូរទៅផលិតផល Similac Gain IQ ដោយបន្ថែមរូបមន្តថ្មី សំបូរសារធាតុចិញ្ចឹមច្រើនជាងមុន និងល្អជាងមុន។
August 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ។
August 15, 2022 - Short News
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្ករអោយទឹកជំនន់លិចចំនួន ២ស្រុក ៥ឃុំ ស្មើនឹង ១៥ភូមិ (ស្រុកលំផាត់ និងស្រុកកូនមុំ)ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ ស្មើនឹងមនុស្ស ១.៧៤៤នាក់(មិនមានអ្នករបួស គ្រោះថ្នាក់ទេ)។ ក្នុងនោះគ្រួសារជម្លៀសមកទីទួលសុវត្ថិភាព ២៧៧គ្រួសារ ស្មើនឹងមនុស្ស ១.០១៧នាក់។
August 15, 2022 - Short News
ចិន៖ ប្រទេសចិនបានសម្រេចដាក់ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់នៃប្រទេសលីទុយអានីម្នាក់ ដែលបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសលីទុយអានីរូបនោះមានឈ្មោះថា Agne Vaiciukeviciute ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន ហើយលោកស្រីបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីពាក់កណ្តាលសប្តាហ៍នេះ ពោលគឺចំពេលដែលចិនកំពុងខឹងតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកផងដែរ។ លោកស្រី Agne Vaiciukeviciute
August 15, 2022 - Short News
អាមេរិក៖ សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហានេះបានប្រកាសថា នឹងជំរុញការធ្វើពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឆ្លើយតបនឹង “អាកប្បកិរិយាបង្កហេតុ” របស់ទីក្រុងប៉េកាំង។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គម្រោងនៃការជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងអាមេរិកនិងកោះតៃវ៉ាន់នោះនឹងត្រូវធ្វើឡើងដោយប្រើមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងតាមរយៈផ្លូវទឹកដែលជាដែនសមុទ្រនៅជុំវិញកោះតៃវ៉ាន់ផ្ទាល់តែម្តង។
August 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការប៉ាន់ស្មានផែនការ សកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន៤០,៥លានដុល្លារ អាមេរិក ដែលគម្រោងថវិកានេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
August 15, 2022 - Short News
មន្ត្រីសុខាភិបាលក្រុងញូវយ៉កបាននិយាយថា ពួកគេបានរកឃើញមេរោគដែលបង្កជំងឺស្វិតដៃជើង នៅក្នុងបណ្ដាញទឹកស្អុយក្នុងទីក្រុងនេះ។ ទីក្រុងញូវយ៉ក និងអាជ្ញាធរសុខាភិបាលរដ្ឋ បាននិយាយកាលពីថ្ងៃសុក្រថា ការរកឃើញនេះបង្ហាញថា មេរោគអាចកំពុងចរាចរក្នុងរដ្ឋនេះ។ ជម្រាបដែរថា វីរុសប៉ូលីយ៉ូ (Polio) ឆ្លងភាគច្រើនលើទារក និងកុមារតូចៗ ហើយមេរោគអាចបណ្តាលឱ្យខ្វិនដៃ និងជើង។ ដោយសារជំងឺនេះច្រើនតែមិនមានរោគសញ្ញា ដូច្នេះមន្ត្រីសង្ស័យថា វាត្រូវបានចេញពីមនុស្សដែលមិនដឹងថាខ្លួនបានឆ្លងមេរោគ។
August 15, 2022


