- Oun Mey
- Short News
ថៃ៖ មេធាវី Paisan Ruangrit បាននាំតំណាងជនរងគ្រោះជាង ៣០ នាក់ទៅកាន់មជ្ឈមណ្ឌលរាយការណ៍របស់ការិយាល័យស៊ើបអង្កេតកណ្តាលនៃប្រទេសថៃ ដើម្បីឱ្យប៉ូលីសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CDC) កាត់ទោសកញ្ញា Natty Natthamon Kongchak អាយុ២៩ឆ្នាំ ដែលជា YouTuber ដ៏ល្បីឈ្មោះ ពីបទ ឆបោកលុយ តាមរយៈការជួញដូរភាគហ៊ុន ដោយជនរងគ្រោះបាននាំគ្នាតាមប្រមាញ់ រកតម្រុយ YouTuber ដ៏ល្បីល្បាញរូបនេះ។
August 31, 2022 - Short News
អុីរ៉ាក់៖ យោងតាមសារព័ត៌មាន BBC និង Reuters បានរាយការណ៍អោយដឹងថា ក្រុមមន្ត្រីបានចេញមកប្រាប់ថា មនុស្សរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីបាតុករស្មោះស្ម័គ្រនឹងលោក Muktadar al-Sadr ជាបព្វជិតនិកាយស៊ីអ៊ីត និងអ្នកនយោបាយអ៊ីរ៉ាក់ដ៏ល្បីល្បាញ ដែលមានជំហរប្រឆាំងនឹងលោកខាងលិច បានធ្វើការឡោមព័ទ្ធវិមានប្រធានាធិបតីក្នុងទីក្រុងបាកដាដ បន្ទាប់ពីលោក Al-Sadr បានប្រកាសថាលោកនឹងបញ្ចប់តួនាទីនយោបាយរបស់គាត់។ ចំណែកផ្លូវនានាក្នុងទីក្រុងបាកដាដ ពោរពេញទៅដោយរថយន្តភីកអាប់ ដែលដឹកខ្មាន់កាំភ្លើង កាំភ្លើងយន្ត និងគ្រាប់រំសេវ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ Al-Sadr គឺជាមេដឹកនាំនៃសម្ព័ន្ធបដិវត្តន៍ដើម្បីកំណែទម្រង់ ឬ “Sirun” ដែលបង្រួបបង្រួមគណបក្សប្រជានិយមស្តាំនិយម និងបក្សកុម្មុយនិស្ត បានប្រកាសពីការបញ្ចប់តួនាទីនយោបាយកាលពីថ្ងៃចន្ទ លោកបានលើកឡើងអំពីការបរាជ័យរបស់ភាគីស៊ីអ៊ី ក្នុងការចូលរួមក្នុងការកែទម្រង់នយោបាយ និងការរិះគន់លើការគ្រប់គ្រងរដ្ឋដែលបរាជ័យ។
August 31, 2022 - Short News
មុននេះបន្តិចនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា និង សង្គម បានឱ្យដឹងថា តារាកំប្លែងនាយ ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម ខណៈពេលនេះលោក ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។
August 31, 2022 - Short News
កាលពីថ្មីៗនេះបន្ទាប់ពី OPPO បានប្រកាសបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនគឺ Reno8 Series ចំនួន 3 ម៉ូដែលឃើញថាសន្ទុះគាំទ្រគួរឲ្យភ្ញាក់ផ្អើលដែលក្នុងនោះ Reno8 (4G) & Reno8 Z 5G បានចេញលក់ជាផ្លូវការហើយលើទីផ្សារប្រទេសកម្ពុជា។ ចំណែក OPPO Reno8 (5G) កំពុងបន្តឲ្យ Pre-Order រហូតដល់ថ្ងៃទី31 សីហា 2022 ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី1 កញ្ញា 2022 ឆាប់ៗខាងមុននេះ។
August 31, 2022 - Short News
ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ គឺលោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ជាលើកដំបូងរបស់គាត់នៅថ្ងៃអង្គារនេះ ប៉ុន្តែគាត់មិនបានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីនោះទេ ដើម្បីជាកិត្តិយសដល់លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងត្រូវបានផ្អាកពីតួនាទី។ ឧត្តមសេនីយលោក ប្រាវីត បានញញឹម និងស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលលោកដើរចូលទៅក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរតំណែងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ពីតំណែងជានាយករដ្ឋមន្ត្រី។
