- Oun Mey
- Short News
ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើ Reddit បន្ទាប់ពីនាងបានដឹងថាមិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថាពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាងបានបញ្ជាក់ថា៖ «នាងទើបតែដឹងថានាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»
September 3, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Chengdu បានក្លាយជាទីក្រុងចុងក្រោយបង្អស់របស់ប្រទេសចិន ដែលត្រូវបានបិទខ្ទប់ ខណៈទីក្រុងប៉េកាំងនៅតែបន្តអនុវត្តគោលនយោបាយ «zero-Covid» ដ៏ចម្រូងចម្រាសរបស់ខ្លួន។ ពលរដ្ឋប្រហែល ២១ លាននាក់ ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ដោយមានមនុស្សតែម្នាក់គត់ក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យចេញក្រៅដើម្បីដើរទិញរបស់សំខាន់ៗ។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងនេះបានកត់ត្រាការឆ្លងថ្មីចំនួន ១៥៧ ករណី ដែលក្នុងនោះមាន ៥១ ករណី គឺគ្មានរោគសញ្ញានោះទេ។
September 3, 2022 - Short News
(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ក៏ព្រោះតែក្រៅពីមានទឹកដមសម្លេងពីរោះ តារាប្រុសរូបនេះមានភាពលេចធ្លោជាងគេ មានចរិតគួរឱ្យស្រលាញ់ សុភាពរាបសា និងចេះគោរពចាស់ទុំ អ្នកនៅជុំវិញខ្លួន។
September 3, 2022 - Short News
រុស្សី៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ យោងតាមកាសែត Daily Mail បានរាយការណ៍ថាលោក Ravil Maganov អាយុ ៦៧ ឆ្នាំជាមហាសេដ្ឋីឧស្សាហ៍កម្មប្រេងរបស់រុស្ស៊ី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលថាមពលយក្ស LUKOIL បានទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ ដោយសារការធ្លាក់ចេញតាមបង្អួចក្នុងបន្ទប់អ្នកជំងឺជាន់ទី៦ នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី។ ជាហេតុធ្វើឱ្យលោក Maganov ដែលជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីចុងក្រោយបង្អស់ ត្រូវបញ្ចប់ជីវិតពីការធ្លាក់អគារដ៏អាថ៌កំបាំង។
September 3, 2022 - Short News
(ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។
September 3, 2022 - Short News
នេះបានគេហៅថា ទឹកដោះម្ដាយថ្លៃពិតមែន ដោយអនុប្រធានាធិបតីអាហ្សង់ទីនម្នាក់នេះ បានគេចផុតពីការធ្វើឃាតបានយ៉ាងមិនគួរឱ្យជឿ បន្ទាប់ពីកាំភ្លើងរបស់ជនសង្ស័យបានបាញ់មិនចេញគ្រាប់ នៅពេលដែលជនសង្ស័យបានភ្ជង់កាំភ្លើងសំដៅមកលើរូបគាត់។ ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពខុសបច្ចេកទេសនេះ ទៅលើលោកស្រី Cristina Fernandez de Kirchner ខណៈដែលគាត់កំពុងស្វាគមន៍អ្នកគាំទ្រនៅខាងក្រៅផ្ទះ បន្ទាប់ពីត្រឡប់មកពីតុលាការ ក្រោយប្រឈមនឹងការចោទប្រកាន់ពីបទ «ពុករលួយ»។ លោក Alberto Fernandez ដែលជាប្រធានាធិបតីរបស់អាហ្សង់ទីនបាននិយាយថា កាំភ្លើងមួយនោះមាន ៥គ្រាប់ ប៉ុន្ដែវាបានជាប់គាំងបាញ់មិនចេញគ្រាប់នោះទេ។
September 3, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post បានឱ្យដឹងថាលោក Ari Emanuel នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) កំពុងតស៊ូស្វែងរកវិធីលក់ Miss Universe Organization ទៅឱ្យម្ចាស់ថ្មី។ សូមបញ្ជាក់ថា IMG បានទិញកម្មវិធីបវរកញ្ញាចក្រវាឡ (Miss Universe) ពីលោក Donald Trump ក្នុងឆ្នាំ២០១៥។ តាមប្រភពព័ត៌មានបានឱ្យដឹងថា IMG ចង់លក់ Miss Universe Organization ក្នុងតម្លៃ ២០លានដុល្លារ។
September 3, 2022 - Short News
អាមេរិក៖ កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះថា ខ្លួននិងប្រទេសដែលជាសមភាគីចំនួន ២ផ្សេងទៀតរួមមានអាមេរិកនិងជប៉ុននឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើប្រទេសកូរ៉េខាងជើងបន្តបាញ់សាកល្បងអាវុធនុយក្លែអ៊ែរជាបន្តទៀត។ ការថ្លែងព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Kim Sung ទីប្រឹក្សាផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូងនិងបានថ្លែងនៅក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមកិច្ចពិភាក្សាត្រីភាគីជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកគឺលោក Jake Sullivan និង លោក Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ខណៈកិច្ចពិភាក្សាដ៏ពិសេសនេះបានរៀបចំឡើងនៅឯទីក្រុង Hawaii សហរដ្ឋអាមេរិក។
September 3, 2022 - Short News
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យថា អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត សហការ គ្នាចុះពិនិត្យតាមដានក្តាប់ព័ត៌មាន និងរាយការណ៍ចំពោះស្ថានភាពទឹកនារដូវវស្សានេះ ដើម្បីត្រៀមបង្ការជួយដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
September 3, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្តជាង ៤០គ្រឿង និងម៉ូតូ ២០ គ្រឿង បានរងការខូចខាតដោយសារទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។
September 3, 2022


