- Oun Mey
- Short News
ខេត្តឧត្តរមានជ័យ៖ យោងតាមការុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៩០-១០០ មម នៅតំបន់អូរស្មាច់ ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន (បណ្ដាលមកពីស្ទះលូ)។
September 3, 2022 - Short News
(ភ្នំពេញ)៖ នៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ លោក លីម តិចម៉េង បានទៅដល់គេហដ្ឋានសម្តែងការដឹងគុណ អ្នកដែលជួយអប់រំ បង្ហាត់បង្រៀនខ្លួនក្នុងវិស័យសិល្បៈ ទោះបីជាគាត់លែងមានវត្តមាននៅលើលោកនេះទៀតក្តី។
September 3, 2022 - Short News
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយផ្ទុះប្រតិកម្មរបស់មហាជន ទាក់ទងនឹងវីដេអូផុសវីដេអូនៅលើផេក Pzfilm ដែលមានរូបភាពមិនសមរម្យ ប៉ះពាល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងតម្លៃរបស់ស្ត្រីខ្មែរ។
September 3, 2022 - Short News
ចិន៖ ក្លាយទៅជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅប្រទេសចិន អំពីបញ្ហាដែលកូនក្រមុំបានបំផ្លាញមង្គលការ ដោយសារតែលុយ ទើបកូនកំលោះទ្រាំមិនបានក៏ដើរចេញទៅ ទុកអោយកូនក្រមុំក្លាយជាស្ត្រីមេម៉ាយ ដោយវីដេអូនេះត្រូវបានបង្ហោះដោយជនមិនស្គាល់មុខម្នាក់នៅទីក្រុង Henan ដោយមានកូនក្រមុំបានសុំថ្លៃបណ្ណាការបន្ថែមចំនួន ៦០,០០០យន់ (ប្រហែលជិត ១មុឺនដុល្លា) ក្រោយលឺដូច្នេះកូនកំលោះបាននិយាយដោយទឹកមុខឆ្ងល់ថា «លោកមិនបានដឹងមុនទេថា នឹងមានការសុំថ្លៃបណ្ណាការបន្ថែម» ចំណែកកូនកំលោះរូបនោះបងបានសួរថា៖ នាងមិនទាន់ចង់រៀបការទេមែនទេ? រីឯកូនក្រមុំលឺដូចនេះក៏ប្រែទឹកមុខខឹង ថែមទាំងអះអាងថា ប្រសិនបើនាងមិនបានទទួលលុយនោះទេ នាងនឹងមិនឡើងឡានជាមួយកូនកំលោះទេ។
September 3, 2022 - Short News
ចិន៖ យោងតាមសារព័ត៌មាន sanook ដែលបានចុះនៅថ្ងៃទី ២ ខែកញ្ញា ថា “ស្ពានថ្ម” ដែលមានអាយុ ៤០០ ឆ្នាំដែលត្រូវបានសាងសង់ក្នុងកំឡុងរាជវង្ស Ming (១៣៦៨-១៦៤៤) បានផុសឡើងនៅកណ្តាលបឹង Poyang ក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បន្ទាប់ពីកម្រិតទឹកបឹងបានរីងស្ងួតដោយសារអាកាសធាតុក្តៅ និងមានភ្លៀងធ្លាក់តិចជាបន្តបន្ទាប់។
September 3, 2022 - Short News
ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើ Reddit បន្ទាប់ពីនាងបានដឹងថាមិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថាពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាងបានបញ្ជាក់ថា៖ «នាងទើបតែដឹងថានាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»
September 3, 2022 - Short News
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា ក្នុងខណៈពេលដែលឧបករណ៍ថ្មីដែលមានឈ្មោះថា តេឡេស្កុបអវកាស James Webb បន្តបង្កើតលទ្ធផលមិនគួរឱ្យជឿ ទៅផ្នែកខាងកែវយឺតអវកាសឬតេឡេស្កុប Hubble របស់អង្គការណាសា (សហរដ្ឋអាមេរិក) ដែលថ្មីៗនេះបានចាប់យករូបកាឡាក់ស៊ី ជាមួយនឹងរូបរាងដែលមិនដូចកាឡាក់ស៊ីដទៃទៀត ប៉ុន្តែមានលក្ខណៈពិសេសជាច្រើនដែលធ្វើអោយតារាវិទូមានការចាប់អារម្មណ៍។
September 3, 2022 - Short News
ចិន៖ កាលពីថ្ងៃទី ២ ខែកញ្ញា សារព័ត៌មាន Thairath បានចេញផ្សាយរូបភាពនៃបេសកកម្មរបស់ក្រុមអវកាសយានិក “Shenzhou-14” ដែលបានចេញ “Spacewalk” ឬបេសកកម្មនៅខាងក្រៅយានអវកាស ដែលស្ថិតនៅខាងក្រៅស្ថានីយ៍អវកាស Tian Gong របស់ចិន យោងតាមរបាយការណ៍ព័ត៌មានបង្ហាញថា អវកាសយានិក Chen Dong និង Liu Yang បានបញ្ចប់ដោយជោគជ័យក្នុងការដើរលើលំហដំបូង ដោយចេញទៅដំឡើងឧបករណ៍ និងកែតម្រូវទីតាំងនៃឧបករណ៍ការពារសំឡេងនៃម៉ូឌុលមន្ទីរពិសោធន៍ Wentian ដែលចំណាយពេលប្រហែល ៧ ម៉ោង ដោយមានអវកាសយានិក Tsai Su Ze ជាអ្នកផ្តល់ជំនួយខាងបច្ចេកទេសនៅខាងក្នុងយានអវកាស។
September 3, 2022 - Short News
ជប៉ុន៖ កាលពីថ្ងៃទី ១ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានស្នើថវិកាចំនួន ១១០ ពាន់ពាន់លានយ៉េន សម្រាប់ក្រសួងនានា ប្រចាំឆ្នាំ ២០២៣ ឬប្រហែល ៧៩០ ពាន់លានដុល្លារ។
September 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។
September 2, 2022