August 31, 2022 - Short News
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសពីការទទួលកក់ទុកមុនសម្រាប់កំពូលទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីចំនួនពីរ ជាមួយនឹងឱកាសទទួលបានរង្វាន់ និងឈ្នះរង្វាន់ជាច្រើនដែលផ្តល់ដោយក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាមួយនេះ។
August 31, 2022 - Short News
ចិន៖ យោងតាមគេហទំព័រ South China Morning Post ដែលបានរាយការណ៍ពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ មកពី Jiangsu ភាគខាងកើតនៃប្រទេសចិន ព្យាយាមសន្សំប្រាក់នៅក្នុងកូនជ្រូកអស់ រយៈពេល ៨ខែកន្លងមក មុននឹងជូនវាជាអំណោយដល់ម្តាយ ហើយបានថតវីដេអូឃ្លីបម្តាយរបស់ខ្លួន នាពេលដែរវាយបំបែកកូនជ្រូកដើម្បីរាប់លុយក្នុងនោះ។ ដោយនៅក្នុងវីដេអូអ្នកអាចមើលឃើញ ម្តាយរបស់ក្មេងប្រុសនេះ កំពុងតែអង្គុយនៅលើឥដ្ឋជាមួយនឹងញញួរនៅដៃស្តាំរបស់នាង ដែលបានដាក់ក្រណាត់ពណ៌ស្វាយនៅក្រោមកូនជ្រូក ដែលធ្វើពីសេរ៉ាមិច បន្ទាប់មកនាងចាប់ផ្តើមវាយបំបែកយ៉ាងថ្នមៗដោយញញួរជាច្រើនដង លុះមួយសន្ទុះក្រោយមក ទឹកមុខរបស់នាងបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែលកូនជ្រូកត្រូវបានបំបែកជាពីរ ដោយបង្ហាញថានៅខាងពីក្នុងពោរពេញដោយក្រដាសប្រាក់ ហើយក្រដាសប្រាក់ភាគច្រើនមានតម្លៃ ១០០ យន់ ក៏ដូចជាកាក់មួយចំនួនធំដែលហៀរចេញក្រៅមក ចំណែកក្មេងប្រុសនោះក៏បានបន្តឡើងថា៖ ប្រាក់ទាំងអស់នេះសុទ្ធតែជារបស់ខ្ញុំដែលបានសន្សំ ដើម្បីជូនអ្នកម៉ាក់
August 31, 2022 - Short News
យោងតាមកាសែត Rodong របស់រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំ គីម ជុងអ៊ុន បានធ្វើតេស្តវិជ្ជមានមេរោគ COVID-19។ នេះបើតាមការបញ្ជាក់កាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីប្អូនស្រីរបស់លោក លោក Kim Jong-un ដែលមានឈ្មោះថា Kim Yeo Jong បានបង្ហើបដោយប្រយោលកាលពីពេលដែលលោកស្រីបានឡើងថ្លែងការនៅក្នុងកម្មវិធីប្រារព្ធពិធីជ័យជម្នះលើមេរោគ COVID-19 កាលពីថ្ងៃទី ១២ សីហា ថា៖ គីម ជុងអ៊ុន មានគ្រុនក្តៅខ្លាំង ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការព្រោះគាត់យកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងជើង។ រីឯ លោក គីម ជុងអ៊ុន ត្រូវបានគេគិតថា ប្រហែលជាបានឆ្លងវីរុសនេះក្នុងអំឡុងខែឧសភា។
August 31, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
August 31, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។
August 31, 2022


