- Oun Mey
- Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។
August 31, 2022 - Short News
កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 បានបញ្ចប់ និងស្វែងរកឃើញម្ចាស់ម្កុដកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ។ នៅក្នុងអំឡុងពេលដំណើរការ កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោកនេះ ទទួលបានការរិះគន់ពីមហាជន និងអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងឈុត ដែលរបស់បេក្ខភាពបង្ហាញនៅក្នុងពេលប្រលង។
August 31, 2022 - Short News
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះថា ក្រុមការងារអង្គការសហប្រជាជាតិ កំពុងបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១,០០០ នាក់ នេះបើតាមអ្នកនាំពាក្យរបស់ UN បានរាយការណ៍កាលពីថ្ងៃចន្ទ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អង្គការសហប្រជាជាតិ រួមជាមួយនឹងរដ្ឋាភិបាលប៉ាគីស្ថាន កំពុងរៀបចំការអំពាវនាវស្វែងរកទឹកប្រាក់ ១៦០ លានដុល្លារអាមេរិក សម្រាប់សកម្មភាពផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីបំពេញតម្រូវការរបស់អ្នកងាយរងគ្រោះបំផុត។
August 31, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់លោក មាស រិទ្ធី ជានិពន្ធនាយកផ្នែកព័ត៌មាន និងអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងស្ថានីយទូរទស្សន៍ព័ត៌មានរបស់ហង្សមាស បានអញ្ជើញ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ចូលមកសម្ភាសន៍ សាកសួរពីជីវប្រវត្តិ ការសិក្សា ការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជម្រុញឱ្យ លីម តិចម៉េង ឈានដល់ចំនុចកំពូលមកដល់ថ្ងៃនេះ។
August 31, 2022 - Short News
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយយោងតាមសេចក្តីរាយការណ៍របស់ក្រុមការងារចំពោះកិច្ច អំពីការស្រាវជ្រាវ ស៊ើបអង្កេត ចំពោះពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។
August 31, 2022 - Short News
កាលពីថ្ងៃទី ២៩ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ រុស្ស៊ីនិងចិនគ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារួមទ្រង់ទ្រាយធំនៅភាគខាងកើតនៃប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរុស្ស៊ី និងចិន ស្របចំពេលមានភាពតានតឹងខ្លាំងជាមួយប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តអាស៊ីរបស់ពួកគេ។ រីឯក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធ “Vostok 2022” នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា នៅតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី និងសមុទ្រជប៉ុន ដោយប្រើប្រាស់កងទ័ពចំនួន ៥០,០០០នាក់ ឧបករណ៍ធំចំនួន ៥,០០០ គ្រឿង យន្តហោះចម្បាំងដេញតាមនាវាចំនួន ១៤០ និងនាវាចម្បាំងចំនួន ៦០ គ្រឿង។
August 31, 2022 - Short News
ប្រជាជនជិត ៤លាននាក់ នៅក្នុងខេត្ត Hebei ដែលនៅជុំវិញទីក្រុងប៉េកាំង ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះរបស់ខ្លួន រហូតដល់ចុងសប្តាហ៍ ខណៈក្រុមមន្ត្រីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ឆ្លើយតបទៅនឹងការផ្ទុះឡើងយ៉ាងតូចមួយ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន ១៣ លាននាក់ នៅក្នុងទីក្រុងកំពង់ផែ Tianjin ត្រូវចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំចាប់ពីម៉ោង ៦ព្រឹក បន្ទាប់ពីមានករណីស្រាលចំនួន ៥១ ករណី ត្រូវបានបញ្ជាក់។ ពោលគឺទីក្រុងប៉េកាំង បានកំពុងនិងព្យាយាមរឹតបន្ដឹងវិធានការការពារមេរោគឆ្លង នៅមុនការប្រជុំសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្ត ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែខាងមុខនេះ។
August 31, 2022 - Short News
លោក គួច ខេវិន ដែលជាផលិតករដ៏ល្បីមួយរូបនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសាររិះគន់ទៅលើកម្មវិធី Miss Grand Cambodia 2022 ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ ធ្វើឱ្យមហាជនមានការភ្ជាក់ផ្អើលយ៉ាងខ្លាង។
August 31, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាធារណការ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
August 31, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រុមលោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំមនុស្សឱ្យជួបជុំនៅក្នុងដីចម្ការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ នៅមិនទាន់មានការរំសាយនៅឡើយទេរហូតមកដល់ថ្ងៃរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការអះអាងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។
August 31, 2022


