- Oun Mey
- Short News
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន ABC News បានរាយការណ៍ថា ក្រុមសមត្ថកិច្ចសម្រាប់ផ្តល់សេវាសុខភាពរដ្ឋតិចសាស់ បានលាតត្រដាងកាលពីថ្ងៃអង្គារ ទី ៣០ ខែសីហា ថាមានមនុស្សពេញវ័យម្នាក់ដែលរស់នៅក្នុង Harris County ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺអុតស្វា បានបាត់បង់ជីវិតហើយ។ យ៉ាងណាមិញ មន្ត្រីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុពិតនៃការស្លាប់ជាផ្លូវការនោះទេ ព្រោះមិនទាន់ដឹងច្បាស់ថា តើការបាត់បង់ជីវិតនេះដោយសារតែកើតជម្ងឺអុតស្វារឺយ៉ាងណានោះទេ ម្យ៉ាងវិញទៀតដោយសារតែអ្នកជំងឺមានអង់ទីគ័រការពាររាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
September 2, 2022 - Short News
ម៉ាឡេស៊ី៖ តុលាការម៉ាឡេស៊ីនៅរលៀសថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះបានសម្រេចផ្តន្ទាទោសឲ្យលោកស្រី Rosmah Mansor ដែលជាភរិយាអតីតប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ីជាប់គុករយៈពេល ១០ឆ្នាំជុំវិញករណីប្រព្រឹត្តិអំពីពុករលួយនាពេលកន្លងមក។ ក្រៅតែពីបានសម្រេចផ្តន្ទាទោសឲ្យជាប់គុកហើយ លោកស្រី Rosmah Mansor អាយុ ៧០ឆ្នាំ ជាភរិយារបស់អតីតប្រធានាធិបតីម៉ាឡេស៊ីគឺលោក Najib Razak ក៏ត្រូវបានតុលាការសម្រេចពិន័យជាប្រាក់ចំនួន ៩៧០លាន រីងហ្គីត ឬស្មើនឹងប្រាក់ប្រមាណជា ២១៦លានដុល្លារអាមេរិកផងដែរ។
September 2, 2022 - Short News
អង់គ្លេស៖ វិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោកបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើននៅតាមបណ្តាលប្រទេសមួយដែលធ្លាក់តែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីក្រៅប្រទេសជាពិសេសគឺការនាំចូលថាមពលពីប្រទេសរុស្ស៊ីតែម្តង។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា វិស័យសុខាភិបាលនៅក្នុងប្រទេសអង់គ្លេសកំពុងរងនូវការគំរាមគំហែងយ៉ាងខ្លាំងពីវិបត្តិនៃការកើនឡើងតម្លៃថាមពលនៅលើពិភពលោក ពោលគឺនៅពេលនេះមន្ទីរពេទ្យនៅចក្រភពអង់គ្លេសកំពុងស្ថិតនៅក្នុងដំណាកកាលដែលត្រូវពិចារណាថា តើគួរជ្រើសរើសយកការសន្សំសំចៃថាមពលអគ្គិសនី ឬជ្រើសរើសយកគុណភាពនៃការមើលថែទាំអ្នកជំងឺឲ្យស្របតាមកម្រិតស្តង់ដាដែលធ្លាប់អនុវត្តនាពេលកន្លងមក។
September 2, 2022 - Short News
រុស្សី៖ នៅថ្ងៃទី ១ ខែកញ្ញា យោងតាមកាសែត Daily Mail បានរាយការណ៍ថាលោក Ravil Maganov អាយុ ៦៧ ឆ្នាំដែលជាមហាសេដ្ឋីឧស្សាហកម្មប្រេងរបស់រុស្ស៊ី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលថាមពលយក្ស LUKOIL បានទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ ដោយសារការធ្លាក់ពីលើបង្អួចនៃបន្ទប់អ្នកជំងឺជាន់ទី៦ នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី។ ជាហេតុធ្វើឱ្យលោក Maganov ដែលជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីចុងក្រោយបង្អស់ ត្រូវបញ្ចប់ជីវិតពីការធ្លាក់អគារដ៏អាថ៌កំបាំង។
September 2, 2022 - Short News
ជប៉ុន៖ កាលពីថ្ងៃទី ១ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានស្នើថវិកាចំនួន ១១០ ពាន់ពាន់លានយ៉េន សម្រាប់ក្រសួងនានា ប្រចាំឆ្នាំ ២០២៣ ឬប្រហែល ៧៩០ ពាន់លានដុល្លារ។
September 2, 2022 - Short News
ឥណ្ឌា៖ ទីបំផុតក្រុមហ៊ុន Shelios Technolabs ដែលជាក្រុមហ៊ុនចាប់ផ្តើមដំបូងដែលមានមូលដ្ឋាននៅទីក្រុង New Delhi ប្រទេសឥណ្ឌា បានបង្ហាញឱ្យឃើញថា៖ ខ្លួនបានបង្កើតមួកសុវត្ថិភាពដែលអាចច្រោះការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ចេញពីខ្យល់បាន ដោយវាមានឧបករណ៍ដែលទាញខ្យល់ចេញចូលតាមរយៈតម្រងខ្យល់ ចំណែកប្រសិទ្ធភាពនៃការច្រោះធូលីគឺខ្ពស់ជាងធម្មតា។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។
September 2, 2022 - Short News
(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងបានចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបន្តអាជ្ញាបណ្ណគ្រប់ប្រទេសចំនួន២១៥៤អាជ្ញាបណ្ណ និងបានចេញបណ្ណអ្នកសារព័ត៌ និងបន្តសុពលភាពបណ្ណសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១០ ០៣៣បណ្ណ។ នេះបើយោងតាមឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងកាលពីថ្ងៃទី០១ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាព្រមជាមួយគ្នានេះ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២១៥៤អង្គភាព(ផ្សាយបែបបុរាណនិងបែបទំនើប)
September 2, 2022 - Short News
ម៉ាឡេសុី៖ យោងតាមសារព័ត៌មាន sanook បានអោយដឹងថា ឪពុកជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Ismail បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំភើបចិត្តអំពីកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់ដែលមានឈ្មោះថា Yusuf បានលួចសន្សំលុយដែលឳពុកបានអោយសម្រាប់ទិញនំពេញមួយខែ ទុកដើម្បីអោយមិត្តភក្តិជាទីស្រឡាញ់របស់ខ្លួនបង់ថ្លៃសិក្សា ដោយសារតែមិត្តជាទីស្រឡាញ់របស់ Yusuf ត្រូវឈប់រៀនព្រោះតែមិនមានលុយបង់ថ្លៃសិក្សា។ ឪពុកបាននិយាយទៀតថាកាលពីម្សិលមិញ Yusuf បានមកសុំលុយគាត់ចំនួន ២០ រីងហ្គីត (ប្រហែល ៥ដុល្លា) ហើយគាត់ក៏បានសួរកូនប្រុសថាចង់យកទៅធ្វើអ្វី? ទើបលោកបានដឹងការពិតថា កូនប្រុសរបស់លោកបានសន្សំលុយដែលបានមកពីជីតា យាយ និងម្តាយ រួមជាមួយនិងលោក ដែលបានអោយ ដោយមួយខែទទួលបាន៨០រីងហ្គីត ឬ ប្រមាណជិត ២០ដុល្លា ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការឡើយ
September 1, 2022


