Oun Mey
  • Short News

    ប្រទេសថៃនិងប្រទេសវៀតណាមនឹងសហការគ្នាក្នុងការបង្កើនតម្លៃអង្ករនៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Striat Times នៅព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហានេះ។ បើតាមលោក Alongkorn Ponlaboot ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងកសិកម្មនិង​សហករណ៍​របស់​ប្រទេស​ថៃបាន​បញ្ជាក់ថា នេះជាលើកទីមួយហើយដែលប្រទេសថៃនិងប្រទេសវៀតណាមបានយល់ព្រមសហការគ្នាក្នុងគម្រោងបង្កើនតម្លៃអង្ករទៅក្នុងទីផ្សារសកលដូចនេះ ហើយវាក៏ជាការបោះជំហ៊ានមួយបន្ថែមទៀតក្នុងការបង្កើនទំនាក់រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និតនឹងគ្នាបន្ថែមទៀតផងដែរ។

    August 30, 2022
  • Short News

    ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យបិទផ្សារលក់គ្រឿងអេឡិចត្រូនិចដ៏ធំបំផុតនៅលើពិភពលោកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃចន្ទ ទី២៩​ ខែសីហានេះ។ ទីផ្សារលក់គ្រឿងអាឡិចធំបំផុតរបស់ពិភពលោកនោះគឺជាអាគារពាណិជ្ជកម្មធំៗចំនួន ៣ ដែលមានទីតាំងស្ថិតនៅក្នុងតំប​ន់ Huaqiangbei ខេត្ត Shenzhen ភាគខាងត្បូងប្រទេសចិន។

    August 30, 2022
  • Short News

    កាលពីថ្ងៃទី ២៩ ខែសីហា តាមរយៈសារព័ត៌មាន Khaosod បានរាយការណ៍ថា រដ្ឋមន្ត្រីថាមពលបែលហ្ស៊ិក លោក Thien van der Streten បានព្រមានទៅលើសមាជិកនៃសហភាពអឺរ៉ុប ឬ EU នឹងប្រឈមមុខនឹង “រដូវរងា” ដ៏អាក្រក់ពី ៥ ទៅ ១០ ដងទៀត ប្រសិនបើមិនមានវិធានការកាត់បន្ថយតម្លៃឧស្ម័នធម្មជាតិ។ បន្ទាប់ពីប្រទេសសហភាពអឺរ៉ុបជាច្រើនបានតស៊ូជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពលចាប់តាំងពីប្រទេសរុស្ស៊ី ដែលជាប្រភពនៃការលក់ឧស្ម័នដ៏ធំបានវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ២០២១ រហូតដល់មានការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច ឬការដាក់ទណ្ឌកម្ម។

    August 30, 2022
  • Short News

    យោងតាមប្រភាបព័ត៌មាន BBC បានអោយដឹងថា NASA គ្រោងនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត ‘Space Launch System’ (SLS) ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋ Florida ក្នុងរយៈពេលពីរម៉ោងចាប់ពីម៉ោង ៨:៣៣ ព្រឹកថ្ងៃចន្ទ ទី ២៩ ខែសីហា ម៉ោងក្នុងស្រុក ឬត្រូវនឹងម៉ោង ៦:៣៣ ល្ងាចម៉ោងនៅប្រទេសកម្ពុជា។ គួរបញ្ជាក់អោយដឹងផងដែរថា៖ រ៉ុក្កែត SLS គឺជារ៉ុក្កែតដ៏មានឥទ្ធិពលបំផុតដែល NASA មិនធ្លាប់សាងសង់ វាមានកម្ពស់ ៩៨ ម៉ែត្រ

