Oun Mey
  • Short News

    យោងតាមសារសំលេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។

    August 15, 2022
  • Short News

    ក្រុមហ៊ុន vivo Cambodia បានស្វាគមន៏ ក៏ដូចជា អបអរសាទរ លោក Vann Da – វណ្ណដា ក្នុងនាមជា ទូតសុឆន្ទៈប្រុស ចាប់ពីខែសីហានេះ ឆ្នាំ ២០២២ នេះតទៅ ។ អ្វីដែលពិសេសទៀតនោះលោក Vann Da – វណ្ណដា ក៏ដូចជាក្រុមការងារបានកំពុងត្រៀមនូវអ្វីដែលប្លែកៗជាមួយនឹងស្មាតហ្វូន ម៉ូឌែលថ្មីដែលក្រុមហ៊ុន vivo ត្រៀមបង្ហាញនៅពេលបន្តិចទៀតខាងមុខនេះ ជាមួយនិង មុខងារពិសេសៗដែល អតិថិជនភាគច្រើន ទទ្ទឹងរង់ចាំ ។

    August 15, 2022
  • Short News

    ពិតជាកក្រើកឆាក! វិញ្ញាសារ Rock កម្មវិធី Cambodian idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៤ ពិតជាបានធ្វើអោយទស្សនិកជនស្រឡាំងកាំង មើលសឹងតែមិនព្រិចភ្នែក រន្ថើនអារម្មណ៍ ញាប់ញ័រទៅតាមការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង ១០រូប ។

    August 15, 2022
  • Short News

    កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​បែលហ្ស៊ិក​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​អង្គារ ទី៩ ខែ​សីហា ឲ្យធ្វើការប្រមូលមកវិញនូវយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀត បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ក៏ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា កន្លងទៅផងដែរ។

    August 15, 2022
  • Short News

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានបញ្ជូនវិក័យប័ត្រមួយទៅសភា ដើម្បីស្វែងរកការបន្តច្បាប់អាជ្ញាសឹក និងរយៈពេលនៃការចល័តទ័ពទូទៅរហូតដល់ខែវិច្ឆិកា ដោយសារទាំង ២ នេះនឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហា។ ប្រសិនបើវិក័យប័ត្រត្រូវបានអនុម័ត មានន័យថាបុរសដែលមានអាយុពី១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបន្ដទៀត។ លោក Zelenskyy បានបោះជំហានថ្មីនេះ នៅពេលដែលយោធាអ៊ុយក្រែនរៀបចំ សម្រាប់ការប្រយុទ្ធរយៈពេលវែងប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

    August 15, 2022
  • Short News

    ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើការគាំទ្ររបស់គាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយបានហៅការកត់សម្គាល់នេះថា មានភាពលម្អៀង និងមិនយុត្តិធម៌។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេស បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។

    August 15, 2022
  • Short News

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ រូបតំណាង

    August 15, 2022
  • Short News

    រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។

    August 15, 2022
  • Short News

    ភាពយន្តភាគខ្មែរដែលបានឮជារឿយៗតាំងពីពេលចាប់ផ្តើមថត រឿង ខោល ពេលនេះ ទូរទស្សន៍ ហង្សមាស បានចាប់ផ្តើមចេញផ្សព្វផ្សាយជាផ្លូវការហើយ។ តារាចម្រៀងដ៏ល្បី លោក ហ្សូណូ និងប៉ះជាមួយតារាសម្តែងរាជនីសម្រស់ មាន សូនីតា នៅក្នុងរឿងភាគបុរាណលាយសម័យដែលដឹកនាំសម្តែងដោយលោក ខាំ ភូរិ។

    August 15, 2022
  • Short News

    វៀតណាម៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានឲ្យដឹងថា វៀតណាមគ្រោងនឹងសាងសង់ផ្លូវរត់ភ្លើងល្បឿនលឿនមួយខ្សែកាត់តាមបណ្តោយប្រទេសរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ៥៨,៧ ពាន់លានដុល្លារអាមេរិក។ បើតាមក្រសួងដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា​ ក្រសួងនឹងបញ្ជូនសំណើសុំបង្កើតផ្លូវរត់ភ្លើងនេះទៅកាន់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាមនៅខែក្រោយ ហើយគេរំពឹងថាសេចក្តីសម្រេចផ្លូវនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់រហ័សផងដែរ។

    August 15, 2022