- Oun Mey
- Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។
August 30, 2022 - Short News
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។
August 29, 2022 - Short News
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមរួមគ្នា ដោយមានទាំងការបាញ់អាវុធប្រឆាំងរថក្រោះ Javelin ដែលជាអាវុធចល័ត ដូចគ្នានឹងអាវុធដែលអាមេរិកផ្គត់ផ្គង់ឱ្យអ៊ុយក្រែនផងដែរ។ កងកម្លាំងប្រហែល ១,៤០០ នាក់ មកពីកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន និងប្រហែល ៧០០ នាក់ មកពីកងទ័ពសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅឯកន្លែងហ្វឹកហ្វឺន GSDF នៅទូទាំងតំបន់ Kyushu ។ សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឆ្លើយតបដើម្បីការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។
August 29, 2022 - Short News
រាជធានីភ្នំពេញ៖ កាលពីយប់មិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។
August 29, 2022 - Short News
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដំឡើងថ្លៃប្រេងឥន្ទនៈចន្លោះពី ៣០-៤០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃសុក្រ ទី ២៦ ខែសីហានេះ។ គម្រោងដំឡើងថ្លៃប្រេងឥន្ទនៈក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ពោលគឺវិបត្តិនៃការកើនឡើងតម្លៃប្រេងឆៅនៅលើពិភពលោកដែលបានបង្កឡើងដោយសារតែភ្លើងសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។
August 29, 2022 - Short News
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតប ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
August 29, 2022 - Short News
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នអំពីបញ្ហាទឹកជំនន់ ក្រោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយនេះបានសម្លាប់ប្រជាពលរដ្ឋប៉ាគីស្ថានអស់ជាង ៩០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី២៦ ខែសីហានេះបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញស្លាប់ក្នុងចំនួនដ៏ច្រើនហើយ បញ្ហាទឹកជំនន់ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ ក្នុងចំណោមពលរដ្ឋប៉ាគីស្ថានសរុបជាង ២២០លាននាក់។
August 29, 2022 - Short News
លោកតាស៊ីន ស៊ីសាមុត ជាអធិរាជសម្លេងមាសដែលដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូបមិនថាចាស់ឬក្មេងទេ មិនតែប៉ុណ្ណោះសូម្បីតែអ្នកក្រៅប្រទេសក៏យកបទចម្រៀងគាត់ទៅ Cover ដែរ!
August 29, 2022 - Short News
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា នៅកំឡុងពេលគាត់កំពុងធ្វើការនៅប្រទេសកាតា។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រីរូបនេះបានត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។
August 29, 2022 - Short News
យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតរបស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ករណីបំផុសបំផុល ប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
August 29, 2022