    August 30, 2022
  • Short News

    ថៃ៖ កាលពីថ្ងៃទី ២៨ ខែសីហា មានសេចក្តីរាយការណ៍ថា តាមរយៈសង្គមអនឡាញមាប្រទេសថៃ កំពុងចាប់អារម្មណ៍លើវីដេអូឃ្លីបរបស់អ្នកប្រើប្រាស់ TikTok @sittikornthep ដែល​លោកបាន​ធ្វើ​កាដូសម្រាប់ថ្ងៃបញ្ចប់​ការ​សិក្សា​របស់​មិត្ត​ស្រី​គាត់​ ដោយនាំយកក្រដាស់ប្រាក់ ចំនួន ១១៩ សន្លឹក មានតម្លៃ ១,១៩០០បាត ជិត ៤០០ដុល្លាអាមេរិក មកភ្ជាប់ជាមួយឆ័ត្រ ដោយភ្ជាប់ជាមួយខ្សែបូពណ៌ក្រហមដ៏ស្រស់ស្អាត ភ្ជាប់ជាមួយសារដែលបានបង្ហោះថា « នៅពេលដែលមិត្តស្រីរបស់លោកទទួលបរិញ្ញាបត្រ ដោយសារតែខ្លាចនាងក្តៅ ទើបលោកធ្វើឆត្រសម្រាប់អោយមិត្តស្រីប្រើ បើទោះជាវាមិនស្អាតខ្លាំងណាស់ណា ប៉ុន្តែលោកមិនធ្លាប់ធ្វើបែបនេះពីមុនមកទេ»

    August 30, 2022
  • Short News

    កាលពីថ្ងៃទី ២៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ រុស្ស៊ី​និង​ចិន​គ្រោង​នឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ទាំងពីរ​ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរុស្ស៊ី និងចិន ស្របចំពេលមានភាពតានតឹងខ្លាំងជាមួយប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តអាស៊ីរបស់ពួកគេ។ រីឯក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធ “Vostok 2022” នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា នៅតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី និងសមុទ្រជប៉ុន ដោយប្រើប្រាស់កងទ័ពចំនួន ៥០,០០០នាក់ ឧបករណ៍ធំចំនួន ៥,០០០ គ្រឿង យន្តហោះចម្បាំងដេញតាមនាវាចំនួន ១៤០ និងនាវាចម្បាំងចំនួន ៦០ គ្រឿង។

    August 30, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖

    August 30, 2022
  • Short News

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០ ២២ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញ ដោយសារការប្រមូលផ្តុំនេះបានបង្ករនូវផលប៉ះពាល់ជាច្រើន។

    August 30, 2022
  • Short News

    អ្នកវិទ្យាសាស្ត្ររបស់អង្គការណាសា បាននឹងកំពុងរៀបចំផែនការបេសកកម្មដើម្បីត្រឡប់ទៅឋានព្រះចន្ទវិញ ប៉ុន្តែកាលពីថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ពួកគេត្រូវបានបង្ខំចិត្តឱ្យពន្យារពេលការបង្ហោះរ៉ុក្កែតថ្មីចុងក្រោយបង្អស់របស់ខ្លួនសិន។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នា នៅជិតមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា ដើម្បីធ្វើជាសាក្សីនៃបេសកកម្មទៅកាន់ឋានព្រះចន្ទជាលើកដំបូង ចាប់តាំងពីបេសកកម្មចុងក្រោយបង្អស់នៅក្នុងកម្មវិធី Apollo កាលពី ៥០ ឆ្នាំមុន។ ពួកគេបានតាមដានការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះរបស់ Artemis I ដែលដាក់ឈ្មោះតាមទេវកថាក្រិក។

    August 30, 2022
  • Short News

    អាមេរិក៖ រដ្ឋបាលរបស់លោក ចូ បៃឌិន គ្រោងនឹងស្នើសុំសភាអាមេរិកឲ្យអនុម័តលើគម្រោងលក់អាវុធដែលមានតម្លៃរហូតដល់ ១,១ពាន់លានដុល្លារអាមេរិកឲ្យទៅកោះតៃវ៉ាន់។ បើយោងតាមការចុះផ្សារបស់របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហានេះបានឲ្យដឹងថា អាវុធដែលអាមេរិកគ្រោងលក់ទៅឲ្យកោះតៃវ៉ាន់នោះរួមមាន មីស៊ីលសម្រាប់បាញ់នាវាចម្បាំងចំនួន ៦០ មីស៊ីលសម្រាប់កម្ទេចយន្តហោះចម្បាំងចំនួន ១០០ និងអាវុធទំនើបៗមួយចំនួនទៀតផងដែរ។

    August 30, 2022