- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២៖៣៣នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F1&F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់មួយដើម ដែលរថយន្តបើកបុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅដូចខាងក្រោម៖
September 1, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ថ្ងៃឱសានវាទដែលអាជ្ញាធរខេត្តសៀមរាបដាក់ជូនទៅក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅត្រឹមម៉ោង២៤៖០០នាទីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះគឺបានផុតហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរនៅមិនទាន់បានប្រើវិធានការក្តៅនៅឡើយនោះទេ។
September 1, 2022 - Short News
រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន៖ ក្រសួងកិច្ចការនារីចេញសេចក្តីប្រកាសព័ត៌មានជុំវិញបញ្ហាអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ។
September 1, 2022 - Short News
ក្រុមហ៊ុនជីវមាត្ររុស្ស៊ី NtechLab បានប្រកាសផែនការរបស់ខ្លួនដើម្បីចូលក្នុងទីផ្សារប្រទេសថៃ ហើយខ្លួនក៏កំពុងពិចារណាផ្លាស់ប្តូរទីស្នាក់ការកណ្តាលអាស៊ីរបស់ខ្លួន ទៅកាន់ប្រទេសថៃផងដែរ។ ក្រុមហ៊ុនបានអះអាងថា ប្រទេសចំនួន ២៣ នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអឺរ៉ុប បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ «FindFace» របស់ក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងណា មុខងារនេះក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាព និងសិទ្ធិមនុស្សក្នុងចំណោមសាធារណជនផងដែរ។ ថ្វីបើក្រុមហ៊ុនរុស្ស៊ីរងការដាក់ទណ្ឌកម្មក៏ដោយ ប៉ុន្តែប្រទេសអឺរ៉ុបជាច្រើនបានប្រើបច្ចេកវិទ្យារបស់ NtechLab នេះបើតាមការស៊ើបអង្កេតដោយ Insider ។
September 1, 2022 - Short News
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “សម្ពោធដាក់អោយដំណើរការជាផ្លូវការ ឧបករណ៏វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង អ្នកគ្រប់គ្រងជាន់ខ្ពស់ ព្រមជាមួយការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ
September 1, 2022 - Short News
[ថ្ងៃទី31 ខែសីហា ឆ្នាំ2022- ភ្នំពេញ] ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាក្រុមហ៊ុននំាចូលនិងចែកចាយផ្តាច់មុខនូវស្រាវិស្គី Royal Salute បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវស្រាវិស្គី Royal Salute 30 ឆ្នាំ Key To The Kingdom ដែលត្រូវបានលាយបញ្ចូលនិង សម្រិតសម្រាំងយ៉ាងពិសេសជាមួយរសជាតិបែបថ្មី និងប្រណីតភាព នៃស្កុតវិស្គី ដែលផ្សារផ្ជាប់ទៅនឹងកេរ្តិ័ដំណែល និងទំនាក់ទំនងជាប្រវត្តិសាស្រ្តទៅនឹងគ្រួសាររជាវង្សនៃចក្រភពអង់គ្លេស។
September 1, 2022 - Short News
ម៉ាឡេសុី៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់ដែលមានឈ្មោះថា Yusuf បានលួចសន្សំលុយដែលឳពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ ឪពុកបាននិយាយទៀតថាកាលពីម្សិលមិញ Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លា) ហើយគាត់ក៏បានសួរកូនប្រុសថាចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបានសន្សំលុយដែលបានមកពីជីតា យាយ និងម្តាយ រួមជាមួយនិងលោក ដែលបានអោយ ដោយមួយខែទទួលបាន៨០រីងហ្គីត ឬ ប្រមាណជិត ២០ដុល្លា ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឡើយ
September 1, 2022 - Short News
ថៃ៖ យោងតាមប្រភពព័ត៍មានបានអោយដឹងថា លោកឧត្តមសេនីយ៍ទោ Prasert Kulabutdee សមាជិកព្រឹទ្ធសភា (ផ្នែកស៊ើបអង្កេត) នៃប៉ុស្តិ៍នគរបាលរដ្ឋបាល Panthong បានទទួលដំណឹងថា មានសិស្សម្នាក់បានស្លាប់ក្នុងរថយន្តដឹកសិស្សសាលា ស្ថិតក្នុងភូមិឃុំកើតហេតុ ស្រុក Phanthong ខេត្ត Chonburi។ រីឯក្រុមគ្រូពេទ្យដែលមកពីមន្ទីរពេទ្យ Panthong និងក្រុមសង្គ្រោះឧទ្យានជាតិ Sawang Phanthong បានចុះទៅដល់កន្លែងកើតហេតុ គឺស្ថិតនៅខាងក្នុងចំណតរថយន្តរបស់សាលា ដោយរកឃើញឡានដឹកសិស្ស ម៉ាកតូយ៉ូតា ពណ័ប្រផេះ ពាក់ស្លាកលេខ បាងកក នៅក្នុងឡានដឹកសិស្សនោះស្រាប់តែ បានប្រទះឃើញ ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Khemnit Thongyu ឬ
September 1, 2022 - Short News
ថៃ៖ កាលពីថ្ងៃទី៣១ ខែសីហា អ្នកសារព័ត៌មានបានរាយការណ៍ថា៖ អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ “Belle Pari Setthapinit” បានបង្ហោះរូបភាពដ៏គួរអោយសង្ស័យ ដោយនាងបានអះអាងថាបានយកចេញពីភេសជ្ជៈកំប៉ុង ជាមួយនឹងសារបញ្ជាក់ថា “វាជាអ្វីទៅ…!!?? ក្រោយពីបើកកំប៉ុង រួចចាក់វាចេញមកស្រាប់តែប្រទះឃើញបន្ទះសន្លឹកអ្វីម្យ៉ាង ឃើញហើយហួសចិត្ត។
September 1, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Khaosod ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣១ សីហាថា លោក Seree Supharathit ប្រធានមជ្ឈមណ្ឌលសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ សាកលវិទ្យាល័យ Rangsit និងគណៈកម្មាធិការជាតិបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានចេញសារឱ្យប្រយ័ត្នក្នុងអំឡុងខែកញ្ញា ខែតុលា និងខែវិច្ឆិកាក្នុងខែ ទាំងបីនេះ ថៃនឹងមានភ្លៀងធ្លាក់ច្រើនជាងមុន ក៏ដូចជាមានរយៈពេលវែងជាង ហើយក៏មិនដឹងថាពេលណាព្យុះនឹងមកដល់នោះទេ។ យោងតាមនាយកដ្ឋានឧតុនិយម តាមការព្យាករណ៍ថាឆ្នាំនេះនឹងមានព្យុះ ២ទៅ៣ អាចចូលមកដល់ប្រទេសថៃហើយអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលក្នុងរយៈពេល១០០ឆ្នាំអាចមានម្តង បើក្រឡេកទៅមើលស្ថានភាពភ្លៀងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងវិញគឺមានភ្លៀងខ្លាំងដែលស្ថិតក្នុងឆ្នាំទី៨០ បែជាមានភ្លៀងធ្លាក់ខ្លាំងទៅវិញ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ទីក្រុងបាងកក កាលពីសម័យដែលឧត្តមសេនីយ Chamlong Srimuang
September 1, 2022


